ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់អគារភ្លោះកម្ពស់៦ជាន់ប្រេះហើយ

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា មាន​ករណី​ភ្ញាក់ផ្អើល​ដល់​កម្មករ​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះ​សីហ​នុ ដោយ​ពួក​គាត់​និយាយ​ថា សំណង់អគារ​ភ្លោះ​មួយ​កម្ពស់​៦​ជាន់ ទាំង​សងខាង​បាន​ប្រេះ​កាំជណ្ដើរ និង​ប្រេះ​តាម​ធ្នឹម​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​និង​ភិតភ័យ​ជា​ខ្លាំង​នាំ​គ្នា​រត់​ចេញ​បន្តបន្ទាប់ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ នៅ​វេលា​ម៉ោង​ប្រមាណ​ជាង​១០​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា មាន​ករណី​ភ្ញាក់ផ្អើល​ដល់​កម្មករ​ក៏​ដូច​ជា​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ក្រុងព្រះ​សីហ​នុ ដោយ​ពួក​គាត់​និយាយ​ថា សំណង់អគារ​ភ្លោះ​មួយ​កម្ពស់​៦​ជាន់ ទាំង​សងខាង​បាន​ប្រេះ​កាំជណ្ដើរ និង​ប្រេះ​តាម​ធ្នឹម​ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ភ្ញាក់ផ្អើល​និង​ភិតភ័យ​ជា​ខ្លាំង​នាំ​គ្នា​រត់​ចេញ​បន្តបន្ទាប់ ។

សំណង់​អគារ​ខាងលើ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ចំណុច​ផ្លូវ​អូ​ពីរ ស្ថិត​ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ក្រោយ​ពី​ទទួល​ព័ត៌មាន​បាន​ភ្លាម​ថ្នាក់ដឹកនាំ​ខេត្ត​លោក គួ​ច ចំរើន អភិបាលខេត្ត និង​អភិបាលក្រុង​លោក អុ​ី សុខ​ឡេ​ង បាន​ចុះ​ទៅ​ពិនិត្យ​ជាមួយនឹង​មន្ត្រី​ជំនាញ នៅ​ទីតាំង​នោះ​ដោយ​ផ្ទាល់​តែ​ម្ដង ។

ជុំវិញ​ករណី​ប្រេះ​សំណង់​អគារ​ភ្លោះ​នេះ​មិន​ទាន់​មាន​អាជ្ញាធរ​ក៏​ដូច​ជា​មន្ត្រី​ជំនាញ​បញ្ជាក់​ថា ករណី​ប្រេះ​នេះ​នឹង​មាន​ចំណាត់ការ​ឬ​វិធានការ​យ៉ាងណា​នៅឡើយ​នោះ​ទេ ប៉ុន្តែ​ជំហាន​ដំបូង​លោក​អភិបាលខេត្ត​បាន​ឲ្យ​ក្រុម​កម្មករ​ដែល​ស្នាក់​នៅ និង​កំពុងធ្វើការ​នៅ​ក្នុង​អគារ​នេះ​រៀបចំ​សម្ភារ​ចេញ​ជា​បន្ទាន់ ហើយ​មិន​អនុញ្ញាត​ឲ្យ​មានការ​សាងសង់​បន្ត​នោះ​ទេ រង់ចាំ​ឲ្យ​ក្រុម​ជំនាញ​បច្ចេកទេស ទាំង​ក្រសួង​ក៏​ដូច​ជា​ខេត្ត​ពិនិត្យ​និង​វាយតម្លៃ​ជុំវិញ​ករណី​ការ​ប្រេះ​អគារ​នេះ​សិន ។

ក្នុង​ការ​ចុះ​ពិនិត្យ​ភ្លាម​ៗ​នោះ​បើ​តាម​មន្ត្រី ភូមិបាល​ក្រុងព្រះសីហនុ​បាន​បញ្ជាក់​យ៉ាង​ខ្លី​ថា សំណង់​អគារ​នេះ​មានច្បាប់ ក៏​ប៉ុន្តែ​មិន​ទាន់​រត់ការ​បាន​នៅឡើយ​នោះ​ទេ ហើយ​ការ​សាងសង់​តាម​រូបភាព​ធ្វើ​បណ្ដើរ​រត់ការ​បណ្ដើរ ដែល​ករណី​នេះ​មានការ​ស្តីបន្ទោស​កន្លង​មក​ឱ្យ​ផ្អាក​ការ​សាងសង់ ទម្រាំ​រត់ការ​ធ្វើ​ច្បាប់​ត្រឹមត្រូវ​សិន តែ​រូបភាព​ដដែល​នេះ​នៅ​តែ​មាន​ដោយ​សង់​ជិត​រួចរាល់​ទៀត​ផង ។

គួរ​រំលឹក​ផង​ដែរ​ថា នៅ​ក្រុងព្រះសីហនុ​នា​ពេល​កន្លង​ទៅ​ក៏​មាន​អគារ​មួយ​កន្លែង​មាន​ស្ថានភាព​ប្រេះ​ស្រុក​ដូច​អគារ​នេះ​ដែរ ហើយ​ត្រូវ​បាន​រដ្ឋបាល​ខេត្ត​និង​ក្រសួង​ជំនាញ​ធ្វើ​លិខិត​តម្រូវ​ឱ្យ​វាយ​កម្ទេច​អគារ​ទាំងមូល​ចោល​ចៀសវាង​ការ​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​កន្លែង​កើតហេតុ ប៉ុន្តែ​មក​ដល់​ពេល​នេះ​មាន​រយៈពេល ជាង​៣​ខែ​ទៅ​ហើយ​គេ​ពុំ​ទាន់​ឃើញ​អាគារ​នោះ​ត្រូវ​បាន​វាយ​កម្ទេច​នៅឡើយ​ទេ ។

ផ្ទុយ​ទៅ​វិញ បែរជា​កំពុងធ្វើការ​ជួសជុល​ទៅ​វិញ ដូចនេះ​គេ​ពុំ​ដឹង​ថា​វាសនា​អគារ​ដែល​កំពុង​ប្រេះ​ស្រុត​នេះ ត្រូវ​វាយ​កម្ទេច​ចោល​ឬ​ក៏​ធ្វើការ​ជួសជុល​ឡើង​វិញ​នោះ​នៅឡើយ​ទេ ៕

អត្ថបទសរសេរ ដោយ