ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នែក​មើល​មិន​ច្បាស់​ក៏​ជា​បញ្ហា​ដែរ​មែន​ទេ នេះ​ហើយ​ជា​វិធី​ការពារ​ភ្នែក​អ្នក​បាន

4 ឆ្នាំ មុន

ភ្នែក​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​។​បើ​ភ្នែក​មើល​មិនឃើញ អ្នក​នឹង​បាត់​បង់​អ្វី​ៗ​ទាំងអស់​។​ម្យ៉ាងទៀត​បើ​ភ្នែក​មើល​មិន​ច្បាស់​ក៏​ជា​បញ្ហា​មួយ​ដែរ​។​ដូចនេះ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ការពារ​ភ្នែក​អ្នក​នោះ? ១-អ្នក​គួរតែ​សម្លឹង​មើល​រុក្ខជាតិ​បៃតង​ឲ្យ​បាន​ច្រើន ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​នៅ​ម៉ោង​៦​ព្រឹក​គឺជា​ពេលវេលា​ដែល​ល្អ​បំផុត​។ រុក្ខជាតិ​បៃតង​នេះ ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ជាង​មុន​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​សម្លឹង​មើល ដើម្បី​ការពារ​ភ្នែក​របស់​អ្នក​។ ២-បរិភោគ​អាហារ​ដែល​មាន​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​ដូច​ជា…

ភ្នែក​គឺជា​សរីរាង្គ​ដែល​សំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​។​បើ​ភ្នែក​មើល​មិនឃើញ អ្នក​នឹង​បាត់​បង់​អ្វី​ៗ​ទាំងអស់​។​ម្យ៉ាងទៀត​បើ​ភ្នែក​មើល​មិន​ច្បាស់​ក៏​ជា​បញ្ហា​មួយ​ដែរ​។​ដូចនេះ​តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​ដើម្បី​ការពារ​ភ្នែក​អ្នក​នោះ?

១-អ្នក​គួរតែ​សម្លឹង​មើល​រុក្ខជាតិ​បៃតង​ឲ្យ​បាន​ច្រើន ដោយ​សម្លឹង​មិន​ដាក់​ភ្នែក​នៅ​ម៉ោង​៦​ព្រឹក​គឺជា​ពេលវេលា​ដែល​ល្អ​បំផុត​។ រុក្ខជាតិ​បៃតង​នេះ ធ្វើ​ឲ្យ​ភ្នែក​អ្នក​ភ្លឺ​ជាង​មុន​ដោយ​មិនដឹង​ខ្លួន​។ ដូចនេះ អ្នក​គួរតែ​សម្លឹង​មើល ដើម្បី​ការពារ​ភ្នែក​របស់​អ្នក​។

២-បរិភោគ​អាហារ​ដែល​មាន​ពណ៌​លឿង​ឲ្យ​បាន​ច្រើន​ដូច​ជា ល្ហុង ការ៉ុត​ជាដើម​។ អាហារ​ទាំង​នេះ នឹង​ជំនួយ​ដល់​ភ្នែក​អ្នក​ណាស់ ធ្វើ​ឲ្យ​ភ្នែក​អ្នក​មិន​ងាយ​ម្ញូ​ប​នោះ​ឡើយ​។

៣-ចូល​អ្នក​កុំ​សម្លឹង​មើល​ទូរស័ព្ទ​យូរ​ពេក​មាន ន័យ​ថា មិន​ត្រូវ​លេង​ទូរស័ព្ទ​យូរ​ទេ វា​ប៉ះពាល់​ដល់​ភ្នែក​ខ្លាំង​ណាស់ ដោយ​ធ្វើ​ឲ្យ​អ្នក​ឆាប់​ពាក់​វែង​តា​ជា​ខ្លាំង​។

៤-កុំព្យូទ័រ​ក៏​ជា​របស់​ដែល​ធ្វើ​ឲ្យ​ខូច​ភ្នែក​ដែរ​។ ដូចនេះ​អ្នក​គួរតែ​កាត់​បន្ថយ​ការ​លេង​game​តាម​កុំព្យូទ័រ ទើប​អាច​ការពារ​ភ្នែក​របស់​អ្នក​បាន​។

៥-អ្នក​មិន​ត្រូវ​មើល​ទូរស័ព្ទ​នៅ​កន្លែង​ងងឹត​ទេ​។ បើ​ចង់​លេង​នៅ​ពេល​យប់​ត្រូវ​តែ​បើកភ្លើង​បន្ទប់​ឲ្យ​ភ្លឺ ទើប​មិន​បំផ្លាញ​ភ្នែក​របស់​អ្នក​។ ដូចនេះ​ទម្លាប់​អាក្រក់​ទាំងនេះ​អ្នក​គួរតែ​ចៀសវាង​ដើម្បី​សុខភាព​ភ្នែក​អ្នក​ ​(​ប្រភព​ពី​៖ Health.com.kh) ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ