ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល​ទាំង​១០​មាតិកា

4 ឆ្នាំ មុន

ធម៌​ដែល​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​កុសលកម្ម​មាន​១០​ប្រការ ឬ​ហៅ​ថា​បុញ្ញកិរិយាវត្ថុ​១០​ប្រការ​ក៏​បាន ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ឱ្យ​កើត​មាន បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត​បរិសុទ្ធ​ចំពោះ​មនុស្ស​ទូទៅ ។ អំពើ​ល្អ​ទាំង​១០​ប្រការ​នោះ​គឺ​៖ ១-​ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​ជា​អ្នក​សុំទាន​គ្រប់​ប្រភេទ​ឥត​រើសមុខ…

ធម៌​ដែល​បណ្តុះ​ចិត្ត​ឱ្យ​ស្ថិត​ក្នុង​កុសលកម្ម​មាន​១០​ប្រការ ឬ​ហៅ​ថា​បុញ្ញកិរិយាវត្ថុ​១០​ប្រការ​ក៏​បាន ជា​ធម៌​នាំ​ឱ្យ​កើត​បុណ្យ​កុសល ដែល​មនុស្ស​គ្រប់​រូប​គួរ​ឱ្យ​កើត​មាន បើ​ទោះជា​មិន​បាន​ទាំងអស់ ក៏​គួរ​ឱ្យ​មាន​ខ្លះ ដើម្បី​បណ្តុះ​ចិត្ត​ស្អាត​បរិសុទ្ធ​ចំពោះ​មនុស្ស​ទូទៅ ។ អំពើ​ល្អ​ទាំង​១០​ប្រការ​នោះ​គឺ​៖

១-​ឱ្យទាន​ដល់​ពួក​ស្មូម​យាចក​ជា​អ្នក​សុំទាន​គ្រប់​ប្រភេទ​ឥត​រើសមុខ

២-​ជា​អ្នក​រក្សាសីល​៥ ចាំ​សីល​៨​ជាប់​មិន​ដាច់

៣-​ចម្រើនកម្មដ្ឋាន​៤០​មាន​ពុទ្ធានុស្សតិ​ជាដើម

៤-​គោរព​កោតខ្លាច​ត្រកូល​រៀមច្បង

៥-​ធ្វើ​កិច្ច​ខ្វល់ខ្វាយ​បម្រើ​ព្រះសង្ឃ

៦-​ផ្សាយ​ចែក​ចំណែក​ផល​បុណ្យ​ដល់​អ្នក​ដទៃ

៧-​សម្តែងធម៌​ដល់​អ្នក​ដទៃ​ស្តាប់

៨-​ស្តាប់ធម៌​ដែល​អ្នក​ដទៃ​សម្តែង​ដល់​ខ្លួន

៩-​ធ្វើ​អនុមោទនា ត្រេកអរ​តាម​បុណ្យ​ដែល​គេ​ឱ្យ

១០-​ធ្វើ​ទិដ្ឋិ​គឺ​សេចក្តី​យល់​ឃើញ​ឱ្យ​ត្រូវ​ក្នុង​ផ្លូវធម៌ ។

កំពូល​ធម៌​ទាំង​១០​ប្រការ​នេះ​នឹង​នាំ​អ្នក​ប្រតិបត្តិ​ទៅ​រក​សេចក្តីសុខ​ក្នុង​លោក​ទាំង​ពីរ​គឺ សុខ​ក្នុង​លោក​នេះ​ផង និង​សុខ​ក្នុង​លោក​ខាង​មុខ​ផង ។ (ដោយសាន សារិន)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ