ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិតជា​ចម្លែក​មែន​…​នេះ​ហើយ​ទីតាំង​កា.ប់​សាច់​ម៉ូតូ​ចោរ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ និង​បង្ក្រាប​ទីតាំង​កាប់​សាច់​ម៉ូតូ​មួយ​កន្លែង​ដែល​សង្ស័យ​ជាទី​តាំង​សង្គម​ងងឹត​ឃុបឃិត​ទទួលផល​ចោរកម្ម​ដ៏​ធំ​មួយ ដោយ​ធ្វើការ​ឆែកឆេរ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ កង ទី ភេទ​ប្រុស នៅ​ភូមិ​រំដេញ…

ខេត្តកណ្តាល ៖ កម្លាំង​សមត្ថកិច្ច​បាន​រក​ឃើញ និង​បង្ក្រាប​ទីតាំង​កាប់​សាច់​ម៉ូតូ​មួយ​កន្លែង​ដែល​សង្ស័យ​ជាទី​តាំង​សង្គម​ងងឹត​ឃុបឃិត​ទទួលផល​ចោរកម្ម​ដ៏​ធំ​មួយ ដោយ​ធ្វើការ​ឆែកឆេរ​និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៤​នាក់ ដែល​ម្ចាស់ផ្ទះ​ឈ្មោះ កង ទី ភេទ​ប្រុស នៅ​ភូមិ​រំដេញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។

ជន​ស​ង្ស​័យ​​ទាំង​៤​នាក់ ១-​ឈ្មោះ កង ទី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​រំដេញ ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ។២-​ឈ្មោះ អាត លាភ ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​អំពិល សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។៣-​ឈ្មោះ វុ​ទ្ធី ដា​វីត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ នៅ​ភូមិ​បឹង​សាឡា​ង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជ​ធានី​ភ្នំពេញ ។ ៤-​ឈ្មោះ ចាន់ សុខ​លី ហៅ​ជ័យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ នៅ​ភូមិ​រំដេញ ឃុំ​ម្កាក់ ស្រុក​អង្គ​ស្នួល ខេត្តកណ្តាល ។

ការ​បង្ក្រាប​ទីតាំង​កាប់​សាច់​ម៉ូតូ​នេះ​គឺ​អនុវត្ត​តាម​បទបញ្ជា​ពី​លោកស្នងការ​នគរបាល​ខេត្ត និងលោកស្នង​ការ​​រង ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី​សំណាក់​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​នគរបាល​ខេត្តកំពង់ស្ពឺ សមាជិក​ក្រុមប្រឹក្សា​ឃុំ​ម្កាក់ លោកនាយ​ប៉ុស្តិ៍​ម្កាក់ លោក​មេ​ភូមិ​រំដេញ ។

ការ​ឆែកឆេរ​រក​ឃើញ​ម៉ូតូ​៧​គ្រឿង ក្នុង​នោះ​ម៉ាក​សង់​៣​គ្រឿង គុប​១​គ្រឿង ស៊ុ​យ​ហ្សុ​៊​យ​គី​និ​ច​១​គ្រឿង សង់​កូរ៉េ​១​គ្រឿង យ៉ា​ម៉ា​ហា​១​គ្រឿង តួ​ម៉ូតូ​ចំនួន​៦​គ្រឿង ស្លាក​លេខ​ម៉ូតូ​ចំនួន​៥ គ្រឿង​ស្ពាន់​១​ឡាំង ទូរ​ស័​ព្វ​៧​គ្រឿង ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​១​គ្រឿង ថ្នាំ​ញៀន​ចំនួន​៥​កញ្ចប់​មធ្យម និង​សម្ភារ​សម្រាប់​ជក់​មួយ​ចំនួន​ទៀត ព្រមទាំង​គ្រឿង​ម៉ូតូ​ដែល​កាប់​សាច់​អាច​ដឹក​ជញ្ជូន​មួយ​ឡាន​ពេញ​ទើប​អស់ ។ មិនដឹង​ជា​ម៉ូតូ​ប៉ុន្មាន​សិប​គ្រឿង​ទេ ដែល​ចោរ​កាប់​សាច់​ចិញ្ច្រាំ​ឡើង​ហ្មត់​ទុក​លក់រាយ​ជា​គ្រឿងបន្លាស់ ។

មន្ត្រី​ប៉ូលិស​បានឱ្យ​ដឹង​ថា តាម​រយៈ​មេខ្លោង​ចោរប្លន់​ដែល​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ខេត្តកំពង់ស្ពឺ បាន​សារភាព​ថា បក្សពួក​ខ្លួន​ពេល​ប្លន់​បាន​យក​ម៉ូតូ​មក​លាក់​កាប់​សាច់​នៅផ្ទះ​ឈ្មោះ កង ទី ទើប​មានការ​លាតសន្ធឹង​ដែន​សមត្ថកិច្ច​ដល់​ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ជនសង្ស័យ​និង​វត្ថុ​តាង​ត្រូវ​បាន​ប្រគល់​ដល់​នគរបាល​ខេត្ត កំពង់​​ស្ពឺ ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី ៕ ​

អត្ថបទសរសេរ ដោយ