ធ្វើអីប្រពន្ធមិនកើត…ទៅដុតម៉ូតូចោល


ខេត្តកោះកុង ៖ សេចក្តីរាយការណ៍​បឋមឲ្យ​ដឹង​ថា បុរស​ម្នាក់​ជា​មនុស្ស​ស្រវឹង​ខួប កាលពីរសៀល​ថ្ងៃ​ទី​២ ខែវិច្ឆិកា បាន​ត្រូវ​នគរបាល​ស្រុកស្រែអំបិល​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ក្នុង​គ្រួសារ​ដោយសារ​ធ្វើ​អី្វ​ប្រពន្ធ​មិនកើត ក៏​ដុត​កម្ទេច​ម៉ូតូ​ចោល​ព្រោះតែ​ភ្លើង​ប្រចណ្ឌ ។

បុរស​រូប​នេះ​ឈ្មោះ រ៉េ​ត កង អាយុ​៣៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជ្រោយ ឃុំ​បឹង​ព្រាវ ស្រុកស្រែ​អំបិល គ្មាន​មុខរបរ​ពិតប្រាកដ ។ តាម​សេចក្តីរាយការណ៍​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​មនុស្ស​ប្រមឹក​ស្រវឹង​រាល់ថ្ងៃ ហើយ​តែងតែ​រករឿង​ប្រពន្ធ​ដោយសារ​ការ​ប្រចណ្ឌ ។

ជាក់ស្តែង នៅ​ថ្ងៃ​ទី​២ ខែវិច្ឆិកា​នោះ បុរស​រូប​នេះ​ខណៈ​ផឹកស្រា​ស្រវឹង​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ជេរ​ប្រមាថ និង​វាយ​ប្រពន្ធ​ឈ្មោះ កើត ម៉េ​វ អាយុ​២៩​ឆ្នាំ បណ្តាល​ឲ្យ​មាន​របួស​ស្នាម ព្រមទាំង​ធ្វើ​ឲ្យ​ខូចខាត​សម្ភារ​ក្នុងផ្ទះ និង​ដុត​បំផ្លាញ​ម៉ូតូ​មួយ​គ្រឿង​ចោល​ទៀត​ផង ។

ក្រោយ​កើតហេតុ សមត្ត​កិច្ច​បាន​ទៅ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង ៕

ព័ត៌មាន​ជាតិ

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ