ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Starex ពន្លះ​តូ​យ៉ូ​តា​ព្រូស​ចូល​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រថយន្ត Starex មួយ​គ្រឿង​បើកបរ​ដោយ​តៃកុង​ជនជាតិ​ខ្មែរ​ម្នាក់​មាន​បុរស​នារី​ជា​ជនជាតិ​ចិន​3​នាក់​រួម​ដំណើរ​ជាមួយ ធ្វើ​ដំណើរ​បណ្តោយ​ផ្លូវ​310 ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​មាន​រថយន្ដ​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា មក​ដល់​ចំណុច​កើតហេតុ​ក៏​បុក​គ្នា​ពេញទំហឹង បណ្តាល​អោយ​រថយន្ត Starex…

រាជធានី​ភ្នំពេញ ៖ រថយន្ត Starex មួយ​គ្រឿង​បើកបរ​ដោយ​តៃកុង​ជនជាតិ​ខ្មែរ​ម្នាក់​មាន​បុរស​នារី​ជា​ជនជាតិ​ចិន​3​នាក់​រួម​ដំណើរ​ជាមួយ ធ្វើ​ដំណើរ​បណ្តោយ​ផ្លូវ​310 ក្នុង​ល្បឿន​លឿន​មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​មាន​រថយន្ដ​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​កាត់​ទទឹង​ផ្លូវ​គ្នា​ក្នុង​ល្បឿន​លឿន​ដូច​គ្នា មក​ដល់​ចំណុច​កើតហេតុ​ក៏​បុក​គ្នា​ពេញទំហឹង បណ្តាល​អោយ​រថយន្ត Starex ខ្ទាត​ចូល​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​បណ្តាល​អោយ​ធ្លុះ​ទ្វារផ្ទះ​ធ្លាយ​ចូល​ទៅ​ដល់​ក្នុងផ្ទះ ។

ចំណែក​រថយន្ត​ព្រូស​ខ្ទាត​ទៅ​បុក​នឹង​របង​ផ្ទះ​មួយទៀត​បណ្តាល​អោយ​ខូចខាត​តិចតួច ហេតុការណ៍​នេះ​ដែរ​បាន​កើតឡើង​កាលពី​វេលា 2​និង​20​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​4 ខែវិច្ឆិកា ឆ្នាំ​2019 នៅ​ចំណុច​ផ្ទះ​លេខ​23Eo ផ្លូវ​205 កែង​នឹង​ផ្លូវ​310 ស្ថិត​នៅ​ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​2 ខណ្ឌ​បឹង​កេងកង ។

ហេតុការណ៍​នេះ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត មួយ​គ្រឿង​ម៉ាក Starex CVX ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AV-9486 បើកបរ​ដោយ​តៃកុង​ជនជាតិ​ខ្មែរ​ម្នាក់ ឈ្មោះ អ៊ុ​ង សា​វុន ភេទ​ប្រុស អាយុ​31​ឆ្នាំ មុខរបរ​បើកបរ​រថយន្ត អោយ​ក្រុមហ៊ុន ជឺ​យូវ​នី​សិន រួម​ដំណើរ​ដោយ​បុរស​នារី​ជា​ជនជាតិ​ចិន​3​នាក់​ទៀ​។

ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត​ម៉ាក​តូ​យូ​តា​ព្រូស ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2BB-5475 បើកបរ​ដោយ​តៃកុង​ជនជាតិ​ខ្មែរ​ម្នាក់​ឈ្មោះ ហឿ​ន ស្រស់ ភេទ​ប្រុស អាយុ​26​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​7​មក​រា ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើត​គេ​ឃើញ​រថយន្ត Starex ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន មក​ដល់​ចំណុច​កើតហេតុ​ក៏​មាន​រថយន្ត​តូ​យ៉ូ​តា​ព្រូស​មួយ​គ្រឿង​ទៀត​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​205​ទិស​ដៅ​ពី​កើត​ទៅ​លិច​ក្នុង​ល្បឿន​លឿន​ដូច​គ្នា មក​ដល់​ចំណុច​ផ្លូវបំបែក​ជា​បួន​ក៏​បុក​គ្នា​ពេញទំហឹង​បណ្តាល​អោយ​រថយន្ត Starex ខ្ទាត​ចូល​ទៅ​បុក​ទ្វារផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​អឺរ៉ុប​គ្រប់​ប្រភេទ​ធ្វើ​អោយ​ធ្លាយ​ដល់​ក្នុងផ្ទះ​ខូចខាត​យ៉ាងដំណំ ចំណែក​រថយន្ត​បង្ក​ខូចខាត​មួយ​កំណាត់​មុខ និង​បណ្តាល​ឱ្យ​អ្នកបើកបរ​រង​របួស​បែកក្បាល ។

ចំណែក​រថយន្ត​តូ​យ៉ូ​តា​ព្រូស​ក៏​ខ្ទាត​ទៅ​បុក​នឹង​របង​ផ្ទះ​មួយទៀត​នៅ​ជាប់​នឹង​ផ្ទះ​លក់​គ្រឿងបន្លាស់​រថយន្ត​នោះ​បណ្តាល​ខូចខាត​តិចតួច ចំណែក​រថយន្ត​ខ្ទេច​មួយ​កំណាត់​មុខ និង​មួយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ រីឯ​អ្នកបើកបរ​រថយន្ត​រង​របួស​ពក​ក្បាល និង​បែក​មាត់​ហូរ​ឈាម ។

បន្ទាប់​ពី​បង្កហេតុ​ភាគី​ទាំង​ពីរ​បាន​ចុះ​ពី​រថយន្ដ​មក​ជជែក​វែកញែក​យក​ត្រូវ​រៀង​ៗ​ខ្លួន​ធ្វើ​អោយ​មានការ​ភ្ញាក់ផ្អើល​ពេញ​កន្លែង​កើតហេតុ ។ បន្ទាប់​មក​ជនជាតិ​ចិន​ខាង​រថយន្ត Starex គាត់​ព្រម​ទទួល​សង​ថ្លៃ​ខូចខាត​ទៅ​ខាង​ម្ចាស់ផ្ទះ​ជា​ទឹកប្រាក់​ចំនួន​3000​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ជាមួយ​ម្ចាស់ផ្ទះ ។

ចំណែក​រថយន្ត​ទាំង​ពីរ​គ្រឿង ភាគី​ទាំង​ពីរ​ប្រគល់​ទៅ​អោយ​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង និង​ស្ទូច​យក​រង​យន្ត​ទាំង​ពីរ​គ្រឿង​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន​ការិយាល័យ​នរ​គ​របាល​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​រង​ចាំ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ បើសិនជា​ពេល​ដោះស្រាយ​ទៅ​សមត្ថកិច្ច​រក​ឃើញ​ថា រថយន្ត Starex ខុស​គាត់​ព្រម​ទទួល​សង​ថ្លៃ​ខូចខាត​រថយន្ត​តូ​យូ​តា​ព្រូស​ទាំងស្រុង​តែបើ​រថយន្ត​តូ​យូ​តា​ព្រូស​ជា​អ្នក​ខុស​វិញ​រថយន្ដ​តូ​យូ​តា​ព្រូស​ត្រូវ​តែ​ទទួលខុសត្រូវ​រាល់​សំណង​ទាំងអស់​ដែល​រថយន្ត Starex ចំណាយ និង​ទទួលខុសត្រូវ​សងការ​ខូចខាត​រថយន្ត​ទាំង Starex ស្រុង​ផងដែរ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ