ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាហា.វ​! ចិន​១១​នាក់​បង្ខាំង​ចិន​ម្នាក់​ប្រើ​ទារុណកម្ម​… ទារ​លុយរាប់​​ម៉ឺន​ដុល្លារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១១​នាក់ បាន​ចាប់​បុរស​ជា​ចិន​ដូច​គ្នា​ម្នាក់​ទៀត ដោយ​បង្ខាំ​ក្នុងផ្ទះ​មួយ​កន្លែង ដើម្បី​ជម្រិត​ទារ​ប្រាប់​រាប់​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​សាច់ញាតិ​ជន​រង​គ្រោះ​ប្ដឹង​សុំ​ឲ្យ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​។ ​ទើប​ស្ថានទូត​ចិន​ធ្វើ​លិខិត​១​ចូល​ទៅ​កាន់​នាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ​ប្រាប់​ពី​រឿង​នេះ បន្ទាប់​មក​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​១១​នាក់ បាន​ចាប់​បុរស​ជា​ចិន​ដូច​គ្នា​ម្នាក់​ទៀត ដោយ​បង្ខាំ​ក្នុងផ្ទះ​មួយ​កន្លែង ដើម្បី​ជម្រិត​ទារ​ប្រាប់​រាប់​ម៉ឺន​ដុល្លារ ហើយ​ត្រូវ​សាច់ញាតិ​ជន​រង​គ្រោះ​ប្ដឹង​សុំ​ឲ្យ​ស្ថានទូត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​នៅ​កម្ពុជា ជួយ​អន្តរាគមន៍​។

​ទើប​ស្ថានទូត​ចិន​ធ្វើ​លិខិត​១​ចូល​ទៅ​កាន់​នាយកដ្ឋាន​ចារកម្ម​ក្រសួងមហាផ្ទៃ​ប្រាប់​ពី​រឿង​នេះ បន្ទាប់​មក​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​នគរបាល​ប៉ុស្តិ៍​កា​កាប​២ ចុះ​បង្ក្រាប និង​ចាប់ខ្លួន ព្រមទាំង​ជួយ​រំដោះ​ជន​រង​គ្រោះ​បាន​ដោយ​ជោគជ័យ​។

ប្រ​តិ​ត្តិ​ការ​នេះ បាន​ធ្វើ​ឡើង​កាលពី​ម៉ោង​១២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះល្វែង​មួយ​កន្លែង ស្ថិត​ក្នុង​បុរី​ព្រី​ន​ថោ​ន មុខ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ក្រុម​ជនសង្ស័យ​ទាំង​១១​នាក់​នេះ មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ដែល​សុទ្ធតែ​ជា​មនុស្ស​ប្រុស​ទាំងអស់ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​ស្គាល់ឈ្មោះ HU XUHENG ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ហើយ​ជន​រង​គ្រោះ​រូប​នេះ​បាន​រង​របួស​រាង​កាយ​យ៉ាងដំណំ ដោយសារ​ក្រុម​ឧក្រិដ្ឋជន​វាយ​ធ្វើ​ទារុណកម្ម ក្នុង​ពេល​បង្ខាំង​។

តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ខាងលើ​នោះ​នាយកដ្ឋាន​ចារកម្ម បាន​ចាត់​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់ រហូត​រក​ឃើញ​ទីតាំង​បង្ខាំង​ជន​រង​គ្រោះ ដើម្បី​ជម្រិត​ទារប្រាក់​ខាងលើ​។ បន្ទាប់​មក នៅ​វេលា​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា កម្លាំង​នគរបាល​ជំនាញ​ខាងលើ បាន​ចុះ​ទៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ប៉ុស្តិ៍​កា​កាប​២ ចុះ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​ជន​ដៃដល់​ដែល​ជា​ជនជាតិ​ចិន​ចំនួន​១១​នាក់ ព្រមទាំង​បាន​រំដោះ​ជន​រង​គ្រោះ​ដោយ​ជោគជ័យ ប៉ុន្តែ​ជន​រង​គ្រោះ​ស្ថិត​ក្នុង​សភាព​របួស​រាង​កាយ ដោយសារ​តែ​ក្រុម​ជនសង្ស័យ​ចាប់​បង្ខាំង រួច​វាយ​ធ្វើ​ទារុណកម្ម ។

មិនតែប៉ុណ្ណោះ​សមត្ថកិច្ច​ដកហូត​បាន​វត្ថុ​តាង​មួយ​ចំនួន រួច​នាំ​ទៅ​សាកសួរ​នៅ​ក្រសួងមហាផ្ទៃ​រង់ចាំ​ចាត់ការ​តាម​ច្បាប់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ