ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ព​កម្ពុជា​ថៃ​ជួប​គ្នា​លើ​ស្ពាន​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មេបញ្ជាការ​យោធភូមិ​ភាគ​៥ កម្ពុជា​ជួប​សំណេះសំណាល និង​ចាប់ដៃ​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេបញ្ជាការ​យោធភូមិ​ភាគ​១​ថៃ លើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក នា​រសៀល​ថ្ងៃ​ទី​០៥ វិច្ឆិកា​នេះ ។ ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក…

បន្ទាយ​មាន​ជ័យ ៖ មេបញ្ជាការ​យោធភូមិ​ភាគ​៥ កម្ពុជា​ជួប​សំណេះសំណាល និង​ចាប់ដៃ​គ្នា​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មេបញ្ជាការ​យោធភូមិ​ភាគ​១​ថៃ លើ​ស្ពាន​មិត្តភាព​កម្ពុជា​ថៃ​នៃ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ខ្ល​ង​លឹ​ក នា​រសៀល​ថ្ងៃ​ទី​០៥ វិច្ឆិកា​នេះ ។

ភាគី​កម្ពុជា​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក សំ​អូន មេបញ្ជាការ​រង​កងទ័ពជើងគោក​និង​ជា​មេបញ្ជាការ​យោធភូមិ​ភាគ​៥ អម​ដោយ​ថ្នាក់ដឹកនាំ​ក្នុង​យោធភូមិ​ភាគ និង​មន្ត្រី​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ជា​ច្រើន​រូប ។

ចំណែក​ភាគី​ថៃ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ ទោ Tarmmanoon Vitee មេបញ្ជាការ​យោធភូមិ​ភាគ​១ អម​ដោយ​មន្ត្រី និង​សមត្ថកិច្ច​ជា​ច្រើន​រូប​ដូច​គ្នា ។ បន្ទាប់​ពី​ភាគី​ទាំង​២​ជួប​ចាប់ដៃ​គ្នា​រយៈពេល​ខ្លី​ក៏​បាន​បន្តដំណើរ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដើម្បី​ជួប​សំណេះសំណាល​គ្នា​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​ភូមិភាគ​ទាំង​២ ។

លោក​ឧត្តមសេនីយ៍ត្រី​នេ​ត សំអាត នាយ​រង​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា -​ថៃ​ប្រាប់​តាម​ទូរស័ព្ទ​ថា នេះ​មិនមែន​ជា​ជំនួប​ប្រចាំឆ្នាំ​ដូច​សព្វមួយដង​ទេ ។ តាម​ពិតជា​ជំនួប​សំណេះសំណាល​សួរសុខទុក្ខ និង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​គ្នា​រវាង​មេ​ភូមិភាគ​៥ កម្ពុជា​និង​មេ​ភូមិភាគ​១​ថៃ ព្រោះ​មេ​ភូមិភាគ​១​ខាង​ថៃ​ទើប​ផ្លាស់​ប្តូរ​មក​ថ្មី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ