ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែសាហា.វ​ខ្លាំង​ហើយ​! ដេញ​កា.ប់​គ្នា​ផ្អើល​ក្រុង​សៀមរាប​ដូច​រឿង​ហុងកុង

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​នេះ​ថា មុន​ពេល​កើតហេតុ​មាន​ក្រុមបងធំ​២​ក្រុម​ឈ្លោះ​គ្នា​កើតជា​គំនុំ​រហូត​ឈាន​ដល់​ដេញ​កាប់​ចាក់​គ្នា​ដូច​រឿង​ហុងកុង​ផ្អើល​ពេញ​ក្រុង​ទេសចរណ៍​សៀមរាប បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៥…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម បើ​តាម​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា​នេះ​ថា មុន​ពេល​កើតហេតុ​មាន​ក្រុមបងធំ​២​ក្រុម​ឈ្លោះ​គ្នា​កើតជា​គំនុំ​រហូត​ឈាន​ដល់​ដេញ​កាប់​ចាក់​គ្នា​ដូច​រឿង​ហុងកុង​ផ្អើល​ពេញ​ក្រុង​ទេសចរណ៍​សៀមរាប បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ម្នាក់​បាន​ស្លាប់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​០០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ចំណុច​មុខ​វិទ្យាល័យ​អង្គរ ស្ថិត​ក្នុងភូមិ​វត្ត​បូព៌ សង្កាត់​សាលា​កំរើក ក្រុង​-​សៀមរាប ។

ជនរងគ្រោះ

ប្រភព​ពី​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​នេះ​បង្ក​ឡើង​ដោយ​ជន​ម្ខាង​ទៀត​មាន​គ្នា​ជា​ច្រើន​នាក់ ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​មក​កាប់​ជន​រង​គ្រោះ​ឈ្មោះ ពៅ វ​ណ្តេ​ត ភេទ​ប្រុស អាយុ​២៥​ឆ្នាំ បុគ្គលិក​ក្លឹ​ប​ស្នុ​ក​ឃ័​រ​ផាត់​អាន ខណៈ​កំពុង​ជិះ​ម៉ូតូ​ចេញពី​ធ្វើការ បណ្តាល​ឲ្យ​របួសធ្ងន់​ជា​ច្រើន​កន្លែង ហើយ​ត្រូវ​បាន​មិត្តភក្តិ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ឯកជន​សឹង​រិ​ទ្ធី​រ៉េ​ត ដោយ​គ្មាន​លទ្ធភាព​សង្គ្រោះ​ខាង​មន្ទីរពេទ្យ​ក៏​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប តែ​ជន​រង​គ្រោះ​បាន​ស្លាប់​តាម​ផ្លូវ​បាត់​ទៅ​ហើយ ដោយកន្លែងកាប់ត្រូវច្រើនកន្លែង និងមានដាច់ម្រាមដៃផងដែរ ឡើងឈាមស្រោចពេញខ្លួន ។

ជនរងគ្រោះ

សមត្ថកិច្ច​បាន​បញ្ជាក់​ទៀត​ថា ករណី​នេះ​អាច​កើតឡើង​ដោយសារ​គំនុំ​រវាង​បង​តូច​បងធំ ទើប​អាច​ឈាន​ដល់​ដេញ​កាប់​គ្នា​ដូច​រឿង​ហុងកុង​បែប​នេះ ។ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុង​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ស្វែងរក​ចាប់ខ្លួន​បេ​ក្ខ​ពួក​ជន​បងធំ​ដែល​ដៃដល់​កាប់​មក​លើ​ជន​រង​គ្រោះ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ