ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​មនុស្ស​ម្នាក់​អណ្តែត​នៅ​កោះ​រ៉ុ​ង​… ផ្អើល

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​មនុស្ស​អណ្តែត​ទឹក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ខាង​មុខ​កោះ​រ៉ុ​ង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។ សេចក្តីរាយការណ៍​បន្ត​ថា…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សព​មនុស្ស​អណ្តែត​ទឹក​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​ទឹក​នៅ​ខាង​មុខ​កោះ​រ៉ុ​ង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ស្ថិត​នៅ​ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ​។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ទទួល​បាន​ដំណឹង​ថា មាន​សាកសព​មនុស្ស​អណ្តែត​ទឹក​នៅ​ខាង​មុខ​កោះ​រ៉ុ​ង​ភ្លាម លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ ប្រធាន​អង្គភាព​នគរបាល​បង្ក្រាប​បទ​លើ្ម​ស​លើ​ផ្ទៃសមុទ្រ បាន​បញ្ជា​កម្លាំង និង​នាវា​ល្បឿន​លឿន ចុះ​ទៅ​ស្វែងរក​សាកសព​នេះ ។ ហើយ​ក្រោយ​ពី​ប្រទះ​ឃើញ​សព​ជន​រង​គ្រោះ​ភ្លាម កម្លាំង​នគរបាល​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ បាន​រៀបចំ​អូស​យក​សាកសព​នេះ​នាំ​មក​កាន់​ដីគោក ដើម្បី​ជូន​សមត្ថកិច្ច​ជំនាញ​ពិនិត្យ និង​ធ្វើការ​កោសល្យ​វិ​ច្ច័​យ​។

បើ​តាម​លោក​វរសេនីយ៍ឯក ឌឹ​ម សំបូរ បាន​ថ្លែង​បន្ត​ថា សាកសព​ខាងលើ​នេះ មាន​ស្ថានភាព​រលួយ​ខ្លះទៅ​ហើយ ដូច្នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​បាន​ពី​អត្តសញ្ញាណ​ថា ជា​ប្រុស ឬ​ក៏​ជា​ស្រី​នោះ​ទេ ហើយ​ជា​ជនបរទេស ឬ​ជា​ជនជាតិ​ខ្មែរ​នៅឡើយ​។ (កែ​សម្រួល​ដោយ ៖ បុប្ផា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ