ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គាត់តាំងខ្លួនជាឯកឧត្តម​…ដើរបោករឿង​ទិញ​ដីគេ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​កម្លាំង​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តសៀមរាប បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ឯកឧត្តម ហើយ​ដើរ​ឆបោក​ពលរដ្ឋ​ក្នុង​រឿង​ទិញ​ដីធ្លីនៅក្នុង​ខេត្តសៀមរាប ​។ នេះ​បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​ ។​ ហេតុ​ការ​ឃាត់ខ្លួនធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​ វិច្ឆិកា…

ខេត្តសៀមរាប​ ៖ ​កម្លាំង​ព្រហ្មទណ្ឌ​អាវុធហត្ថ​ខេត្តសៀមរាប បាន​ចាប់ខ្លួន​បុរស​ម្នាក់​ដែល​តាំងខ្លួន​ជា​ឯកឧត្តម ហើយ​ដើរ​ឆបោក​ពលរដ្ឋ​ក្នុង​រឿង​ទិញ​ដីធ្លីនៅក្នុង​ខេត្តសៀមរាប ​។ នេះ​បើ​តាម​មន្ត្រី​អាវុធហត្ថ​ខេត្ត​ ។​ ហេតុ​ការ​ឃាត់ខ្លួនធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤​ វិច្ឆិកា ស្ថិត​នៅ​ចំណុច​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង- ខេត្តសៀមរាប​។

ជនសង្ស័យ​ឈ្មោះ ទួន វុ​ទ្ធី ហៅ​ក្រៅទួន ហែម ភេទ​ប្រុស អាយុ៦០ឆ្នាំ ជា​​យោធា​ចូល​និវត្តន៍ មាន​ទីលំនៅ បច្ចុប្បន្ន ភូមិ​៥ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ​ ។ ក្រោយ​ពី​ការ​សាកសួ​ឈ្មោះ​ទួន វុ​ទ្ធី​ ហៅ​ទួន ហែម បាន​ឆ្លើយ​សារភាព​ថា «ខ្លួន​ពិតជា​បាន ប្រព្រឹត្ត​តាម​ការ​ចោទប្រកាន់​របស់​ជន​រង​គ្រោះ ពិត​ប្រាកដ​មែន​ ពាក់ព័ន្ធ​ករណី​​ឆបោកស្ថិត​នៅ​ចំណុចទីរួមខេត្ត​សៀមរាប កាលពី​ថ្ងៃ​ទី​០១ ​វិច្ឆិកា ឆ្នាំ​២០១៩ កន្លង​មក ។

ប្រភព​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​ឃាត់ខ្លួន​​​ជនសង្ស័យ ក្នុង​នោះ​បាន​ដកហូត​វត្ថុ​តាង​រួម​មានះ ១-​ទូរស័ព្ទ​ម៉ាក HUAWEI ពណ៌​ខ្មៅ ​១​គ្រឿង​។ ២-​ទូរស័ព្ទ​ម៉ាក HUAWEI ពណ៌​ទឹក​ប្រាក់​១​គ្រឿង​។ ៣-​ទូរស័ព្ទ​ម៉ាក NOKIA ចុច​ពិល ពណ៌​ក្រហម និង​ពណ៌​ខៀវ​២ គ្រឿង​។ ៤-ស៊ី​មកា​ត​ចំនួន​៤​។ ​៥-​កាបូប​លុយ​ពណ៌​ខ្មៅ១​។ ៦-​ប្រាក់​ដុល្លារ​៣៨ដុល្លារ និង៧​-​ប្រាក់​រៀល១០,០០០​រៀល​។

តាម​ប្រភព​ពី​កម្លាំង​ជំនាញ​មន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្តសៀមរាប ដោយ​មានការ​សម្របសម្រួល​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប និង​ដោយ​មាន​ពាក្យបណ្តឹង​ប្តឹង​​​បុរស​ម្នាក់​ដើរ​រក​ទិញ​ដី ហើយ​ប្រាប់​ពលរដ្ឋ​ថា ខ្លួន​ជា​ឯកឧត្តម ​។ ​បន្ទាប់​ពី​ជនរងគ្រោះ​​លក់​ឱ្យក្នុង​តំលៃ​ថោក ខណៈ​ពេល​នោះ ក្រុម​ពលរដ្ឋមានការ​សង្ស័យ ទើប​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​កន្លែង​កងរាជអាវុធហត្ថ​ខេត្ត បន្ទាប់ មក​ទើប​កម្លាំង​ជំនាញ​បាន​សុំ​យោ​​ប​ល់​ពី​ថ្នាក់លើ និង​ព្រះ​រា​ជ្ញ​អា​ជ្ញ អម​សាលា​ដំបូង​ខេត្តសៀមរាប ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការខេត្ត​តែ​ម្តង ។

ប្រភព​បាន​បញ្ជាក់​បន្ថែម​ថា ការ​ចាប់ខ្លួន​ជនសង្ស័យ​នេះ បន្ទាប់​ពី​មាន​ពាក្យ​បណ្ដឹង​របស់​ជន​រង​គ្រោះ លើ​ករណី​ឆបោក​ចំនួន​៤​នាក់ ក្នុង​នោះ​មាន ទី​១-​ឈ្មោះ ណ​ក់ ពិសិដ្ឋ​ដា​វី ភេទ​ស្រី អាយុ៥១ឆ្នាំ ​​ទីលំនៅ​បច្ចុប្បន្ន ភូមិ​គ្រួ​ស សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀម រាប​។​ ទី​២-ឈ្មោះ លឿម សុ​ភណ្ឌ ភេទប្រុស អាយុ ៣៤ឆ្នាំ ជាបុគ្គលិក​ក្រុមហ៊ុន អចលនទ្រព្យ ព័​ត៌​មាន​លក់​ដី ទីលំនៅ​បច្ចុប្បន្ន ភូមិ​សាលាកំរើក សង្កាត់​សា​លា​​​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​ ​ទី៣-ឈ្មោះ យឹ​ង ប៊ុ​ន​តារា ភេទ​ប្រុស អាយុ៣៤ ឆ្នាំ ជាអ្នក​រកស៊ី មានទីលំនៅ​បច្ចុប្បន្ន ភូមិ​សាលា​កន្សែង សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប និងទី​៤-ឈ្មោះ សុខ រ៉ា​ម៉​ន ភេទ​ប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកលក់​ដី​ឡូ​ត៍ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ្រៃ ឃុំ​ក​ណ្តែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប​។ ​

អត្ថបទសរសេរ ដោយ