ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រៀម​បង្ការ​មិន​ឱ្យ​ក្រុម​លោក សម រ​ង្សុ​ី​ ចូល​តាម​ច្រក​ខេត្ត​ប៉ៃលិន…

4 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ពិធី​ជួប​សំណេះសំណាលជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ រួមមាន​យោធា កង​រាជ​អាវុធហត្ថ និង​នគរបាល​ជាតិ ដែល​ចំណុះ​ឲ្យ​ខេត្ត​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការមក​ពី​ជុំវិញ​សា​លា​ខេត្ត បាន​ធ្វើ​ឡើង​កាលពី​ព្រឹកថ្ងៃ​ទី​២ ខែកុម្ភៈ…

ខេត្ត​ប៉ៃលិន ៖ ពិធី​ជួប​សំណេះសំណាលជាមួយ​កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ រួមមាន​យោធា កង​រាជ​អាវុធហត្ថ និង​នគរបាល​ជាតិ ដែល​ចំណុះ​ឲ្យ​ខេត្ត​ប៉ៃលិន ព្រមទាំង​មន្ត្រីរាជការមក​ពី​ជុំវិញ​សា​លា​ខេត្ត បាន​ធ្វើ​ឡើង​កាលពី​ព្រឹកថ្ងៃ​ទី​២ ខែកុម្ភៈ ដើម្បី​បង្កើន​នូវ​ការ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធា​រណៈ សុវត្ថិ​​​ភាព ជូន​ប្រជាពលរដ្ឋ​នៅ​ក្នុង​ខេត្ត និង​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ មិន​ឲ្យ​ក្រុម​ចលនា​ឧទ្ទាម​ក្រៅច្បាប់ សម រ​ង្ស៊ី ដែល​កំពុង​មាន​បំណង​បះបោរ ចង់​យាយី​សន្តិភាព​របស់​ជាតិខ្មែរ ។

ក្នុង​ពិធី​សំណេះសំណាល ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​សាលាខេត្ត លោក ផា​ន់ ចាន់​ធុ​ល អភិបាលខេត្ត មាន​ប្រសាសន៍​ថា ក្នុង​នាម​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត សូម​ប្តេជ្ញា​ចិត្ត​ថា​មិន​ឲ្យ​ក្រុម​ឧទ្ទាម សម រ​ង្ស៊ី ចូល​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន​ជា​ដាច់ខាត គឺ​ដើម្បី​ការពារ​ជាតិ សាសនា ព្រះមហាក្សត្រ និង​ថែរក្សា​សុខ​សន្តិភាព សម្រាប់​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ។

លោក​ក៏​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់ត្រូវ​តែ​ដាក់​ពង្រាយ​តាម​គោលដៅ​ជា​ប្រចាំ ហើយត្រូវ​កាត់​បន្ថយ​​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ខ្លះ ការ​ផាកពិន័យ​ខ្លះ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ។ នៅ​ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​ឧបត្ថម្ភ​គ្រឿងបរិក្ខារ​មួយ​ចំនួន​ពី​ព្រះសង្ឃ រួម​ជាមួយ​បច្ច័យ និង​មានការ​ចូលរួម​ថវិកា​ពី​តាម​មន្ទីរ​នានា​ផងដែរ​៕

អត្ថបទសរសេរ ដោយ