ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀម​គ្រូពេទ្យ​ជាង​១​ពាន់​នាក់ ឡាន​សង្គ្រោះ​៦៥​គ្រឿង​រង​ចាំ​សង្គ្រោះ​ពលរដ្ឋ​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ភ្នំពេញ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អះអាង​ថា ក្រសួង​បាន​ត្រៀម​គ្រូពេទ្យ​ចំនួន​១០៦៥​នាក់​ដាក់​ប៉ុស្តិ៍​សុខភាព​ចំនួន​១២​គោលដៅ និង​ពង្រាយ​រថយន្ត​សង្គ្រោះ​ចំនួន​៦៥ គ្រឿង ដើម្បី​ត្រៀម​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ។ លោក វេជ្ជ​ប​ណ្ឌឹ​ត…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​អះអាង​ថា ក្រសួង​បាន​ត្រៀម​គ្រូពេទ្យ​ចំនួន​១០៦៥​នាក់​ដាក់​ប៉ុស្តិ៍​សុខភាព​ចំនួន​១២​គោលដៅ និង​ពង្រាយ​រថយន្ត​សង្គ្រោះ​ចំនួន​៦៥ គ្រឿង ដើម្បី​ត្រៀម​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជធានី​ភ្នំពេញ ។

លោក វេជ្ជ​ប​ណ្ឌឹ​ត ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​កោះសន្តិភាព​ដឹង​ថា សម្រាប់​ព្រះ​រាជពិធី​បុណ្យអុំទូក​បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​ដោយ​មានការ​ណែនាំ​ពី​ក្រសួងសុខាភិបាល និង​អភិបាល​រាជធានី​ភ្នំពេញ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ត្រៀម​ធ្វើការ​ពង្រាយ​គោលដៅ​ទីតាំង​សេវា​សុខាភិបាល (​ស្តង់​សុខាភិបាល​) ដែល​មាន​ក្រុម​គ្រូពេទ្យ​រង់ចាំ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​មាន​ចំនួន​៧៣០​នាក់ គឺ​ស្តង់​របស់​មន្ទីរ​សុខាភិបាល​ចំនួន​៨ មាន​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​១៣​គ្រឿង ក្នុង​នោះ ក្រុម​គ្រូពេទ្យ​ចល័ត ដើម្បី​អប់រំ​ផ្សព្វផ្សាយ​អនាម័យ​ចំណីអាហារ និង​ផ្សព្វផ្សាយ​ទប់ស្កាត់ ជំងឺអេដស៍ ជាដើម ។

លោក​បន្ត​ថា ក្នុង​រយៈពេល​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នោះ​ក្រុម​គ្រូពេទ្យ​ត្រូវ​បាន​បែងចែក​កំ​ម្លាំ​ង​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង ក្នុង​នោះ​មាន​ទាំង​ក្រុម​ប្រចាំការ​នៅ​ស្តង់​សុខាភិបាល និង​ក្រុម​ចល័ត​ផង​ដែរ ដើម្បី​ត្រៀម​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​មាន​ជំងឺ​ផ្សេង​ៗ​ជា​ពិសេស​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ និង​រង​របួស​ជាដើម ។

គួរ​រំលឹក​ថា ព្រះរាជ​ពិធីបុណ្យ​អុំទូក កាលពី​ឆ្នាំ​២០១៨ កន្លង​មក​ក្នុង​រយៈពេល​៣​ថ្ងៃ មហាជន​ដែល​បាន​ចូលរួម ហើយ​មាន​អាកា​រៈ​ឈឺក្បាល វិលមុខ និង​រង​របួស​ផ្សេង​ៗ​ដែល​បាន​ចូល​ទៅ​ពិនិត្យ និង​ទទួល​សេវា​ព្យាបាល​នៅ​តាម​ស្តង់​សុខាភិបាល​រាប់​ពាន់​នាក់ ប៉ុន្តែ​មិន​មាន​ភាព​ធ្ងន់ធ្ងរ​នោះ​ទេ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ