ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ពេល​ទទួលបាន​ដំណឹងពីនាង​ភ្លាម​ ប្តីពោល​យ៉ាងកម្សត់បែបនេះ​ថា…

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កូនប្រសា​ស្រី​ទើប​រៀប​ការ​ថ្មីថ្មោង ដែល​បាន​បាត់​ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ ជា​ពិសេស​ឪពុកក្មេក​មានការ​ព្រួយបារម្ភ និង​កាន់​រូបថត​នាង​តាម​រក​គ្រប់​ច្រកល្ហក​នោះ ពេល​នេះ​បាន​ទទួល​ដំណឹង​ហើយ​គឺ​នាង​បាន​វេច​បង្វេចរ​ត់ទៅ​តាម​ប្រុស​ថ្មី​បាត់​ ដោយ​មិន​អាឡោះ​អាល័យ​ឡើយ​។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ឪពុកក្មេក…

រាជធានី​ភ្នំពេញ ៖ កូនប្រសា​ស្រី​ទើប​រៀប​ការ​ថ្មីថ្មោង ដែល​បាន​បាត់​ខ្លួន​កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ ជា​ពិសេស​ឪពុកក្មេក​មានការ​ព្រួយបារម្ភ និង​កាន់​រូបថត​នាង​តាម​រក​គ្រប់​ច្រកល្ហក​នោះ ពេល​នេះ​បាន​ទទួល​ដំណឹង​ហើយ​គឺ​នាង​បាន​វេច​បង្វេចរ​ត់ទៅ​តាម​ប្រុស​ថ្មី​បាត់​ ដោយ​មិន​អាឡោះ​អាល័យ​ឡើយ​។ នេះ​បើ​តាម​ការ​អោយ​ដឹង​ពី​ឪពុកក្មេក និង​បុរស​អភ័ព្វ​ស្នេហ៍​ដែល​ជា​ប្តី​របស់​នាង​។ គួររំលឹក​ថា ខណៈ​រក​នាង​មិន​ទាន់​ឃើញ ប្តី​អះអាង​ថា​សង្ស័យ​ប្រពន្ធ​រត់​តាម​ប្រុស​ថ្មី​បាត់

ទន្ទឹម​នឹង​នោះ បុរស​ជា​ប្តី​ស្ទើរ​កកឈាម បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​សែន​ឈឺចាប់​នេះ ។ បុរស​ជា​ប្តី​ក៏បាន​ពោល​ពាក្យ​យ៉ាង​កំសត់​ថា «​តើ​បងខុស​អី​បានជា​អូន​រត់​ចោល​បង​បែប​នេះ?»។

កូនប្រសា​ស្រី​ខាងលើ​នេះ​ឈ្មោះ​ថន ដា​វី​អាយុ​២០​ឆ្នាំ ជាក​ម្មា​ការី​នី​កាត់ដេរ ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ ចំណែក​ប្តី​ឈ្មោះ​ឈា​ត ឆើត អាយុ​២០​ឆ្នាំ ជា​ជាង​អគ្គី​ស​នី​បម្រើ​ការ​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​គឺ​ត្រូវជា​បងប្អូន​ជីទួតមួយ​នឹង​គ្នា ហើយ​អ្នក​ទាំង​២​មានស្រុក​កំ​ណើ​រ​នៅ​ភូមិ​ធ្លក ឃុំ​ស្ពឺ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

តាម​ប្រភព​ពី​ឪពុកក្មេក​ឈ្មោះ​ឈួ​ន ឈា​ត អាយុ​៤០​ឆ្នាំ ជា​កសិករ បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា កូនប្រសា​ស្រី​ដែល​បាត់​ខ្លួន​ខាងលើ​នេះ គាត់​បាន​ទទួល​ដំណឹង​ហើយ គឺ​ដោយសារ​កូនប្រសា​ស្រី​នោះ​បាន​ទូរស័ព្ទ​ប្រាប់​ម្តាយបង្កើត​របស់​នាង​កាលពី​ល្ងាច​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ថា កុំអោយ​បារម្ភ ហើយ​ម្តាយ​ក៏​បាន​យក​ដំណឹង​នេះ​មក​ប្រាប់​គាត់​ជា​ដន្លង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​វិ​ច្ឆិ​កា នេះ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​អោយ​ដឹង​ថា កូនប្រសា​ស្រី​របស់​គាត់​ដែល​បាន​បាត់​ខ្លួន​នោះ គឺ​បាន​វេច​បង្វេច​ចុះ​ចោលផ្ទះ​រត់​តាម​ប្រុស​ថ្មី​បាត់​ទៅ​ហើយ ។ នៅ​មុន​ពេល​បាត់​ខ្លួន ដោយ​មាន​បាត់​បង្វេច​ខោអាវ ហើយ​គាត់​ក៏​មានការ​សង្ស័យ​ដែរ តែ​មិន​ហ៊ាន​និយាយ ។ ចំពោះ​រឿងហេតុ​បែប​នេះ គាត់​នឹង​ទាមទារ​ប្រាក់​បណ្ណាការ​ចំនួន​១៦០០​ដុល្លារ ព្រោះ​ទើបតែ​រៀប​ការ​ថ្មី ស្រាប់តែ​ខាង​ស្រី​រត់​ចោល​ប្តី​បាត់​។

តាម​ប្រភព​ដដែល​បាន​បន្ត​អោយ​ដឹង​ទៀត​ថា ក្រុម​គ្រួសារ​ខាង​ស្រី​ត្រូវជា​បងប្អូន​ដី​ដូន​មួយ​នឹង​គ្នា មិន​ទាន់​ដឹង​ថា គិត​យ៉ាងណា​នោះ​ទេ​។

ជួប​ជាមួយ​បុរស​អភ័ព្វ​ស្នេហ៍​ដែល​ប្រពន្ធ​រត់​ចោល​បានអោយ​ដឹង​តាម​ទូរស័ព្ទ​ថា គាត់​មានការ​សង្ស័យ​ថា ប្រពន្ធ​របស់​គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​បុរស​ម្នាក់​នោះ​តាំងពី​មុន​ពេល​រៀប​ការ​មក​ម្ល៉េះ បានជា​នៅ​សុខ​ៗ នាង​វេច​បង្វេច​ចុះ​ចោលផ្ទះ​បែប​នេះ​។

បុរស​ជា​ប្តី​បាន​ពោល​យ៉ាង​កម្សត់​ថា «​បើ​អូន​ស្រលាញ់​គេ​ហើយ ហេតុ​អី​ក៏​មក​រៀប​ការ​ជាមួយ​បង​ធ្វើ​អ្វី? ។ រៀប​ការ​បាន​៤​ខែ ហេតុ​អី​អូន​ប្រាប់​ម៉ែ​ថា រត់​ប្រុស​ទៅ​វិញ? តើ​បងខុស អី​បានជា​អូន រត់​ចោល​បង​បែប​នេះ ឬ​មួយ​បង​ក្រ គេ​មាន​លុយ? មួយ​រយៈពេល​ដែល​យើង​រស់នៅ​ជាមួយ​គ្នា ល្អូក​ល្អឺ​ន​ណាស់ ហេតុ​អ្វី​ក៏​អូន​ទៅ​ដោយ​មិន​អាឡោះអាល័យ​…​បង​មិន​អស់ចិត្ត​សោះ​»​។

គួរ​បញ្ជាក់​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩ មិនឃើញ​កូនប្រសា​ស្រី​ទៅ​ធ្វើការ​ឡើយ ទើប​មានការ​ភ្ញាក់ផ្អើល​ថា​បាត់​នាង ។ បន្ទាប់​ពី​បាត់​ខ្លួន​កូនប្រសា​ស្រី បុរស​ជា​ឪពុកក្មេក​បាន​កាន់​រូបថត​តាម​រក​គ្រប់​ច្រកល្ហក ព្រមទាំង​ទៅ​ប្តឹង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ទី​១​កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៩ ដើម្បី​អោយ​ជួយ​តាម​រក បន្ទាប់​ពី​ឪពុកក្មេក​បាន​រក​គ្រូទាយ​ថា កូនប្រសា​ស្រី​នៅ​ម្តុំ​ខាងជើង​រង្វង់​មូល​គួ​ច​កាណុង ។

ចំណែក​បុរស​ជា​ប្តី​ដែល​ធ្វើការ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ក៏​បាន​ធ្វើ​ដំណើរ​មក​ទាំង​អន្ទះសារ ដើម្បី​តាម​រកប្រពន្ធ​ជាទី​ស្រលាញ់​ផង​ដែរ ។ រីឯ​ឪពុក​ម្តាយបង្កើត​របស់​នាង​ដែល​មានការ​ព្រួយបារម្ភ​ក៏​បាន​ដេក​យំ​រាល់ថ្ងៃ ដោយសារ​បាត់​កូនស្រី​សំណព្វចិត្ត តែ​ទីបំផុត​បែរជា​កូនស្រី​ផ្តល់​ដំណឹង​ដ៏​សែន​ឈឺចាប់ និង​អាម៉ាស់​ប្រាប់​ថា នាង​រត់​ទៅ​ជាមួយ​ប្រុស​ផ្សេង​ទៅ​វិញ​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ