ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹង​អត់! តើស្វាមី​គួរ​មាន​កាតព្វកិច្ច​អ្វី​ខ្លះ ពេល​ប្រពន្ធ​​កំពុង​មាន​ផ្ទៃពោះ?

4 ឆ្នាំ មុន

នៅ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ស្វាមី​គ្រប់​រូប​គួរតែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន​ដូច​ខាងក្រោម ៖ ១-នៅ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចង​ចាំ​គ្រប់ពេលវេលា​ថា​ប្រពន្ធ​អ្នក​កំពុង​តែ​ពរ​ជីវិត​មួយទៀត​ក្នុង​ពោះ ដូចនេះ​អ្នក​គួរតែ​ចេះ​ថ្នាក់ថ្នម និង​យល់ចិត្ត​ប្រពន្ធ​គ្រប់ពេល មិន​គួរ​តែងតែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​គេ​ឡើយ​។ ២-ម្យ៉ាងទៀត​អ្នក​គួរតែ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ប្រពន្ធ ដោយ​ឲ្យ​គេ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់…

នៅ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ ស្វាមី​គ្រប់​រូប​គួរតែ​បំពេញ​កាតព្វកិច្ច​មួយ​ចំនួន​ដូច​ខាងក្រោម ៖

១-នៅ​ពេល​ដែល​ប្រពន្ធ​មាន​ផ្ទៃពោះ អ្នក​គួរតែ​ចង​ចាំ​គ្រប់ពេលវេលា​ថា​ប្រពន្ធ​អ្នក​កំពុង​តែ​ពរ​ជីវិត​មួយទៀត​ក្នុង​ពោះ ដូចនេះ​អ្នក​គួរតែ​ចេះ​ថ្នាក់ថ្នម និង​យល់ចិត្ត​ប្រពន្ធ​គ្រប់ពេល មិន​គួរ​តែងតែ​ឈ្លោះ​ប្រកែក​គ្នា​ជាមួយ​គេ​ឡើយ​។

២-ម្យ៉ាងទៀត​អ្នក​គួរតែ​ជួយ​ធ្វើ​ការងារ​ផ្ទះ​ប្រពន្ធ ដោយ​ឲ្យ​គេ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់ ហើយ​ញ៉ាំ​ឲ្យ​បាន​គ្រប់ ទើប​មិន​ខ្វះ​សារធាតុចិញ្ចឹម​ដែល​អាច​ធ្វើ​ឲ្យ​កូន​លូតលាស់​បាន​ល្អ​។

៣-ជាង​នេះ​ទៅ​ទៀត​អ្នក​គួរតែ​មើលសៀវភៅ​ដែល​ទាក់ទង​នឹង​ការ​មាន​ផ្ទៃពោះ និង​ពេល​សម្រាល​ឲ្យ​បាន​ច្រើន ទើប​អ្នក​អាច​ជួយ​ប្រពន្ធ​បាន​។

៤-ក្រោយ​ពេល​ដែល​ប្រពន្ធ​សម្រាលកូន​រួច អ្នក​គួរតែ​រៀបចំ​បន្ទប់​ឲ្យ​មាន​អនាម័យ និង​ផា​សុខ​ភាព​ដើម្បី​ឲ្យ​ប្រពន្ធ និង​កូន​អាច​រស់នៅ​ក្នុង​បរិស្ថាន​ដែល​ល្អ​មួយ​។

៥-អ្នក​ក៏​ត្រូវ​តែ​អាន​សៀវភៅ​ដែល​ទាក់ទង​នឹង​ការ​មើលថែ​ទាំ​កូន​ជាមួយ​ប្រពន្ធ​ដែរ ដើម្បី​អាច​ដឹង​ពី​របៀប​មើលថែ​ជាមួយ​គ្នា​។

៦-នៅ​ពេល​ដែល​ប្រពន្ធ​ទើបតែ​សម្រាល​ហើយ​គេ​នឹង​អាច​នឿយហត់​ជា​ខ្លាំង​។ ដូចនេះ​ភារកិច្ច​ក្នុង​ការ​មើលថែ​ទាំ​កូន គួរតែ​ស្ថិត​លើ​ខ្លួន​ប្តី​ (​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ