ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែប្រពន្ធស្តី​ឱ្យ​ក្នុងបំណងល្អ ប្តីផ្ទុះ​កំហឹងខ្ទេចគ្មានសល់​

4 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ខឹង​ប្រ​ព​ន្ឋ​ស្តីឱ្យ​រឿង​ផឹកស៊ី​មិន​គិត​ធ្វើ​ការងារ​ដើម្បី​ចិញ្ចឹម​គ្រួសារ ក៏​ស្ទុះ​ទៅ​យក​ដែកកេះ​ដុត​ផ្ទះ​ចោល​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​គ្មាន​សល់ ។ ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ចំការ​កៅស៊ូ​តា​ម្រិច…

ខេត្តមណ្ឌលគិរី ៖ បុរស​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់​ឃាត់ខ្លួន បន្ទាប់​ពី​ជនសង្ស័យ​ខឹង​ប្រ​ព​ន្ឋ​ស្តីឱ្យ​រឿង​ផឹកស៊ី​មិន​គិត​ធ្វើ​ការងារ​ដើម្បី​ចិញ្ចឹម​គ្រួសារ ក៏​ស្ទុះ​ទៅ​យក​ដែកកេះ​ដុត​ផ្ទះ​ចោល​បណ្តាល​ឱ្យ​ឆេះ​ខ្ទេច​គ្មាន​សល់ ។

ហេតុការណ៍​ខាងលើ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្លូវ​ចំការ​កៅស៊ូ​តា​ម្រិច ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ផ្អេ ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី​ឈ្មោះ ប៊ុ​ន ណា​រិ​ន អាយុ​២៧​ឆ្នាំ មុខរបរ​កសិករ ចំណែក​ប្រពន្ធ​ឈ្មោះ ភា ស្រី​ធី អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ ។ គ្រួសារ​នេះ​មានកូន​ចំនួន​២​នាក់​ក្នុង​បន្ទុក និង​រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​រង​ការ​ខូចខាត​ក្នុង​ហេតុការណ៍​ខាងលើ​រួម​មាន ផ្ទះ​មួយ​ខ្នង​មាន​ទទឹង​៣​ម៉ែត្រ​កន្លះ និង​បណ្ដោយ​៤​ម៉ែត្រ សង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី​, ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ី​រូស គ្មាន​ផ្លា​ក​លេខ និង​លុយ​ជិត​២០​ម៉ឺន​រៀល ព្រមទាំង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​ទៀត​ក្នុងផ្ទះ​ត្រូវ​ភ្លើង​ឆេះ​អស់​គ្មាន​សល់ ។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ប៉ុស្តិ៍​នគរបាល​ស្រែ​ខ្ទុ​ម ឃាត់​យក​មក​ប្រគល់​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​កែវ​សីមា​ដើម្បី​ធ្វើការ​សួរនាំ និង​អនុវត្ត​តាម​នីតិវិធី​ច្បាស់​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ