ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ខឹង​សង្សារ​សុំ​បែក​រួច​បង្ហោះ​រូប​អាក្រាត ត្រូវ​តុលាការ​សម្រេច​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ម្នាក់​ខឹង​សង្សារ​សុំ​បែក​យក​រូប​អាក្រាត​​របស់​នារី​រង​គ្រោះ​ទៅ​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក…

ខេត្តកណ្តាល ៖ កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៩ លោក ហុ​ក វ៉ា​ន់​ធី​ណា ប្រធាន​សាលាដំបូង​ខេត្តកណ្តាល និង​ជា​ចៅក្រម​ស៊ើបសួរ​បាន​សម្រេច​ចេញ​ដីការ​ឃុំខ្លួន​បុរស​ម្នាក់​ខឹង​សង្សារ​សុំ​បែក​យក​រូប​អាក្រាត​​របស់​នារី​រង​គ្រោះ​ទៅ​បង្ហោះ​ចែកចាយ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ «​គំរាមកំហែង​ហែកកេរ្តិ៍ និង​ចែកចាយ​រូបភាព​អាសអាភាស​» តាម​មាត្រា​៣៧២ ៣៧៤ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​៣៩ កថាខណ្ឌ​ទី​៣ នៃ​ច្បាប់​ស្តី​ពី​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស និង​អំពើរ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ជនសង្ស័យ​បាន​ប្រព្រឹត្ត​នៅ​ស្រុក​កោះធំ ខេត្តកណ្តាល កាលពី​អំឡុង​ខែមេសា ឆ្នាំ​២០១៩ ។

ជន​ត្រូវ​ចោទ​ឈ្មោះ​លឹ​ម សេង​ហៀ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឯកភាព ឃុំ​ថ្មពួក ស្រុក​ថ្មពួក ខេត្ដបន្ទាយមានជ័យ ។ ចំណែក​នារី​រង​គ្រោះ មាន​អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​កាស៊ីណូ មាន​ទីលំនៅ​ស្រុក​កោះធំ ខេត្តកណ្តាល ។

លោក ឡាក់ ម៉េ​ង​ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​បាន​ប្រាប់​អោយ​ដឹង​នៅ​ថ្ងៃ​ទី​៤ វិច្ឆិកា នេះ​ថា បន្ទាប់​ពី​ទទួល​បាន​ពាក្យបណ្តឹង​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ​ដោយ​ប្រើ​រយៈពេល​៣​ថ្ងៃ រហូត​កំណត់​មុខសញ្ញា​បាន និង​សហការ​ជាមួយ​នគរបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​តែ​ម្តង​។

គួរ​រំលឹក​ថា កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ សង្ស័យ​មាន​ទំនាក់ទំនង​គ្នា​ជាមួយ​នារី​រង​គ្រោះ និង​បាន​រស់នៅ​ជាមួយ​គ្នា​បាន​រយៈពេល​ប្រហែល​៣​ខែ ។ រហូត​ដល់​អំឡុង​ខែមេសា ឆ្នាំ​២០១៩ នារី​រង​គ្រោះ​បាន​សុំ​ផ្តាច់ទំនាក់ទំនង​ស្នេហា​ជាមួយ​ជនសង្ស័យ ព្រោះ​នាង​មាន​បំណង​រៀប​ការ​ជាមួយ​អ្នក​ផ្សេង ប៉ុន្ដែ​ជនសង្ស័យ​មិន​ព្រម​បែក​គ្នា​នោះ​ទេ ហើយ​បាន​គំរាមកំហែង​នារី​រង​គ្រោះ​ថា​នឹង​យក​រូប​ដែល​ខ្លួន​ថត​ទុក​នោះ​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ហើយ​ឲ្យ​គេឯង​មើល​ទៀត​ផង ។

បន្ទាប់​មក​ជនសង្ស័យ​ក៏​បាន​ផ្ញើ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ទៅ​ឲ្យ​បងប្អូន និង​មិត្តភក្តិ​របស់​នាង​មើល រួម​ទាំង​រូប​របស់​អ្នក​ទាំង​ពីរ​ធ្លាប់​ដេក​ជាមួយ​គ្នា​ទៀត ហើយ​ជនសង្ស័យ​នៅ​តែ​បន្ដ​ចែកចាយ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​តាម​រយៈ​ឆាត​ក្នុង​គ្រុប​ផ្សេង​ៗ​ជា​ច្រើន​ទៀត ។

តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ខ្លួន​ពិតជា​បាន​ស្រឡាញ់ និង​រស់នៅ​ជាមួយ​នារី​រង​គ្រោះ ព្រមទាំង​បាន​ថតរូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ទុកជា​ច្រើន ។ ដោយសារ​នារី​រង​គ្រោះ​ព្យាយាម​សុំ​បែក​គ្នា ទើប​ខ្លួន​សម្រេចចិត្ដ​ផ្ញើ​រូប​អាក្រាត​កាយ​របស់​នារី​រង​គ្រោះ​ទៅ​ឲ្យ​បងប្អូន​មិត្ដភក្តិ​នៅ​ក្នុង​គ្រុប​ផ្សេង​ៗ​ទៀត​មើល ក្នុង​បំណង​ឲ្យ​នារី​រង​គ្រោះ​ខូច​កិត្ដិយស ដើម្បី​ឲ្យ​នារី​រង​គ្រោះ​មក​រស់នៅ​ជាមួយ​ខ្លួន​វិញ ៕(​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ