ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុបតែងស្ទឹងសៀមរាប…សាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នា​​ខាងមុខនេះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដើម្បី​ចូលរួម​អបអរ​សាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នា​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ថ្នាក់ដឹកនាំ​ខេត្ត​ដឹកនាំ​ដោយ​លោក…

ខេត្តសៀមរាប ៖ ដើម្បី​ចូលរួម​អបអរ​សាទរ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ដែល​នឹង​ឈាន​ចូល​មកដល់​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ នា​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា ថ្នាក់ដឹកនាំ​ខេត្ត​ដឹកនាំ​ដោយ​លោក អុ​ឹ​ងហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ទៀ សីហា អភិបាលខេត្ត បាន​ចុះ​ពិនិត្យ​ទីតាំង​ដើម្បី​រៀបចំ​ព្រះរាជ​ពិធីបុណ្យ​នៅ​តាម​ដងស្ទឹងសៀមរាប ។

លោក ទៀ សីហា អភិបាលខេត្ត បាន​ណែនាំ​ដល់​គ្រប់​អនុ​គណៈកម្មការ​ទាំងអស់ ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំ​សោភ័ណ​ភាព​ក្រុង​ឱ្យ​មាន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​មក​ទស្សនា​កម្សាន្ត​ឱ្យ​បាន​ច្រើន​កុះករ ។ លោក​អភិបាលខេត្ត ថ្លែង​ថា ក្នុងឆ្នាំនេះ អាជ្ញាធរ​ខេត្ត​នឹង​រៀបចំ​ព្រះរាជ​ពិធីបុណ្យ អុំទូក បណ្តែតប្រទីប និង​សំពះ​ព្រះ​ខែ អកអំបុក ក្នុង​ខេត្តសៀមរាប រយៈពេល​៤​ថ្ងៃ ចាប់ពី​ថ្ងៃ ទី​៩​រហូត​ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩ តាម​បណ្តោយ​ដងស្ទឹង​សៀមរាប ចាប់ពីស្ពាន​អតីត​មន្ទីរ​ទេសចរណ៍​រហូត​ដល់​ស្ពាន​វត្ត រាជ​បូព៌ ។

ទន្ទឹម​នឹង​នេះ អាជ្ញាធរ​ខេត្ត​ក៏​សូម​ធ្វើការ​អំពា​វនា​វ​ដល់​បងប្អូន​ទាំងអស់ ដែល​បាន​ចូលរួម​ក្នុងព្រះរាជ​ពិធី​នេះ សូម​ចូលរួម​ក្នុង​ការ​សម្អាត​បរិស្ថាន ដោយ​ចោល​សំរាម​ទៅ​ក្នុង​ធុងសំរាម​តាម​កន្លែង​កំណត់​របស់​អាជ្ញាធរ ចៀសវាង​ចោល ពាស​វាល​ពាស​កាល ដែល​ធ្វើ​ឱ្យ​បាត់បង់​នូវ​បរិស្ថាន​ស្អាត​របស់​ក្រុង​របស់​យើង ។

ម្យ៉ាងទៀត ចំពោះ​ការ​ធ្វើ​ចរាចរណ៍ សូម​បង ប្អូន​គោរព​ច្បាប់​ចរាចរណ៍ និង​មានការ​យោគយល់​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ការ​បើកបរ ចៀសវាង​មាន​គ្រោះថ្នាក់​ចរាចរណ៍ ហើយ​សូម​ចៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ព្រោះ​គ្រឿងញៀន​បំផ្លាញ​ជីវិត​របស់​អ្នក គ្រួសារ​អ្នក និង​សង្គម​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ