ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​កម្ពុជា​ទៅ​ធ្វើការ​នៅ​កូរ៉េ​នៅ​តែ​ចាញ់បោក​គេ ទោះបីជា​រាជរដ្ឋាភិបាល​បញ្ចូល​តាម​ផ្លូវការ​ក៏​ដោយ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបី​រាជរដ្ឋាភិបាល​បា​នប​ញ្ជូ​ល​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ផ្លូវការ​ក្តី​ក៏​មាន​ពលករ​កម្ពុជា​នៅ​ចាញ់បោក​គេ​ផង​ដែរ ។ សម្តេច​បាន​លើក​ឡើង​ថា ក្នុង​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​កម្ពុជា​-​ចិន…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អះអាង​ថា ទោះបី​រាជរដ្ឋាភិបាល​បា​នប​ញ្ជូ​ល​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​ជា​ផ្លូវការ​ក្តី​ក៏​មាន​ពលករ​កម្ពុជា​នៅ​ចាញ់បោក​គេ​ផង​ដែរ ។ សម្តេច​បាន​លើក​ឡើង​ថា ក្នុង​សន្និសីទ​អគ្គ​ព្រះរាជអាជ្ញា​កម្ពុជា​-​ចិន លើក​ទី​១២ ក្រោម​ប្រធានបទ «​តួនាទី​ព្រះរាជអាជ្ញា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ក្នុង​តំបន់​» នា​ព្រឹក​ថ្ងៃ​ទី​០៦ ខែ​វិ​ច្ឆ​កា​យ៉ាង​ដូច្នេះ​ថា ៖«​ខ្ញុំ​និយាយ​ពី​ពលករ​ដែល​ចេញពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​ខាងត្បូង​នៅ​មាន​ចាញ់បោក​គេ​ទៀត ទោះបីជា​យើង​បញ្ជូន​តាម​ផ្លូវ មានការ​ប្រឡង​ច្បាស់លាស់ ។

ឧទាហរណ៍​សេវា​ត្រូវ​បង់​ប៉ុណ្ណេះ ប៉ុន្តែ​នៅ​មាន​អ្នក​រត់ការ​នៅ​ពីលើ ដើម្បី​ទទួល​បាន​ប្រាក់​ពី​ពលករ​ដែល​នេះ​ជា​ការ​កេងប្រវ័ញ្ច​មួយ​ទៅ​លើ​ញើស​ឈាម​របស់​កម្ពុជា​ថែម​ទៀត​» ។ សម្តេច​បន្ត​ថា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឲ្យ​បាន​ទាន់​ពេលវេលា​នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា​បាន​អំពាវនាវ​ឲ្យ ប្រទេស​សមាជិក អាស៊ាន​-​ចិន ត្រូវ​មាន​គោលការណ៍​រួម​មួយ​ឯកភាព​គ្នា​សហការ​គ្នា​យ៉ាង​ជិត​ស្និទ្ធ ប្រកបដោយ​ប្រសិទ្ធភាព និង​តម្លាភាព ។

នាយក​រដ្ឋមន្ដ្រី​បន្ថែម​ថា អំពើ​ជួញដូរ​មនុស្ស គឺជា​គោលនយោបាយ​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់ និង​បាន​អនុវត្ត​កន្លង​មក​តាម​រយៈ​ការ​ផ្សព្វផ្សាយ​គ្រប់​ទម្រង់​នៃ​អំពើ​ជួញដូរ​មនុស្ស​តាំងពី​ថ្នាក់​ជាតិ​រហូត​ដល់​ថ្នាក់​មូលដ្ឋាន ។ ជាង​នេះ​ទៅ​ទៀត​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ថា ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស លំបាក និង​ស្មុគស្មាញ គឺជា​បទល្មើស​ឆ្លង​ដែន​ខុសច្បាប់ និង​ជា​ឧក្រិដ្ឋកម្ម ដែល​មាន​វិសាលភាព​ទាំង​ក្នុង​តំបន់​អាស៊ាន និង​សកលលោក ។ ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា មាន​ពលករ​កម្ពុជា​នៅ​ប្រទេស​កូរ៉េ​ប្រមាណ​៥​ម៉ឺន​នាក់ ហើយ​វៀតណាម​មាន​ពលករ​នៅ​ប្រទេស​កូរ៉េ ខាងត្បូង​ជាង​២០​ម៉ឺន​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ