ធ្លាប់​ធ្វើ​ជា​អ្នកសិល្បៈ សូ​ម្បី​ប្រាក់​បង់​ផ្ទះ​​គ្មាន​! ពេល​នេះ​ប្រែ​ក្លាយ​ជា​អ្នកមាន


រាជធានី​ភ្នំពេញ ៖ ខណៈ​ពេល​ប្រឡូក​ក្នុង​អាជីព​ជា​តន្ត្រីករ និង​ជា​តារាចម្រៀង ក្នុង​វង់​អក​កេស លោក គឹ​ម ចាន់​រតនា និង​អ្នកស្រី ជិន វ​ណ្ណា​រី មិន​មានឱកាស​ដណ្ដើម​បាន​កេរ្តិ៍ឈ្មោះ​បោះ​សំលេង​នោះ​ទេ​។ យ៉ាងណាមិញ ក្រោយ​ពេល​អ្នកសិល្បៈ​មួយគូ​នេះ​បោះបង់ ហើយ​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ​ក៏​ប្រញាប់​ហក់​ចូល​ជា​ថ្មី បើ​ទោះ​មិន​ត្រូវការ​រក​ចំណូល​ពី​សិល្បៈ​ដូច​ធ្លាប់​ប្រឡូក​។

មានការ​ចុះ​ផ្សាយ​ជា​ហូរហែរ​មក​ហើយ​ថា ម្ចាស់​ជំនួញ​ដីធ្លី លោក គឹ​ម ចាន់​រតនា គឺជា​អតីត​តន្ត្រីករ ខណៈ​ដែល​អ្នកស្រី ជិន វ​ណ្ណា​រី ជា​ភរិយា ក៏​ជា​អ្នកចម្រៀង​នៅ​ក្នុង​ពេល​នោះ​។ អ្នក​ទាំង​ពីរ​តស៊ូ​ក្នុង​អាជីព​សិល្បៈ​យ៉ាង​លំបាក ទំ​រាំ​ក្លាយ​ខ្លួន​ជា​អ្នកជំនួញ​ដីធ្លី​នា​ពេល​ចុង​ក្រោយ​។

អ្វី​ដែល​កាន់តែ​កត់សម្គាល់ គ្រាន់តែ​មានឱកាស​កែប្រែ​ជីវភាព​ក្នុង​នាម​ជា​ថៅកែ​ដី​ភ្លាម អតីត​តារា​សិល្បៈ​ជា​ប្ដី​ប្រពន្ធ​មួយគូ​នេះ ក៏​ដំណើរការ​ផលិតកម្ម​ចម្រៀង​មួយ ដើម្បី​ឱ្យ​តារា​ក្មេង​ៗ​មួយ​ចំនួន​បាន​បញ្ចេញ​សំលេង និង​បាន​ផលិត​បទ​ចម្រៀង​ជា​សំនៀង​របស់​ខ្លួន​ជា​ហូរហែរ ដើម្បី​រំលឹក​អាជីព​សិល្បៈ ដែល​អ្នក​ទាំង​ពីរ​ប្រាប់​ថា គឺជា​ស្ពាន​ចម្លង​ជីវិត​ក្នុង​គ្រាក្រ​។ ជាក់ស្ដែង​ក្រោយ​ពី​អន្ទង​ចិត្ត​មហាជន ឱ្យ​ឃើញ​ពី​ការ​ប្រឹងប្រែង​ក្នុង​សិល្បៈ​តាម​រយៈ​បទ «​ទំនួញ​អក​ឈ្មោល​» លោក គឹ​ម ចាន់​រតនា ក៏​បញ្ចេញ​បទ «​អូន​កូន​អ្នក​ណា?​» ដោយ​ជ្រើស​យក​ភរិយា​ជា​តួ​សម្ដែង​ផង​ដែរ​។

តន្ត្រីករ​រូប​នេះ បញ្ជាក់​ថា លោក​ផលិត​បទ​ចម្រៀង​ដោយ​បកស្រាយ​សំនៀង​ខ្លួនឯង ដោយសារ​តែ​ស្រលាញ់​អាជីព​ចម្រៀង និង​ចង់​ផលិត​បទ​ដែល​លោក​ស្រឡាញ់​ទុកជា​អនុស្សាវរីយ៍​ប៉ុណ្ណោះ​។ អ៊ីចឹង​ហើយ ទើប​ខណៈ​ម្ចាស់​សំនៀង​ភាគច្រើន​ជ្រើស​យក​តារា​ល្បី​ៗ​ឱ្យ​ជួយ​សម្ដែង ដើម្បី​លើកមុខ MV ប៉ុន្តែ​សម្រាប់​លោក​គឺ​រើស​យក​ភរិយា​ខ្លួនឯង​តែ​ម្ដង ដើម្បី​សម្ដែង​ក្នុង​បទ​របស់​លោក ទុក​គ្រាន់​ចែក​កូន​មើល​លេង និង​ទុកជា​វី​ដេ​អូ​អនុស្សាវរីយ៍​ជាមួយ​ភរិយា​។

លោក​ថា កាលពី​នៅ​ប្រឡូក​សិល្បៈ​លោក​គ្រាន់តែ​ជា​អ្នកលេង​ភ្លេង​ប៉ុណ្ណោះ ចំណែក​ភរិយា​ទើប​ជា​អ្នកចម្រៀង​អាជីព​។ លោក និង​ភរិយា គម្រោង​ចេញ​បទ​បកស្រាយ​រួម​គ្នា ក្រោយ​ពី​ចេញ​បទ «​អូន​កូន​អ្នក​ណា​» ដែល​ជា​បទ​សា​រ៉ា​វ៉ា​ន់ សម្រាប់​អបអរ​បុណ្យអុំទូក​នេះ​ផង​។

គួរ​បញ្ជាក់​ថា លោក គឹ​ម ចាន់​រតនា គឺជា​អតីត​តន្ត្រីករ ខណៈ​ភរិយា​គឺជា​អ្នកចម្រៀង​ក្នុង​វង់​អក​កេស​មួយ កាលពី​ប្រមាណ​១០​ឆ្នាំ ដោយ​សូ​ម្បី​តែ​ឈ្នួល​បង់​ផ្ទះ​ក៏​សឹង​មិន​ចង់​មាន​។ បច្ចុប្បន្ន​លោក និង​ភរិយា គឺជា​ម្ចាស់​ក្រុមហ៊ុន ដែល​មាន​គម្រោង​ដី​ពុះ​ឡូ​តិ៍​ធំ​ៗ​ជា​ច្រើន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ