ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កំពុង​រឹង​បន្តឹង​ច្រកព្រំដែន​ថៃ ខេត្ត​​ប៉ៃលិន ចាំ​ចាប់​ក្រុម​សមរ​ង្ស៊ី (វីដេអូ​)

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​ថ្ងៃ​សន្យា​របស់​លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង​ថា នឹង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ២០១៩​នេះ…

ខេត្ត​ប៉ៃលិន ៖ ដោយសារ​តែ​ថ្ងៃ​សន្យា​របស់​លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង​ថា នឹង​ចូល​មក​កាន់​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ២០១៩​នេះ ដើម្បី​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ កាន់តែ​កៀក​ឈាន​ចូល​មក​ដល់ ទើប​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ អាជ្ញាធរ​ខេត្ត​បាន​ដឹកនាំ​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ ដោយ​ចុះ​ល្បាត និង​ត្រួតពិនិត្យ​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ស្ថិត​ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ វិច្ឆិកា អាជ្ញាធរ​ខេត្ត ដឹកនាំ​ដោយ​លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត​ប៉ៃលិន បាន​ចុះ​ទៅ​ត្រួតពិនិត្យ​នៅ​តាម​បន្ទាត់​ព្រំដែន ព្រោះ​ថ្ងៃ​ដែល​លោក សម រ​ង្ស៊ី មេ​បក្ស​ប្រឆាំង ដែល​កំពុង​តែ​ស្រែក​នៅ​ក្រៅប្រទេស​ថា នឹង​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ ។

ប្រភព​បន្ត​ទៀត​ថា ហេតុ​ដូច្នេះ​ហើយ ទើប​កងកម្លាំង​សមត្ថកិច្ច​ទាំង​៣​ប្រភេទ​រួម​មាន កម្លាំង​កង​រាជអាវុធហត្ថ កម្លាំងយោធា និង​កម្លាំង​នគរបាល​ជាតិ បាន​នាំ​គ្នា​យាមកាម​យ៉ាង​តឹង​រឹង ដោយ​មិន​អនុញ្ញាតិ​ឱ្យ​ក្រុមប្រឆាំង​ណា​ម្នាក់​ចូល​មក​រាតត្បាត​ក្នុង​ប្រទេស​កម្ពុជា តាម​ទឹកដី​ខេត្ត​ប៉ៃលិន​បាន​ឡើយ ។

បើ​តាម​មន្ត្រី​កងរាជអាវុធហត្ថ​ម្នាក់ បានឱ្យ​ដឹង​ថា កម្លាំង​ចម្រុះ​របស់​លោក បាន​នាំ​គ្នា​ចុះ​ទៅ​យាម​នៅ​ព្រំដែន​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ អស់​រយ​:​ពេល​៣-៤​ថ្ងៃ​មក​ហើយ ដើម្បី​ទប់ស្កាត់​មិន​ឱ្យ​ក្រុម​បក្ស​ប្រឆាំង​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា បានជា​ដាច់ខាត ។ ចំពោះ​កា​រដក​កម្លាំង​វិញ​ត្រូវ​ទទួលបញ្ជា​ពី​ថ្នាក់លើ ទើប​អាច​ដកថយ​ត្រឡប់​ក្រោយ​វិញ​បាន បើ​ពុំ​ដូច្នោះ​ទេ គឺ​នៅ​តែ​បន្ត​ដាក់​វេន​គ្នា​ចាំ​យាម​រាល់ថ្ងៃ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក សុខ សា​វុ​ធ ប្រធាន​ការិយាល័យ​ច្រកចេញ​-​ចូល​តែ​មួយ បានឱ្យ​ដឹង​ថា រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា​នេះ នៅ​ច្រក​ទ្វារ​អន្តរជាតិ​ព្រំ គឺ​មាន​សភាព​ស្ងប់ស្ងាត់​ធម្មតា ដោយ​គ្មាន​អ្វី​ប្រែប្រួល​នោះ​ទេ ។

លោក​បន្ត​ទៀត​ថា តែ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​ខាងលើ នាំ​គ្នា​រកស៊ី​ទទួលទាន​តាម​ធម្មតា ដោយ​​គ្មាន​ភាព​ច្របូកច្របល់ ឬ​វឹកវរ​ណាមួយ​កើតឡើង​នោះ​ឡើយ ពោល​គឺ​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ និង​ការ​ប្រកប​របរ​រកស៊ី​ទាំង​ការ​លក់ដូរ​នៅ​ក្នុងស្រុក និង​ការ​ឆ្លង​ដែន​ចេញ​-​ចូល​ទៅ​មក​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ