ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ អាស៊ាន​អាច​នឹង​បង្កើត​ក្រុមកីឡា​បាល់ទាត់​មួយ ដើម្បី​ប្រកួត​ជាមួយ​គេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០២៤ អាស៊ាន និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (world…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា នៅ​ឆ្នាំ​២០២៤ អាស៊ាន និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (world cup) ហើយ​បាល់ទាត់​នឹង គឺជា​អត្តសញ្ញាណ​របស់​អាស៊ាន​ដែល​ទើប​ចុះហត្ថលេខា FIFA នៅ​ប្រទេស​ថៃ​កន្លង​មកនេះ ។

ថ្លែង​ក្នុង​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​កម្ពុជា​-​ចិន លើក​ទី​១២ ក្រោម​ប្រធានបទ «​តួនាទី​ព្រះរាជអាជ្ញា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​» នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិ​ច្ឆ​កា​នេះ សម្តេច​តេ​ជោ​បាន​លើក​ឡើង​ថា នៅ​ពេល​អាស៊ាន​ចុះហត្ថលេខា​ជាមួយ​សមាគម​សហព័ន្ធ​បាលទាត់​ពិភពលោក (FIFA) រួច​ប្រទេស​ទាំងអស់​ជា​សមាជិក​អាស៊ាន​នឹង​ក្លាយជា​កន្លែង​តែ​មួយ​បាល់ទាត់​ពិភពលោក ហើយ​អាច​អាស៊ាន​បង្កើត​ជា​ក្រុមបាល់ទាត់​មួយ​ទៅ​ប្រកួត​ជាមួយ​គេ​ដោយ​កម្ពុជា​អាច​មាន​កីឡាករ​មួយម្នាក់ ថៃ​អាច​ពីរ​នាក់ ហើយពី​ប្រទេស​នានា​ចូលរួម​ទៀត តែ​ប៉ុន្តែ​បើ​ឈ្នះ ឬ​ចាញ់​មិនដឹង​ទេ ។

សម្តេច​បញ្ជាក់​ថា ៖«​ខ្ញុំ​តែងតែ​និយាយ​កន្លង​មក​ថា ចំណុច​ដែល​អាស៊ាន​អាច​ធ្វើ​មុនគេ​រួម​គ្នា គឺ​បង្កើត​ក្រុមបាល់ទាត់​អាស៊ាន​តែ​ម្តង ។ បន្ទាប់​ពី​នឹង​យើង​នឹង​ឈាន​ធ្វើ​អ្វី​ៗ​ទាំងឡាយ​ដែល​យើង​ធ្វើ​ជាមួយ​គ្នា​ក្នុង​នោះ​មាន​ទាក់ទង និង​លំហូរ​មនុស្ស​ដែល​បាន​អនុម័ត​នៅ​ទីក្រុង​ម៉ា​នី​ឡា​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ក៏​បាន​លើក​ឡើង​ទៀត​ថា ទីផ្សារ​ការងារ​បាន​កំពុង​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ ប៉ុន្តែ​ទន្ទឹម​នឹង​គ្នា​នោះ​ការ​ជួញដូរ​មនុស្ស​បាន​កើតឡើង​នៅ​ក្នុង​ពេល​នេះ​តែ​ម្តង ។ ការ​កេងប្រវ័ញ្ច​ក៏​បាន​កើត​ពេល​នឹង​ដែរ ។ ឧ​ទារ​ហណ៍​៖ ដូច​ជា ពលករ​កម្ពុជា មី​យ៉ា​ន់​ម៉ា ឡាវ បាន​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​អ្នកធ្វើការ​ដោយ​មិន​អស់ប្រាក់ ប៉ុន្តែ​ក៏​មាន​អុ្ន​ក​ចាញ់បោក​គេ​ទៅ​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ