ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស​១០​នាក់​ដែល​ឃាត់ខ្លួន ​ត្រូវបញ្ជូន​ទៅ​​តុលាការ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​​ថ្ងៃ​ទី​៧ ​វិច្ឆិកា បាន​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន​១០នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​អំពើ​​រួម​គំនិត​ក្បត់​​ និងញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដើម្បី​ឱ្យតំណាង​អយ្យការ​ធ្វើការ​សាកសួរ…

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​​ថ្ងៃ​ទី​៧ ​វិច្ឆិកា បាន​បញ្ជូន​ខ្លួន​មនុស្ស​ចំនួន​១០នាក់ ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ព័ន្ធ​អំពើ​​រួម​គំនិត​ក្បត់​​ និងញុះញង់​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដើម្បី​ឱ្យតំណាង​អយ្យការ​ធ្វើការ​សាកសួរ នឹង​ចោទប្រកាន់​ជា​ផ្លូវការ នឹង​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អាសន្ន ។

មនុស្ស​១០​នាក់​នោះ ​ជា​សកម្មជន​អតីតៈ​គណ​ប្ស​សង្គ្រោះ​ជាតិ មាន​១-ឈ្មោះ ជួន សុផល ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ ២-ឈ្មោះ ង៉ុ​ក សំ​អូន ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ៣-ឈ្មោះ ហុ​ក សំអាង ភេទ​ប្រុស អាយុ​៦០​ឆ្នាំ ៤-​ឈ្មោះ ថត ប៊ុ​ន​ធឿ​ន ហៅ​ស្រ៊ុ​ន ភេទ​ប្រុស អាយុ​៧០​ឆ្នាំ ៥-ឈ្មោះ ស្រង់ ឡាយ ភេទ​ប្រុស អាយុ​៥១​ឆ្នាំ ៦-​ឈ្មោះ ពូក ច​ន្ទា ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៧-ឈ្មោះ ប៊ុ​ន គឹ​ម​ស៊ា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ៨-ឈ្មោះ សូ តារា ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ៩-ឈ្មោះ ទឹម សុមេធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ និង១០-​ឈ្មោះ ស៊ី រ៉ា​ដា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។

គួ​របញ្ជាក់​ថា មនុស្ស​ចំនួន​១០​នាក់ នោះ ត្រូវ​បាន​កម្លាំង​អាជ្ញាធរ​ចម្រុះ​ខណ្ឌមានជ័យ មាន​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ​ជាង​១០០​នាក់ ដឹកនាំ​ដោយ​លោក ពេជ្រ កែវ​មុនី អភិបាល​ខណ្ឌមានជ័យ បាន​ធ្វើការ​ឃាត់ខ្លួន ។ ដែល​ការ​ឃាត់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​ក្នុង​រង្វង់​ចុះ​ប្រតិបត្តិការ​ត្រួតពិនិត្យ​រដ្ឋបាល នៅ​ក្នុងផ្ទះ​លេខ​៥៧៦ អតីត​ទីស្នាក់ការ​គណបក្ស​ស​ង្គ្រេ​ាះ​ជាតិ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​៣ រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នេះ ។

ក្រោយ​ពី​ឃាត់ខ្លួន​មនុស្ស​ទាំង​១០ នាក់ ត្រូវ​បា​នប​ញ្ចូ​ន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​សាកសួរ​បឋម ដែល​ពួក​គេ​ត្រូវ​សមត្ត​កិច្ច​ចម្រុះ ប្រើ​ខ្សែ​ចងដៃ​ទៅ​មុខ​រួច​នាំ​ឡើង​រថយន្ត ។ ក្នុង​នោះ អាជ្​ញាធរ​សម្រេច​ដកហូត​នូវ​សម្ភារៈ​ជា​ដូច​ជា តុ ទូ កៅអី ម៉ាស៊ីន​កំ​ព្យូ​ទ័​រ​ច្រើន​គ្រឿង ម៉ូតូ​៨​គ្រឿង និង​រថយន្ត​១​គ្រឿង​ផង​ដែរ ហើយ​មនុស្ស នឹង​សម្ភារៈ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ។

ក្រោម​ការ​ស៊ើបសួរ​ដោយ​យកចិត្តទុកដាក់​ពី​សំណាក់​កម្លាំង​សមត្ត​កិច្ច​ជំនាញ មនុស្ស​ទាំង​១០ និង​សម្ភារៈ​ដូច​បាន​រៀបរាប់​ខាងលើ គឺ​ពួក​គេ​បាន​ប្រមូលផ្តុំ​គ្នា​ជាប់​ពាក់​ក្នុង​អំពើ​.​រួមគំនិត​ក្បត់ នឹង​ញុះញង់​ឲ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម ដែល​មាន​ទណ្ឌិត សម រ​ង្ស៊ី នៅ​ពីក្រោយ ដូច្នោះ​ទើបត្រូវ​សមត្ត​កិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី​នោះ ៕

អត្ថបទសរសេរ ដោយ