ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុរសជន​តាម​រយៈ​កោះសន្ដិភាព​៥០​ដុល្លារ​ជូន​ដល់​កុមារ​គ្មាន​ដៃជើង

14 ឆ្នាំ មុន

ខេត្ដកំពត ៖ អំណោយ​៥០​ដុល្លារ​ដែលកោះសន្ដិភាព​ទទួល​បាន​ពី​លោក​ណុ​ប ច័ន្ទតារា សហការី​នៅ​ក្រុង​ឡង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រនី​ញ៉ា ជា​អំណោយ​ដែល​ទទួល​បាន​ពី​លោក វិញ ឡុ​ង​ឈាន ៣០​ដុល្លា និង​កញ្ញា​ ​មេ​វ៉ា​លី​ន សុវណ្ណ ២០​ដុល្លារ ត្រូវ​បាន​តំណាង​កោះ​សន្ដិភាព​ប្រគល់​ជូន​ដល់​កុមា​រា​អត់​ដៃ អត់​ជើង នៅ​ភូមិ​កោះ​ទ្រមូង ឃុំ​បឹង​សាលា​ខាងជើង ស្រុក​កំពង់ត្រាច ខេត្ដកំពត កាលពី​ព្រឹក​ថ្ងៃ ទី​១៣ កុម្ភៈ ។

កាលពី​កុមារ​នេះ​កើត​ភ្លាមនោះ កោះសន្ដិភាព​បាន​ចុះ​ផ្សាយ​ជា​ច្រើន​ដងហើយ​​ ដោយ​កើតមក​គ្មាន​ដៃ ជើង ធ្វើ​ឱ្យម្ដាយ​របស់​គេ​ឈ្មោះ​ខែ​ក សា​វឿ​ន អាយុ​២៩ឆ្នាំ ប្រុង​យក​ទៅ​ប្លុង​ចោល ព្រោះ​ឪពុក​ជាអ្នក​ស្រវឹង​ខួប​ចាក​ចេញពីផ្ទះ​បាត់​ដំណឹង​ជា យូរ​ឆ្នាំ ។

ស្ដ្រី​ជា​ម្ដាយ​កុមា​រា​នោះ​និយាយ​ថា កូនប្រុស​របស់​នាង​មាន​អាយុ​២​ឆ្នាំ​កន្លះ​ហើយ ។ កូនប្រុស​របស់​នាង​ត្រូវ​បាន​មន្ដ្រី​ក្រុមប្រឹក្សា​ឃុំ​ដាក់​ឈ្មោះ​ឱ្យ​ថា “​សំណាង​” ព្រោះ​វា​កើតមក​ភ្លាម​បាន​ទទួល​អំណោយ​តាំងពី​មន្ដ្រី សាលាខេត្ដ និង​សប្បុរសជន​ក្នុង​ប្រទេស និងក្រៅប្រទេស ។ លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្ដកំពត និង​លោក​ជំទាវ​អ៊ុ​ន សុ​គ​ន្ធា​រី ជា​ភរិយា​ក៏​មានការ​គិតគូរ​ពី​សំណាង​ដែរ​។

ស្ដ្រី​ជា​ម្ដាយ​និយាយ​ថា មុន​នេះ​មានការសន្យា​មួយ​ពី​លោក​ឧត្ដមសេនីយ៍ អ៊ុ​ក សំណាង ស្នងការ​ខេត្ដកំពត​ថា ក្នុង​១​ខែ​ផ្ដល់ជូន​អង្ករ​៥០​គីឡូក្រាម ប្រាក់​២០​ម៉ឺន​រៀល តែ​លោក​បាន​ផ្លាស់​ប្ដូរ​ទៅ​ខេត្ដតាកែវ​បាត់ហើយ ។ នាង​បាន​ថ្លែងអំណរគុណ​ចំពោះសប្បុរសជន​ដែល​បាន​ផ្ដល់​ជូនអំណោយ​ដល់កូនប្រុស​របស់​នាង​ចំនួន​៥០​ដុល្លារ​។ នាង​បានជូនពរ​ដល់​ម្ចាស់​អំណោយ​ឱ្យ​ទទួល​បាន សេចក្ដីសុខ និង​មាន​សុខភាព​ល្អ ៕