ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុខរបរ​រក​ឃ្មុំ​ទាំង​បង្គង​យក​មក​លក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ពី​ព្រឹក​ព្រលឹម​លោក ចាន់ រ៉ា បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រែក​បឹង ។ លោក​មិនមែន​ទៅ​រក​ត្រី​ទេ ។ លោក​ស្វែងរក​ចាប់​ឃ្មុំ…

ខេត្តកណ្តាល ៖ ពី​ព្រឹក​ព្រលឹម​លោក ចាន់ រ៉ា បាន​ធ្វើ​ដំណើរ​ទៅ​តាម​ព្រែក​បឹង ។ លោក​មិនមែន​ទៅ​រក​ត្រី​ទេ ។ លោក​ស្វែងរក​ចាប់​ឃ្មុំ ដើម្បី​យក​មក​លក់ ខណៈ​ដែល​ប្រជាជន​ខ្មែរ​ជា​ច្រើន​ជឿ​ថា ឃ្មុំ​មាន​ប្រយោជន៍​ច្រើន​ចំពោះ​សុខភាព ។ ដោយ​ធ្វើ​ដំណើរ​ពី​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​១០​គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ​២១ នៅ​ស្រុក​ស្អាង ខេត្តកណ្តាល​នោះ​គេ​នឹង​ឃើញ​កន្លែង​ដាក់​លក់​ឃ្មុំ​ធម្មជាតិ​ដែល​គេ​រកបាន ។

ឃ្មុំ​ដែល​លក់​ទាំង​បង្គង​នេះ ត្រូវ​អ្នក​ភូមិ​ស្វែងរក​នៅ​តាម​ព្រែក​នានា​នៅ​ក្នុង​ឃុំ​ស្រុក​រហូត​ដល់ ឆ្លង​ស្រុក​ក៏​មាន​ដូច​ជា នៅ​តាម​ព្រែក និង​តាម​បឹង ។ ក្នុង​មួយ​ថ្ងៃ​ៗ​អ្នក​ភូមិ​បាន​ដើរ​រក​ពេល​ខ្លះ​ដល់​ស្រុក​លើក​ដែក​ដែល​មាន​ចំណាយ​ឆ្ងាយ​គួរសម ហើយ​យក​មក​លក់​ឲ្យ​ក្នុង​តម្លៃ​ផ្សេង​ៗ​គ្នា​ទៅ​តាម​ទំហំ​ឃ្មុំ ។

លោក រ៉ា និយាយ​ថា ឃ្មុំ​ដែល​គេ​រកបាន គឺ​មាន​ច្រើន​ប្រភេទ ដូច​ជា ឃ្មុំខ្យង មាន​ឃ្មុំផ្លិត ឃ្មុំត្រជៀកដំរី ជាដើម ។ ឃុំ​ខ្យង​មាន​តម្លៃ​ធូរ​ថ្លៃ​ជាងគេ ព្រោះ​វា​មាន​ទំហំ​តូច ជាង​ឃ្មុំ​ផ្សេង​ទៀត ។ ឃ្មុំ​ដែល​លក់​ទាំង​បង្គង​តាម​ផ្លូវ​មាន​តម្លៃ​ចាប់ពី​១​ម៉ឺន​រៀល​រហូត​ដល់​ជិត​១០​ម៉ឺន​រៀល​ក៏​មាន ដោយ​តម្លៃ​នេះ​ទៅ​តាម​ទំហំ​ឃ្មុំ ។

ចំណែក​ទឹកឃ្មុំ​សុទ្ធ (​ឃ្មុំផ្លិត​) ១​លី​ត្រ​តម្លៃ​១០​ម៉ឺន​រៀល ។ អ្នករក​ឃ្មុំ​គេ​ជំនាញ​ក្នុង​ការ​ស្វែងរក​ដោយ​ដឹង​ពី​កន្លែង​ដែល​ឃ្មុំ​ទុំ​នៅ ដូច​ជា​ព្រៃ​នៅ​តាម​មាត់ បឹង ព្រៃរនាម ព្រៃ ដែល​នៅ​ក​ន្លៃ​ស្ងាត់​ជាដើម ។ ពួក​គេ​ស្វែងរក​ដោយ​មិ​បាន​សម្លាប់​មេ​ឃ្មុំ​នោះ​ទេ នៅ​ពេល​ចូល​ទៅ​រក​ឃុំ​ដោយ​ទុក​ឲ្យ​មេ​វា​ឲ្យ​បង្ក​បង្កើតកូន ឬ​បង្កាត់​បង្គង​លើក​ក្រោយ​ទៀត ។

ក្នុង​មួយ​ថ្ងៃ គេ​អាច​រក​ឃ្មុំ​បាន​ចំនួន​ពី​៣​ទៅ​៦​បង្គង ។ ការ​រក​ឃ្មុំ គឺ​ធ្វើ​តាម​រដូវ​កាល ។ នៅ​ពេល មេឃ​ភ្លៀង ឬ​រដូវភ្លៀង​ពួក​គេ​មិន​អាច​រកបាន​នោះ​ទេ ។ អ្នករក​ឃ្មុំ​បាន​ចាប់​រក​ពី​ប្រាំង ឬ​អាច ថា​ខែ​ណា​ដែល​គ្មាន​ភ្លៀង​រហូត​ដល់​រដូវ​ចូល​ឆ្នាំ (​ខែមេសា​) ។

ដោយសារ​មូលហេតុ​នេះ អ្នករក​ឃ្មុំ​មិនមែន​មានមុខ​របរ​រក​ឃ្មុំ​តែ​មួយ​មុខ​នោះ​ទេ ។ ពួក​គេ​អាច​មានមុខ​របរ​ផ្សេង​ផង​ដែរ ដើម្បី​ចិញ្ចឹមជីវិត​ដូច​ជា ការ​ធ្វើស្រែ​ចម្ការ និង​ការ​ធ្វើ​កម្មករ​សំណង់​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ