ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​ខ្មែរ​ទៅ​ធ្វើការ​ក្រៅប្រទេស​មាន​ប៉ុន្មាន? ប្រទេស​ណាខ្លះ?

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាស្ថាន​មនុស្ស​សា​ស្ត្រ​ និង​សង្គម​សាស្ត្រ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បង្ហាញ​ពី​ផលប្រយោជន៍​ និង​ការ​ប្រឈម​នៃ​លំហូរ​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា ទៅ​ក្រៅប្រទេស ​មុន​ដាក់​សំណើ​​ជូន​ទៅ​រដ្ឋាភិបាល ដើម្បី​រក​ដោះស្រាយ​និង​គោលការណ៍​ច្បាប់​នានា​ ការពារ​ដល់​ពលករ​ស្របច្បាប់​និង​មិន​ស្របច្បាប់​ដែល​កំពុងធ្វើការ​ងារ​នៅ​បរទេស​មួយ​ចំនួន ​(​ថៃ…

រាជធានី​ភ្នំពេញ​ ៖ ក្រុម​អ្នក​ស្រាវជ្រាវ​វិទ្យាស្ថាន​មនុស្ស​សា​ស្ត្រ​ និង​សង្គម​សាស្ត្រ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា​បង្ហាញ​ពី​ផលប្រយោជន៍​ និង​ការ​ប្រឈម​នៃ​លំហូរ​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា ទៅ​ក្រៅប្រទេស ​មុន​ដាក់​សំណើ​​ជូន​ទៅ​រដ្ឋាភិបាល ដើម្បី​រក​ដោះស្រាយ​និង​គោលការណ៍​ច្បាប់​នានា​ ការពារ​ដល់​ពលករ​ស្របច្បាប់​និង​មិន​ស្របច្បាប់​ដែល​កំពុងធ្វើការ​ងារ​នៅ​បរទេស​មួយ​ចំនួន ​(​ថៃ កូរ៉េ ម៉ា​ឡេ​ស៊ី សិង្ហ​បូ​រី អា​រ៉ា​​​ប៊ី​សា​អូឌីត ជប៉ុនជាដើម​។

ថ្លែង​ក្នុង​សិក្ខាសាលា​ស្តី​ពី​លំហូ​ពលករ​ទេស​ន្ត​ប្រវេសន៍​កម្ពុជា​ ផ្តោត​លើ​ផលប្រយោជន៍ ​និង​បញ្ហា​ប្រឈម​នៅ​វិ​ទ្យ​ាស្ថាន​កុង​ជឺ​នៃ​រាជបណ្ឌិត​្យសភា​កម្ពុ​ជា នា​ព្រឹក​ថ្ងៃ​ទី​៥ វិច្ឆិកា​ នេះ ​លោ​កប​ណ្ឌិត ឆេ​ង វ​ណ្ណា​រិ​ទ្ធ ប្រធាន​​គម្រោង​ស្រាវជ្រាវ​វិទ្យាស្ថាន​មនុស្ស​សាស្ត្រ​ និង​វិទ្យាសាស្ត្រ​សង្គម​ បាន​បញ្ជាក់​ថា​ នៅ​ក្នុង​ឆ្នាំ​២០១៨-ឆ្នាំ​២០១៩​ ​ពលករ​ខ្មែរ​ធ្វើការ​នៅ​បរទេស​មាន​ចំនួន​១,២៣៤,១១១​នាក់​(​ស្ត្រី​៤៩៩,០៧០​នាក់​)​ ។

លោ​កប​ណ្ដិ​ត​ឆេ​ង វ​ណ្ណា​រិ​ទ្ធ​ បន្ត​ថា​ ទោះបីជា​មាន​ផល​វិជ្ជមាន​ពី​ទេស​ន្ត​ប្រវេសន៍​កម្ពុជា ជាមួយនឹង​ការ​ខិតខំ​របស់​ក្រសួង​ការងារ​ និង​ភ្នាក់ងារ​ជ្រើសរើស​ឯកជន​មួយ​ចំនួន​ ដែល​ស្ថិត​នៅ​ក្រោម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ការងារ​បាន​អនុវត្ត​កាន់តែ​ល្អ​ប្រសើរ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ​ និង​បាន​ចូលរួម​ក្នុង​ការ​កែ​លម្អ កា​រលើ​កម្ពស់​លក្ខខណ្ឌ​ការងារ​និង​ភាព​សុខដុម​នៃ​ទំនាក់ទំនង​វិជ្ជាជីវៈ​ ក៏​ដូច​ជា​សុវត្ថិភាព​ការងារ​បាន​ល្អ​ប្រសើរ ​។

លោ​កប​ណ្ឌិត ឆេ​ង វ​ណ្ណា​រិ​ទ្ធ​ អះអាង​ថា ​ការ​ធ្វើ​ចំណាកស្រុក​និង​ឆ្លង​ដែន​ទៅ​ធ្វើការ​នៅ​បរទេស​របស់​ពលករ​ខ្មែរ​ទាំង​ស្របច្បាប់ ​និង​មិន​ស្របច្បាប់​ពេល​វិល​ត្រឡប់​មក​មក​វិញ ​គឺ​ពួក​គេ​ជួប​បញ្ហា​គ្មាន​ការងារ​ធ្វើ​តាម​ជំនាញ​នៅ​បរទេស ឬ​ការងារ​មិន​ច្បាស់លាស់​ ។ លោ​កប​ណ្ដិ​ត​ឆេ​ង វ​ណ្ណា​រិ​ទ្ធ​ បន្ត​ថា​ យោង​តាម​ការ​ស្រាវ​ជ្រាវ​រយៈពេល​៨​ខែ​(​មីនា​ដល់​តុលា​២០១៩) ​ដោយ​សម្ភាសន៍​ពលករ​ចំណាកស្រុក​ចំនួន​៨៩៨​នាក់ ​មក​ពី​ខេត្តកំពង់ចាម បាត់ដំបង តាកែវ ព្រៃវែង កំពង់ស្ពឺ​កណ្តាល ពោធិ៍សាត់​ និង​ប៉ៃលិន​) ។ ​លទ្ធផល​បង្ហាញ​ថា ​ពលករ​ទេស​ន្ត​ប្រវេសន៍​អាយុ​ចន្លោះ​១៦​ ដល់​៥០​ឆ្នាំ​មាន​ចំនួន​៨៣៦​នាក់​(​ស្មើ​៩៣%)​និង​អាយុ​លើ​៥៧​ដល់​៧៥​ឆ្នាំ​មាន​ចំនួន​៦២​នាក់​(​ស្មើ​៧%)​។

លោ​កប​ណ្ឌិត ​ឆេ​ង វ​ណ្ណា​រិ​ទ្ធ​ ការ​ធ្វើ​ទេស​ន្ត​ប្រវេសន៍​ការងារ​នេះ ​ជា​ជំរើស​របស់​ប្រជាជន​ក្រីក្រ​ដែល​ក្នុង​នោះ​ពលករ​ខ្មែរ​ថៃ​ចំនួន​១,១៤៦,៦៨៥​នាក់​,​កូរ៉េ​ខាងត្បូង មាន​ចំនួន​៤៩០៩៩​នាក់​,​ជប៉ុន​មាន​៩,១០០​នាក់​,​ម៉ា​ឡេ​ស៊ី​ចំនួន​៣០,១១៣​នាក់​,​សិង្ហ​បូ​រី​ចំនួន​៨៣១​នាក់​,​ហុងកុង​ចំនួន​៥៤​នាក់​និង​អា​រ៉ា​ប៊ី​សា​អូឌីត​ចំនួន​១៦​នាក់ ​។