រាជធានីភ្នំពេញ ៖ ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ ២០១៩- ប្អូនស្រី ហ៊ីន សុវល័ក្ខណ៍ និងប្អូនប្រុស ហៀវ លីហុ័ង ដែលជាអតីតសិស្សអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន បានបង្ហាញនូវការដឹងគុណដល់ក្រុមហ៊ុន អេសស៊ីជី សម្រាប់ការជួយជ្រោមជ្រែងនេះ ដែលក្រុមហ៊ុនបានជួយដល់សិស្សានុសិស្សកម្ពុជាអស់រយៈពេលជាង ៦ ឆ្នាំមកហើយ ដោយបានជួយឱ្យពួកគាត់បានសម្រេចនូវក្តីសុបិនរបស់ខ្លួន និងទទួលបានឱកាសដ៏ល្អសម្រាប់អនាគតដ៏ប្រសើរ។
អេសស៊ីជី ដែលជាក្រុមហ៊ុនសម្ភារសំណង់ឈានមុខគេនៅអាស៊ាន មានបំណងប្រាថ្នាក្នុងការជួយដល់សហគមន៍ដែលខ្លួនដំណើរការអាជីវកម្ម។ អេសស៊ីជី បានបង្កើតនូវកម្មវិធី អេសស៊ីជី ចែក រំលែកក្តីសុបិននេះតាំងពីឆ្នាំ ២០១៤ ដែលផ្តល់អាហារូបករណ៍សរុបជាង ១,០០០ នាក់ ដើម្បីជួយដល់ប្រជាជនកម្ពុជាក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងបង្កើនឱកាសក្នុងការសិក្សាដោយបានផ្តល់អាហារូបករណ៍ដល់សិស្សដែលខ្វះលទ្ធភាពក្នុងការសិក្សាទាំងថ្នាក់វិទ្យាល័យ និងថ្នាក់សាកលវិទ្យាល័យ។ ដោយមានការជ្រោមជ្រែងពី អេសស៊ីជី ចែករំលែកក្តីសុបិន សិស្សមួយចំនួនបានបន្តការសិក្សានៅសាកលវិទ្យាល័យជាមួយនឹងការសិក្សាដ៏ល្អ និងមានឱកាសដ៏ល្អប្រសើរក្នុងការសម្រេចនូវក្តីសុបិនរបស់ខ្លួន។
ប្អូនស្រី ហ៊ីន សុវល័ក្ខណ៍ ដែលជាសិស្សទទួលបានជោគជ័យដោយសារការទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិនជាច្រើនឆ្នាំ បាននិយាយថា «ឥឡូវនេះខ្ញុំជានិស្សិតឆ្នាំទី ៣ ជំនាញឱសថសាស្ត្រ នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល។ ឥឡូវនេះក្តីសុបិនខ្ញុំមិនមែននៅត្រឹមតែជាក្តីសុបិនទៀតទេ ប៉ុន្តែវាលើសពីក្តីសុបិនទៅទៀតព្រោះថា វាបានក្លាយជាការពិត។ ដោយសារតែខ្ញុំមកពីគ្រួសារក្រីក្រដូច្នះទើបខ្ញុំមិនដែលស្រមៃថា ខ្ញុំអាចមកដល់ថ្ងៃនេះទេ។
អេសស៊ីជី ចែករំលែកក្តីសុបិន មិនត្រឹមតែបានជួយខ្ញុំផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែក៏បានជួយលើកទឹកចិត្តខ្ញុំផងដែរ ដោយបានជួយឱ្យខ្ញុំអាចឆ្លងកាត់នូវឧបសគ្គជាច្រើនក្នុងជីវិតទោះបីជាខ្ញុំក្រីក្រយ៉ាងណាក៏ដោយ។ ខ្ញុំនឹងមិនដែលភ្លេចនូវភាពលំបាកនៅក្នុងជីវិតខ្ញុំឡើយ ដូច្នេះជាការតបស្នងសងគុណ ខ្ញុំប្ដេជ្ញាចិត្តថានឹងខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅរបស់ខ្ញុំឱ្យបាននោះ គឺបំណងប្រាថ្នាក្នុងការជួយដល់គ្រួសារ សង្គម និងជាពិសេសសិស្សក្រីក្រដែលជួបការលំបាកដូចជារូបខ្ញុំ»។
ប្អូនប្រុស ហៀវ លីហុ័ង ដែលជាសិស្សទទួលបានជោគជ័យដោយសារការទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន ក៏បានបន្ថែមទៀតថា «ក្តីសុបិនរបស់ខ្ញុំមិនត្រឹមតែបានក្លាយជាការពិតប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងលើសពីក្តីស្រមៃរបស់ខ្ញុំទៅទៀត។ ឥឡូវខ្ញុំជានិស្សិតឆ្នាំទី ៣ ជំនាញគណនេយ្យ និងហិរញ្ញវត្ថុនៅវិទ្យាស្ថាន CamEd Business School។ កាលពី ៥ ឆ្នាំមុនខ្ញុំមិនដែលស្រមៃថា ខ្ញុំអាចមកដល់ថ្ងៃនេះឡើយ ព្រោះតែខ្ញុំមកពីគ្រួសារក្រីក្រ។
បន្ទាប់ពីទទួលបានអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិននេះមក ជីវិតរបស់ខ្ញុំត្រូវបានផ្លាស់ប្តូរ ឧបសគ្គជាច្រើនក្នុងជីវិតខ្ញុំត្រូវបានកាត់បន្ថយ ហើយវាបានជំរុញទឹកចិត្តឱ្យខ្ញុំខិតខំតស៊ូកាន់តែខ្លាំងដើម្បីសម្រេចនូវក្តីសុបិនរបស់ខ្ញុំ។ ខ្ញុំមិនមែនទទួលបានអាហារូបករណ៍តែម្តងប៉ុណ្ណោះទេ ប៉ុន្តែបន្ទាប់ពីខ្ញុំខិតខំប្រឹងប្រែងសិក្សា អេសស៊ីជី នៅតែបន្តជួយជ្រោមជ្រែងដល់ខ្ញុំជាបន្តបន្ទាប់រហូតដល់ខ្ញុំរៀនចប់ថ្នាក់វិទ្យាល័យទទួលបាននិទ្ទេស A។ វាពិតជាសមិទ្ធផលដ៏ធំធេងសម្រាប់ខ្ញុំហើយខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់។ កម្មវិធីអាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន បានធ្វើឱ្យក្តីសុបិនរបស់ខ្ញុំក្លាយជាកាពិត និងសម្រេចនូវក្តីប្រាថ្នារបស់ខ្ញុំសម្រាប់អនាគតដ៏ប្រសើរ»។
ឯកឧត្តម Panyarak Poolthub ដែលជាឯកអគ្គរដ្ឋទូតព្រះរាជាណាចក្រថៃ បានបញ្ជាក់ថា «ខ្ញុំសូមកោតសរសើរនូវការខិតខំប្រឹងប្រែងរបស់ អេសស៊ីជី ក្នុងការបង្កើតនូវកម្មវិធី អេសស៊ីជី ចែករំលែកក្តីសុបិន ក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤។ ក្រុមហ៊ុនបានដើរតួយ៉ាងសំខាន់សម្រាប់ទំនួលខុសត្រូវចំពោះសង្គម និងបានលើកកម្ពស់ដល់ការអភិវឌ្ឍន៍ធនធានមនុស្សដែលគួរឱ្យស្ញប់ស្ញែញ។ គ្មានអ្វីសំខាន់ជាងយុវជនជំនាន់ក្រោយឡើយដែលពួកគាត់គឺជាសសរទ្រូងនៃប្រទេសជាតិដ៏មានសក្តានុពលជាពិសេសសម្រាប់ប្រទេសកម្ពុជា»។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា «ខ្ញុំសូមអរគុណដល់ក្រុមហ៊ុន អេសស៊ីជីកម្ពុជា សម្រាប់ការជួយជ្រោមជ្រែងដ៏មានតម្លៃនេះដល់ការអប់រំនៅកម្ពុជាដោយបានផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សកម្ពុជាតាមរយៈកម្មវិធី «អាហារូបករណ៍ អេសស៊ីជី ចែករំលែកក្តីសុបិន» ដោយខ្ញុំបានដឹងថាកម្មវិធីនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៤ រហូតមកដល់បច្ចុប្បន្ននេះដែលបានផ្តល់អាហារូបករណ៍លើសពី ១,១០០ នាក់ សម្រាប់សិស្សពូកែ»។
អេសស៊ីជី មិនឈប់នៅត្រឹមនេះឡើយ ប៉ុន្តែ អេសស៊ីជី មានបំណងប្រាថ្នានៅតែបន្តផ្តល់កម្លាំងចិត្ត និងជួយជ្រោមជ្រែងដល់ការអប់រំនៅកម្ពុជា និងជួយដល់សហគមន៍ ដែលការជួយជ្រោមជ្រែងនេះវាមានន័យលើសពីកម្មវិធីអាហារូបករណ៍ទៅទៀត។ ថ្ងៃនេះ អេសស៊ីជី ផ្តោតសំខាន់ទៅលើការធ្វើឱ្យក្តីសុបិនក្លាយជាការពិតដែលមិននៅត្រឹមតែជាអាហារូបករណ៍ ប៉ុន្តែគឺជាអ្វីដែលអាចបំពេញនូវបំណងប្រាថ្នាសម្រាប់សិស្សានុសិស្ស គ្រួសារ និងសហគមន៍ផងដែរ៕ដោយសហការ (កែសម្រួលដោយ ៖ បុប្ផា)
ប្រជាជនអង់គ្លេសនៅថ្ងៃព្រហស្បត៌នេះនឹងទៅបោះឆ្នោត ដើម្បីជ្រើសតំណាងរាស្ត្រនៅម៉ោងពីររសៀលម៉ោងនៅកម្ពុជា ។ការបោះឆ្នោតនេះនឹងត្រូវគេចងចាំថា ជាការបោះ...
ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យជាជនជាតិចិនម្នាក់ ត្រូវបានឃាត់ខ្លួនក្នុងករណីឆក់ទូរសព្ទ័ដៃ ហើយត្រូវបាននាំយកទៅសួរនាំ ស្រាប់តែយប់ឡើង សង្ស័យមានស្លាបហោះទៅបាត់...
ខេត្តបាត់ដំបង ៖ មន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ប្រចាំនៅច្រកទ្វារអន្តរជាតិដូង ស្រុកកំរៀង បានត្រូវសមត្ថកិច្ចឃាត់ខ្លួនទាំងស្រវឹងជោកជាំ ក្រោយពីដកកាំភ្លើងខ្លី...
ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ភ្លើងអគ្គិភ័យបានឆាបឆេះហាងលក់គ្រឿងសម្ភារៈសំណង់មួយកន្លែង របស់ក្រុមហ៊ុនចុងគ័រហ្វ៊ហ័រ របស់ជនជាតិចិន កាលពីវេលា...
រាជធានីភ្នំពេញ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ទុស្សេខ្សែភ្លើងឆេះអាសនៈក្នុងផ្ទះល្វែងជាន់ទី១ របស់មន្ត្រីកងរាជអាវុធហត្ថក្រុងភ្នំពេញ ផ្អើលបងប្អូន...
បណ្តាថ្ងៃទាំងអស់មានតែថ្ងៃព្រហស្បតិ៍ ទី១២ ខែ១២ លេខហុងស៊ុយ១២១២ តែមួយគត់ដែលនាំមហាជោគលាភ មហាសំណាងដល់ម្ចាស់ឆ្នាំទាំង១២ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី មមែ វក រកា ច...
ខេត្តកំពង់ស្ពឺ ៖ មានសេចក្តីរាយការណ៍ថា កាលពីពេលថ្មីៗកន្លងទៅនេះ មនុស្សមួយក្រុមបានយកគ្រឿងចក្រទៅកាយយកអាចម៍ដីដាក់លើរថយន្តយីឌុបបើកទៅលក់យ៉ាងរំភើយ ខណៈរ...
អធិរាជ ជិនហ្គិស ខាន ឬ ហ្សង់ស៊ី ខាន់ ( Ghengis Khan) គឺជាអ្នកចម្បាំងសតវត្សរ៍ទី១៣ នៅអាស៊ីកណ្តាល ដែលបានបង្កើតចក្រភពម៉ុងហ្គោល ដែលជាចក្រភពធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រ ។...
ខេត្តបន្ទាយមានជ័យ ៖ ដោយសារតែរងា បុរសម្នាក់បានបង្កាត់ភ្លើងអាំងក្បែរត្រាក់ទ័រ លុះព្រឹកឡើងក៏រវល់យកប្រេងម៉ាស៊ូតទៅចាក់ម៉ាស៊ីនច្រូត ពេលត្រឡប់មកវិញស្រាប់តែឃើញ...
ពងបែកមាត់ គឺជាដំបៅដែលជាធម្មតាលេចឡើងលើអញ្ចាញធ្មេញ អណ្ដាត និងកៀនបបូរមាត់។ ទោះជាយ៉ាងណាកុំបារម្ភពេក! ក៏ព្រោះអ្នកអាចដោះស្រាយបញ្ហាពងបែកមាត់បានយ៉ាងងាយជាមួយ...
ខេត្តស្វាយរៀង ៖ លោកគង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង បានដឹកនាំក្រុមអ្នកអនុវត្តសាលក្រុមនៃសាលាដំបូងខេត្តស្វាយរៀង នារសៀលថ្ងៃទី១១ ធ្នូ...
រាជធានីភ្នំពេញ ៖ អ្នកនាង កែវ ពេជ្រពិសី បានបាត់វត្តមានពីសិល្បៈអស់ច្រើនខែ ស្របពេលងាកទៅពង្រឹងមុខជំនួញ និងមើលថែទាំម្តាយដែលរងជំងឺរហូតលាចាកលោក។ មកទល់ពេលនេះ...
រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមបានឲ្យដឹងថា ស្ដ្រីម្នាក់ទើបសម្រាលកូនបានជាង១ខែ ត្រូវបានប្ដីវាយ និងចុះទៅចោលដោយទុកឲ្យប្រពន្ធ និងកូនរស់នៅរកតែបាយហូបមិន...
កូនសិស្សហ្វីលីពីនមួយក្រុម បានមានគំនិតប្រែក្លាយអាចម៍ឆ្កែដែលជុះនៅទីសាធារណឲ្យក្លាយទៅជាឥដ្ឋ ដើម្បីធ្វើឲ្យទីក្រុងស្អាតផង និងដើម្បីកាត់បន្ថយការចំណាយសំណង់...
ក្រុមហ៊ុនមួយរបស់អាមេរិក បានធ្វើអោយបុគ្គលិករំភើបរហូតដល់ស្រក់ទឹកភ្នែក ដោយបានប្រកាសចែកលុយចំនួន១០លានដុល្លារដល់បុគ្គលិកជិត១០០នាក់ នៅក្នុងពិធីជប់លៀងមួយ ...
ខេត្តកំពង់ឆ្នាំង ៖ មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំងបានអោយដឹងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ នេះថា ក្នុងឱកាសនាំយកខ្លែងឯកនៃមន្ទីរ...
ទ្រឹស្តីពុទ្ធសាសនាតែងប្រដៅមនុស្សមិនឱ្យបៀតបៀនគ្នា មិនឱ្យចាក់ដោតគ្នា មិនឱ្យចងពៀរគ្នា និងចង្អុលបង្ហាញផ្លូវណាដែលជាប្រយោជន៍នាំឱ្យសព្វសត្វបានសុខក្នុងលោក...
រាជធានីភ្នំពេញ ៖ អតីតកីឡាករប្រដាល់សេរីម្នាក់ បែរក្លាយជាចោរលួចរថយន្ត ហើយត្រូវបានកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវរហូតឈានដល់ការ...
រាជធានីភ្នំពេញ ៖ ដើម្បីលើកកម្ពស់គុណភាពការងារព្រះរាជាណាចក្រកម្ពុជា និងសហភាពអារ៉ាប់រួម ឬអារ៉ាប់អេមីរ៉េតនឹងចុះអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យការងារ និង...
តាមទ្រឹស្តីព្រះពុទ្ធសាសនាលោកឱ្យត្រិះរិះពិចារណាឱ្យស្គាល់របស់ល្អ ឬអាក្រក់ដោយឧបាយដែលត្រូវ គឺត្រិះរិះដោយវិចារណញ្ញាណ ដោយបញ្ញាយ៉ាងសុខុម ពោលគឺកាលបើបានស្តាប់...