ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​បើក​លឿន​​​ដូច​​​ហោះ..!

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗនៅ​ពេល​ជិះ​ម៉ូតូ​យ៉ាង​លឿន​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​រថយន្ត​ដែល​ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា កាលពី​វេលា​ម៉ោង​៦​យប់ថ្ងៃ​ទី​០៦ វិច្ឆិកា ស្ថិតនៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។ តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឱ្យថា…

ខេត្តបាត់ដំបង​ ៖ បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗនៅ​ពេល​ជិះ​ម៉ូតូ​យ៉ាង​លឿន​ ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទៅ​បុក​រថយន្ត​ដែល​ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា កាលពី​វេលា​ម៉ោង​៦​យប់ថ្ងៃ​ទី​០៦ វិច្ឆិកា ស្ថិតនៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​។ តាម​របាយការណ៍​សមត្ថកិច្ច​បាន​ឱ្យថា ជន​រង​គ្រោះ​ឈ្មោះ​យី ប៊ុ​ន​ថង ប្រុស​អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ ជិះម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125 ព​ណ៌ខ្មៅ ស៊េរី​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BS-4847 ជិះ​ពី​ទិស​ខាងកើត​ឆ្ពោះទៅ​លិច​។ ដោយឡែក​រថយន្ត​ម៉ា​ករី​វ៉ូ​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AK-0027 អ្នកបើកបរ​បាន​រត់​ចោល​រថយន្ត​ ។

របាយ​ការ​ណ៍ដដែល​បាន​បញ្ជាក់​ថា ភាគី​ម៉ូតូ​ហាក់​បាន​ជិះ​លឿង​បំផុត ហើយ​បាន​បុក​រថយន្ត​ទាំង​កំរោល​បណ្ដាល​ឲ្យ​ស្លាប់​នៅ​កន្លែង​កើតហេតុ ខណ​:​ខូចខាត​ស្ទើរ​ទាំងស្រុង រីឯ​រថយន្ត​ក៏​ខូចខាត​ផ្នែក​ខាង​មុខ​គួរសម​ដែរ តែ​តៃកុង​ដាក់​មេ​ប្រូច​បាត់​។ គេ​មិនដឹង​ថា តើ​ជន​រង​គ្រោះ​ដែល​ជិះ​ម៉ូតូ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​នោះ​ទេ បានជា​ជិះ​ម៉ូតូ​លឿន​ហើយ​ទៅ​បុក​រថយន្ត ?

ប៉ុន្តែ​បើ​សមត្ថកិច្ច​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ថា ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​លឿន​ហូ​សហេតុ លុះដល់​ចំណុច​ខាងលើ​ក៏​រេចង្កូត​ឆ្លង​ទ្រូង​ថ្នល់​ជ្រុល​ទៅ​បុក​រថយន្ត​ពេញទំហឹង​តែ​ម្ដង ខណ​:​ពេល​កំពុង​ធ្វើ​ដំណើ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ​។ ទោះ​យ៉ាងណា​ មន្ត្រី​ជំនាញ​បាន​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់នៃ​ភាគី​ទាំង​២​ទៅ​រក្សា​ទុក​នៅ​អធិការ​ ដើម្បី​ចាត់ការ​ណ៍តាម​នីតិវិធី​ហើយ ។

អត្ថបទសរសេរ ដោយ