ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដង្ហែ​ក្បួន​យ៉ាង​គគ្រឹកគគ្រេង ដើម្បី​ទប់​ស្កាត់​មិន​ឱ្យ​ក្រុម​បក្ស​ប្រឆាំង​ចូលកម្ពុជា

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ ពិតជា​មានការ​ភ្ញាក់ផ្អើល ខណ​:​ឃើញ​ក្បួន​ដង្ហែ​ដ៏​ធំ​ដែល​ពុំ​ធ្លាប់​មាន នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដោយ​មាន​រថយន្ត​រាប់រយ​គ្រឿង ទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បើកបរ​យ៉ាង​យឺត​ៗ…

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋ ពិតជា​មានការ​ភ្ញាក់ផ្អើល ខណ​:​ឃើញ​ក្បួន​ដង្ហែ​ដ៏​ធំ​ដែល​ពុំ​ធ្លាប់​មាន នៅ​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដោយ​មាន​រថយន្ត​រាប់រយ​គ្រឿង ទាំង​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ បើកបរ​យ៉ាង​យឺត​ៗ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច អមដំណើរ​ដោយ​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ឈរ​ចាំ​តាម​ដងផ្លូវ ហុច​គ្រឿង​ឧបភោគបរិភោគ និង​ទឹក​សុទ្ធ ដើម្បី​លើកទឹកចិត្ត​ដល់​កងកម្លាំង​ថែម​ទៀត​ផង​ដែរ ។

ហេតុការណ៍​ដង្ហែ​ក្បួន​ដ៏​ធំ​មួយ​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​ទី​០៦ វិច្ឆិកា នេះ ចាប់ពីសាលា​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ព្រំដែន​កម្ពុជា-​ថៃ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ដោយ​មាន​អាជ្ញាធរ​ខេត្ត មន្ត្រី​រាជការ និង​កង​កម្លាំងប្រដាប់អាវុធដ៏​ច្រើន​កុះករ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​០៦ ​វិច្ឆិកា កាន់តែ​កៀក​នឹង​ថ្ងៃ ដែលលោក សម រ​ង្ស៊ី ប្រធាន​​បក្ស​ប្រឆាំងបាន​សន្យា​ថា នឹង​ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា​ នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ខាង​មុខ​នេះ ទើប​អាជ្ញាធរ​ខេត្ត បាន​រៀបចំ​ជា​ក្បួន​ដង្ហែ ប្រឆាំង​នឹង​ការ​វិល​ត្រឡប់​មក​វិញ និង​ទប់ស្កាត់​នៅ​តាម​បន្ទាត់​ព្រំ​ដែន​​ផង​ដែរ ។

ប្រភព​បន្ត​ទៀត​ថា ការ​ដង្ហែ​ក្បួន​នេះ គឺ​មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​ឈរ​អម​នៅ​តាម​ដងផ្លូវ ចាប់តាំងពី​វិមាន​ឯករាជ្យ រហូត​ដល់​ព្រំប្រទល់​ប្រទេស​កម្ពុជា​-​ថៃ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។ រហូត​ដល់​ក្រោយមក​ក្បួន​ដង្ហែ​ដដែល​បាន​រៀបចំ​បែរ​ត្រឡប់​ទៅ​សាលាខេត្ត​វិញ ហើយ​មន្ត្រីរាជការ និង​កម្លាំង​ទាំង​អស់ ក៏​នាំ​គ្នា​បែកខ្ញែក​ទៅ​តាម​អង្គភាព​រៀង​ៗ​ខ្លួន ។

ប៉ុន្តែសម្រាប់​សមត្ថកិច្ច ដែល​នៅ​ប្រចាំការ​តាម​ច្រក​ទ្វារ​ព្រំដែន គឺ​នៅ​តែ​ឈរ​យាមកាម​យ៉ាង​តឹង​រឹង មិន​អនុញ្ញាត​ឱ្យ​ក្រុម​បក្ស​ប្រឆាំង​ណា​ម្នាក់ចូល​មក​ក្នុង​ទឹកដី​ប្រទេស​កម្ពុជា តាម​ច្រក​ទា្វរ​អន្តរជាតិ​ព្រំ ខេត្ត​ប៉ៃ លិ​ន​បាន​ឡើយ។

ព័ត៌មានពិស្តារមានផ្សាយជូននៅលើកាសែតកោះសន្តិភាព​។

អត្ថបទសរសេរ ដោយ