ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កឹ​ម សុខា ទាមទារ​ទម្លាក់​ការ​ចោទប្រកាន់​​ទាំងអស់ បន្ទាប់​ពី​ត្រូវ​ដោះ​លែង​ពី​ការ​ឃុំ​ក្នុងផ្ទះ

4 ឆ្នាំ មុន
  • ភ្នំពេញ

លោក កឹ​ម សុខា បាន​ចាត់​ទុក​ការ​ដោះ​លែង​រូប​លោក​ពី​ការ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ជា​ជំហាន​វិជ្ជមាន​មួយ ហើយ​បាន​ស្នើ​សុំ​ឱ្យ​មានការ​ទម្លាក់​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​រូប​លោក​។ បើ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា លោក​កឹ​ម សុខា បាន​សរសេរ​ថា…

លោក កឹ​ម សុខា បាន​ចាត់​ទុក​ការ​ដោះ​លែង​រូប​លោក​ពី​ការ​ឃុំខ្លួន​នៅ​ក្នុងផ្ទះ​ជា​ជំហាន​វិជ្ជមាន​មួយ ហើយ​បាន​ស្នើ​សុំ​ឱ្យ​មានការ​ទម្លាក់​រាល់​ការ​ចោទប្រកាន់​ទាំងអស់​ប្រឆាំង​រូប​លោក​។

បើ​តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​កាលពី​រសៀល​ថ្ងៃ​ទី​១០ ខែវិច្ឆិកា លោក​កឹ​ម សុខា បាន​សរសេរ​ថា កាលពី​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ សហ​មេធាវី​ការពារ​សិទ្ធិ​របស់ខ្ញុំ​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​លើកលែង​បទ​ចោទ​មក​លើ​រូប​ខ្ញុំ​។ ប៉ុន្តែ​សេចក្តីសម្រេច​របស់​ចៅក្រម​ក្នុងថ្ងៃនេះ មិនមែន​ជា​ការ​លើកលែង​ការ​ចោទប្រកាន់​ឡើយ គឺ​ត្រឹមតែ​ជា​ការ​កែប្រែ​លក្ខខណ្ឌ​នៃ​កាតព្វកិច្ច​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។

លោក​កឹ​ម សុខា សរសេរ​បន្ត​ថា ក្នុង​នាម​ជា​បុគ្គល​ស្អាតស្អំ​ម្នាក់ ដែល​ត្រូវ​បាន​រង​ការ​ឃុំខ្លួន​ទាំង​គ្មាន​កំហុស​២​ឆ្នាំ​មក​ហើយ ខ្ញុំ​នៅ​តែ​បន្ត​ទាមទារ​ឲ្យ​ទម្លាក់​ចោល​បទចោទប្រកាន់​មក​លើ​រូប​ខ្ញុំ​។ ខ្ញុំ​រំពឹង​ថា សេចក្តីសម្រេច​ក្នុងថ្ងៃនេះ គឺជា​ជំហាន​ទី​១ ប៉ុន្តែ​រូប​ខ្ញុំ​ក៏​ដូច​ជា​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត ដែល​បាន​បាត់បង់​សិទ្ធិ​សេរីភាព​នយោបាយ​នៅ​តែ​ត្រូវការ​ដំណោះស្រាយ និង​យុត្តិធម៌​ពិតប្រាកដ​។

ជា​ចុង​ក្រោយ​នេះ ខ្ញុំ​សូម​ផ្ញើ​សេចក្តី​នឹករលឹក​យ៉ាង​ខ្លាំង​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ខ្ញុំ​នឹង​ទៅ​ជំរាបសួរ​សុខទុក្ខ​បងប្អូន​ប្រជាពលរដ្ឋ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។ ខ្ញុំ​នឹង​ជំរាប​ជូនដំណឹង​លំអិត​នៅ​ពេល​ក្រោយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ