ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ចិន និង​ណេ​ប៉ា​ល់​ទទួលស្គាល់​រយៈកំពស់​ភ្នំ​ហិមពាន្ដ

13 ឆ្នាំ មុន

បច្ចុប្បន្ន​ប្រទេស​ចិន និង​ណេ​ប៉ា​ល់​បាន បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​ជា​យូរ​មក​ហើយពីរឿង​រយៈកំពស់​ភ្នំ​អេ​វើ​រ៉េ​ស (​ភ្នំ​ហិម​ព្ពាន​) ។ ភ្នំ​ដ៏​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​នេះ ស្ថិតនៅ​តាម​ព្រំដែន​រវាង​ប្រទេស​ចិន និង​ណេប៉ា​ល់។ ប្រទេស​ណេ​ប៉ា​ល់​បញ្ជាក់​ថា ភ្នំ​ហិមពា​ន្ដ​មានកំ​ពស់​៨.៨៤៨​ម៉ែត្រគឺ​ខ្ពស់​ជាង​តួលេខ​ចិន​ដែល​វាស់​ដល់ ​ទៅ​៤​ម៉ែត្រ​ឯណោះ ។

បច្ចុប្បន្ន​ប្រទេស​ចិន និង​ណេ​ប៉ា​ល់​បាន បញ្ចប់​ការ​ខ្វែងគំនិត​គ្នា​ជា​យូរ​មក​ហើយពីរឿង​រយៈកំពស់​ភ្នំ​អេ​វើ​រ៉េ​ស (​ភ្នំ​ហិម​ព្ពាន​) ។ ភ្នំ​ដ៏​ខ្ពស់​បំផុត​នៅ​លើ​ពិភពលោក​នេះ ស្ថិតនៅ​តាម​ព្រំដែន​រវាង​ប្រទេស​ចិន និង​ណេប៉ា​ល់។ ប្រទេស​ណេ​ប៉ា​ល់​បញ្ជាក់​ថា ភ្នំ​ហិមពា​ន្ដ​មានកំ​ពស់​៨.៨៤៨​ម៉ែត្រគឺ​ខ្ពស់​ជាង​តួលេខ​ចិន​ដែល​វាស់​ដល់​ទៅ​៤​ម៉ែត្រ​ឯណោះ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ មន្ដ្រី​ប្រទេស​ទាំង២ បាន​ពិភាក្សា​គ្នា​នៅ​ទីក្រុង​កាត់​ម៉ា​ន់​ឌូ ក្នុងសបា្ដហ៍​កន្លង​មក ហើយ​ភាគី​នីមួយ​ៗ​បានទទួលស្គាល់​ការ​វាស់កំពស់​ភ្នំ​ដែល​ខុស​គ្នា ពោល​គឺ​ភាគី​ចិន​ដឹកនាំ​ដោយលោក​លី ឈី​ង យាន់ ទទួលស្គាល់​ការ​វាស់​របស់​ណេ​ប៉ា​ល់ពី​កំពូល​គ្របដណ្ដប់​ដោយ​ព្រិល ទើប​ឃើញ​តួលេខ​ខ្ពស់​ជាង​ចិន ។ ចំណែក​ណេ​ប៉ា​ល់​ក៏​ទទួលស្គាល់​ការ​វាស់​របស់​ចិន​ដែរ ដោយ​វាស់​ពី​ដុំ​ថ្មនៅ​លើ​កំពូលភ្នំ ទើប​ឃើញ​៨.៨៤៤,៤៣ ម៉ែត្រ ។

លោក​ឆ័​រ​ប៉ា ថេ​ន​ស៊ី​ង និង​លោក​ស័​រ​អេ​ត ម៉ា​ន ហ៊ី​ល​ឡា​រី បាន​ជោគជ័យ​ក្នុង​ការ​វាស់កំពូលភ្នំ​ហិមពាន្ដ​នា​ឆ្នាំ​១៩៥៣ ប៉ុន្ដែ​បញ្ហាកំពស់​របស់​កំពូលភ្នំ​នេះ​នៅ​មានការ​ខ្វែងគំនិត​គ្នា​ចាប់តាំងពី​មានការ​វាស់​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៨៥៦​មក ។ សំរាប់​កំពស់​៨.៨៤៨​ម៉ែត្រ ដែល​មានការទទួលស្គាល់​ដ៏​ទូលំទូលាយ​នោះ គឺជា​ការ​វាស់របស់​ឥណ្ឌា​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​១៩៥១ ដោយ​វាស់​ចេញពី​កំពូល​គ្របដណ្ដប់​ដោយព្រិល​មិន​គិត​ពី​ត្រឹម​ដុំ​ថ្ម​នៅ​ផ្នែក​ខាងក្រោម ។

អ្នក​ធរណីវិទ្យា​ឱ្យ​ដឹង​ថា កំពូលភ្នំ​ហិមពា​ន្ដ កំពុង​ដុស​ខ្ពស់​ឡើង ស្រប​ពេល​ដែលផ្នែក​ខាង​ប្រទេស​ឥណ្ឌា ហាក់បីដូចជា​ត្រូវជំរុញ​ឱ្យ​នៅ​ទាប​ជាង​ចិន និង​ណេ​ប៉ា​ល់ តាម រយៈ​ការ​រំកិល​នៃ​សំបក​ផែនដី​។ កាលពី​ខែ ឧសភា ១៩៩៩ អា​មេ​រិ​កបាន​ប្រើ​បច្ចេកវិទ្យាអ​ភ្សវាស់កំពស់​ភ្នំ​ហិមពាន្ដ​ឃើញ ៨.៨៥០ ម៉ែត្រ ជា​តួលេខ​ដែល​សមាគម​ភូមិសាស្ដ្រ អា​មេ​រិ​ក ប្រើប្រាស់​ក្នុង​ពេល​បច្ចុប្បន្ន ប៉ុន្ដែ​មិនបាន​ទទួលស្គាល់​ជា​ផ្លូវការ​ពី​ណេ​ប៉ា​ល់​ទេ ៕