ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខាង​ប្រុស​ប្រកាស​ប្តឹង​ទារ​បណ្តា​ការ​1600​ដុល្លារ​មកវិញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រសា​ស្រី​វ័យក្មេង​ទើប​រៀប​ការ​ថ្មីថ្មោង ដែល​បាន​បាត់​ខ្លួន​កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​ក្រុម​គ្រួសារ​ ជា​ពិសេស​ឪពុកក្មេក​មានការ​ព្រួយបារម្ភ​និង​កាន់​រូបថត​តាម​រកគ្រប់​ច្រកល្ហក​នោះ ពេល​នេះ​បាន​ទទួល​ដំណឹង​ហើយ គឺ​នាង​បាន​វេច​បង្វេច​ទៅ​តាម​ប្រុស​ថ្មី​ ដោយ​មិន​មានការ​អាឡោះអាល័យ​ឡើយ ។…

រាជធានី​ភ្នំពេញ ៖ កូនប្រសា​ស្រី​វ័យក្មេង​ទើប​រៀប​ការ​ថ្មីថ្មោង ដែល​បាន​បាត់​ខ្លួន​កាលពីប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​ក្រុម​គ្រួសារ​ ជា​ពិសេស​ឪពុកក្មេក​មានការ​ព្រួយបារម្ភ​និង​កាន់​រូបថត​តាម​រកគ្រប់​ច្រកល្ហក​នោះ ពេល​នេះ​បាន​ទទួល​ដំណឹង​ហើយ គឺ​នាង​បាន​វេច​បង្វេច​ទៅ​តាម​ប្រុស​ថ្មី​ ដោយ​មិន​មានការ​អាឡោះអាល័យ​ឡើយ ។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ឪពុកក្មេក និង​បុរស​អភ័ព្វ​ស្នេហ៍​ដែល​ជា​ប្តី​របស់​នាង ។ ទន្ទឹម​នោះ បុរស​ជា​​ប្តី​ស្ទើរ​កកឈាម បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​សែន​ឈឺចាប់​នេះ ។ គួររំលឹកថា៖ ខណៈរកនាងមិនទាន់​ឃើញ ប្តីអះអាង​ថា​សង្ស័យប្រពន្ធ​រត់​តាម​ប្រុសថ្មី​បាត់​

បុរស​រូប​នេះ​ បាន​ពោល​ពាក្យ​យ៉ាង​កម្សត់​ថា​ តើ​បងខុស​អី​បានជា​អូន​រត់​ចោល​បង​បែប​នេះ ? កូនប្រសា​ស្រី​ដែល​រត់​ចោល​ប្តី​នេះ​ឈ្មោះ ថន ដា​វី អាយុ​២០​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​កាត់ដេរ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​ពង្រ​សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្តី​ឈ្មោះ ឈា​ត ឆើត អាយុ​២០​ឆ្នាំ ជា​ជាង​អគ្គិសនី បម្រើ​ការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ អ្នក​ទាំង​ពីរ​នាក់​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

តាម​ឪពុកក្មេក​ឈ្មោះ ឈួ​ន ឈា​ត អាយុ​៤០​ឆ្នាំ ជា​កសិករ បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា កូនប្រសា​ស្រី​ដែល​បាត់​ខ្លួន​នេះ​បាន​ទទួល​ដំណឹង​ហើយ ដោយ​កូនស្រី​នោះ​បាន​ទូរស័ព្ទ​មក​ប្រាប់​ម្តាយបង្កើត​របស់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា កុំឱ្យ​បារម្ភ ហើយ​ម្តាយ​ក៏​បាន​មក​ប្រាប់​គាត់​ជា​ដន្លង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ។
ឪពុកក្មេក​រូប​នោះ​ក៏​បានឱ្យ​ដឹង​ថា កូន​ប្រសា​ស្រី​ដែល​បាន​បាត់​ខ្លួន​នេះ គឺ​បាន​វេច​បង្វេច​ចុះ​ចោលផ្ទះ​ទៅ​តាម​ប្រុស​ស្នេហ៍ ។ មុន​បាត់​ខ្លួន ដោយ​បាត់​បង្វេច​ខោអាវ​គាត់​មានការ​សង្ស័យ​ដែរ​តែ​មិន​ហ៊ាន​និយាយ ។ គាត់​នឹង​ទាមទារ​ប្រាក់​បណ្ណាការ​ចំនួន​១.៦០០​ដុល្លារ​មក​វិញ ព្រោះ​ទើបតែ​រៀប​ការ​រួច​ថ្មី​ៗ ស្រាប់​ត​រត់​ចោល​ប្តី ។

បុរស​ជា​ឪពុកក្មេក​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រុម​គ្រួសារ​ខាង​ស្រី​ជា​បងប្អូន​ដី​ដូន​មួយ​នឹង​គ្នា មិន​ទាន់​ដឹង​ថា​គិត​យ៉ាងណា​នោះ​ទេ ។ ជួប​ជាមួយ​បុរស​អភ័ព្វ​ស្នេហ៍​ដែល​ប្រពន្ធ​រត់​ចោល​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា ខ្លួន​មានការ​សង្ស័យ​ថា​ប្រពន្ធ​របស់​ខ្លួន​បាន​ស្រឡាញ់​គ្នា​ជាមួយ​បុរស​នោះ តាំងពី​មុន​ពេល​រៀប​ការ​ម្ល៉េះ បានជា​នៅ​សុខ​ៗ វេច​បង្វេច​ចុះ​ចោលផ្ទះ​បែប​នេះ ។ បើ​ស្រឡាញ់​គេ​ហើយ ហេតុ​អី​ក៏​មក​រៀប​ការ​ជាមួយ​បង​ធ្វើ​អ្វី ? ការ​បាន​៤​ខែ ហេតុ​អី្វ​អូន​ប្រាប់​ម៉ែ​ថា​រត់​តាម​ប្រុស​ទៅ​វិញ ? តើ​បងខុស​អី​បានជា​អូន​រត់​ចោល​បង​បែប​នេះ ឬ​មួយ​បង​ក្រ ឯ​គេ​មាន​លុយ ? មួយ​រយៈពេល​ដែល​យើង​រស់នៅ​ជាមួយ​គ្នា ល្អូក​ល្អឺ​ន​ណាស់ ហេតុ​អ្វី​ក៏​អូន​ទៅ​ដោយ​មិន​អាឡោះអាល័យ​…​និង​មិន​អស់ចិត្ត​សោះ ?

គួរ​បញ្ជាក់​ថា កម្មការិនី​រូប​នេះ​បាន​បាត់​ខ្លួនកាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ មិនឃើញ​ទៅ​ធ្វើការ​ឡើយ ។ បន្ទាប់​ពី​បាត់​ខ្លួន បុរស​ជា​ឪពុកក្មេក​បាន​កាន់​រូបថត​តាម​រក​គ្រប់​ច្រកល្ហក​ព្រមទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ដើម្បី​ឱ្យ​ជួយ​តាម​រក បន្ទាប់ពី​គាត់​បាន​រក​គ្រូទាយ​ថា កូន​ស្រី​នៅ​ម្តុំ​ខាងជើង រង្វង់​មូល​កួច​កាណុង ។

ចំណែក​ជា​ប្តី​របស់​នាង​ធ្វើការ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ក៏​បាន​ធ្វើ​ដំណើរ​មក​ទាំង​អន្ទះសា​ដែរ ដើម្បី​តាម​រក​ប្រពន្ធ​ជាទី​ស្រឡាញ់ រួម​ជាមួយនឹង​ក្តី​បារម្ភ​ពី​ឪពុក​ម្តាយបង្កើត ដែល​យំសោក​រាល់ថ្ងៃ​ព្រោះតែ​បាត់​កូន​ស្រី​សំណព្វចិត្ត ។ ប៉ុន្តែ​ទីបំផុត កូនស្រី​រូប​នេះ បាន​ផ្តល់​ដំណឹង​ដ៏​សែន​ឈឺចាប់​និង​អាម៉ាស់​ដោយ​ប្រាប់​ថា នាង​រត់​តាម​ប្រុស​ទៅវិញ ។ បើ​នាង​មាន​សង្សារ​ហើយ មក​រៀប​ការ​ធ្វើ​អ្វី ?

អត្ថបទសរសេរ ដោយ