ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​និង​ប្រតិភូ​កម្ពុជា…ចូលរួម​ប្រជុំ​កំពូល​អាស៊ាន​នៅ​បាងកក

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុង​បាងកក​-​ថៃ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ក៏​ដូច​ប​ណ្ណា​ប្រមុខរដ្ឋ​/​ប្រមុខរ​ដ្ឋាភិ​បាល​នៃ​ប្រទេស​អាស៊ាន​ដទៃ​ទៀត បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​ប្រកប ដោយ​សុវត្ថិភាព…

ក្រុង​បាងកក​-​ថៃ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ក៏​ដូច​ប​ណ្ណា​ប្រមុខរដ្ឋ​/​ប្រមុខរ​ដ្ឋាភិ​បាល​នៃ​ប្រទេស​អាស៊ាន​ដទៃ​ទៀត បាន​អញ្ជើញ​ទៅ​ដល់ទី​ក្រុង​បាងកក ព្រះរាជាណាចក្រ​ថៃ​ប្រកប ដោយ​សុវត្ថិភាព ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ច​ប្រជុំ​កំពូល​ពាក់ព័ន្ធ​នានាដែល​ប្រារព្ធ​ធ្វើ​ចាប់ពី​ល្ងាច​ថ្ងៃ​ទី​២ រហូត​ដល់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១៩ ។

ក្នុង​ឱកាស​អញ្ជើញ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ដ​ន​មឿង សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បានទទួល​ការ​ស្វា​គមន៍​យ៉ាង​ស្និទ្ធស្នាល​បំផុត​ពី​លោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួង​ដឹក​ជញ្ជូន​នៃ​ព្រះរាជា​ណា​ចក្រ​ថៃ និង​លោក អ៊ូ​ក សោភ័ណ ឯកអគ្គរាជទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​នៃព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណាចក្រថៃ ព្រមទាំង​វត្តមាន​លោក លោកស្រី​ជា​ឥស្សរ ជន​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​ថៃ និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ព្រះរាជាណា​ចក្រ​ថៃ​ជា​ច្រើន​រូប​ទៀត ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥​និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី នឹង​ថ្លែង​សុន្ទរកថា​គន្លឹះ ក៏​ដូច​ជាធ្វើ​បទ​អន្តរាគមន៍​ដែល​រួម​មាន​ដូច​ជា កិច្ចប្រជុំកំពូល​អាស៊ាន​-​ចិន​លើក​ទី​២២ កិច្ចប្រជុំ​កំពូល​អាស៊ា​ន​-​ឥណ្ឌា​លើក​ទី​១៦ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្គការសហប្រជាជាតិ​លើក​ទី​១០ កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី​លើក​ទី​២២ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​សហរដ្ឋអាមេរិក​លើក​ទី​៧ កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌​៌ា​លើក​ទី​១៤ កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន​លើក ទី​២២ និង​កិច្ចប្រជុំ​កំពូល​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់​លើក​ទី​៣ ។

ក្រៅពី​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​នានា សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ចិន និង​លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី​ផង​ដែរ ។លោក ស្រុ​ី ថា​ម​រុង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​មុន​ចេញដំណើរ​ថា នា​ល្ងាច​ថ្ងៃ​ទី​២ ខែវិច្ឆិកា មាន​បើក​កិច្ចប្រជុំ​ពេញអង្គ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី៣៥ ។ ថ្ងៃ​ទី​៣ ខែវិច្ឆិកា មាន​បើក​កិច្ចប្រជុំ​ជា​បន្តបន្ទាប់ ក្រោយ​ពី​ពិធី​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​។បន្ទាប់​មក មាន​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​អាស៊ាន​ជាមួយនឹង​ឥណ្ឌា អាស៊ាន​ជាមួយនឹង​អង្គការសហប្រជាជាតិ​…​។ នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា​មាន​បើក​កិច្ចប្រជុំ​អាស៊ាន​ជាមួយ​អាស៊ី​បូព៌​៌ា អាស៊ា​ន​ជាមួយ​សហរដ្ឋអាមេរិក អាស៊ាន​ជាមួយនឹង​ជប៉ុន ។

ដោយឡែក កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាមួយនឹង​កូរ៉េ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ចុងខែ​នេះ ដោយសារ​ត្រូវ​ចំ​ពេល​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េ ។ ដូច្នេះថ្នាក់ដឹកនាំ​បណ្ដា​ប្រទេស​អាស៊ាន​ទាំងអស់ នឹង​សម្រេច​ទៅ​សាធារណរដ្ឋ​កូរ៉េ ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល និង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​អាស៊ាន​-​កូរ៉េ​នៅ​ឯ​សាធារណរដ្ឋ​កូរ៉េ​។ លោក ស្រុ​ី ថា​ម​រុង្គ បាន​ឲ្យ​ដឹង​ទៀត​ថា នៅក្នុង​ឱកាស​ដែល​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៣៥ នៅ​ទីក្រុង​បាងកក​នេះ សម្ដេច​តេ​ជោ​នឹងជួប​សំណេះសំណាល​និង​ពិភាក្សា​ការងារ​ជា មួយ​នឹង​លោកនាយក​រដ្ឋមន្ត្រី​វៀតណាម និង​លោកនាយក​រដ្ឋមន្ត្រី​ឡាវ ហើយ​និង​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ចិន លី ខឺឈាង និង​លោកនាយក​រដ្ឋមន្ត្រី​រុ​ស្ស៊ី ។

បញ្ហា​បច្ចុប្បន្ន​នៅ​ក្នុង​តំបន់​អាស៊ាន កំពុង​តែ​រួម​គ្នា​ដើម្បី​ធ្វើ​ឲ្យ​មានការ​អភិវឌ្ឍ ឆ្ពោះទៅ​រក​ការ​កសាង​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០២៥ ហើយ​សម្រេច​ឲ្យ​បាន​នូវ​ទិស​ដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​នៅ​ឆ្នាំ​២០៣០ ។ បញ្ហា​ដែល​មាននៅ​ក្នុង​តំបន់​គឺ​បញ្ហា​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន បញ្ហា​ជនភៀសខ្លួន​នៅ​មី​យ៉ា​ន់​ម៉ា នៅ​បង់​ក្លា​ដែ​ស បញ្ហាកូរ៉េ​ខាងជើង ដែល​នៅ​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កូរ៉េ​ខាងជើង​នៅ​តែ​អនុវត្ត​ការ​បាញ់​មី​ស៊ី​ល ។ បញ្ហាសមុទ្រ​ចិន​ខាងត្បូង​ក៏​នឹង​ពិភាក្សា​គ្នា​ផង​ដែរ ហើយ
ការ​បញ្ចូល​សមាជិក​ថ្មី​ទី​ម័​រ​ខាងកើត​ទៅ​ក្នុង​អាស៊ា​ន ក៏​នឹង​ពិភាក្សា​ដែរ និង​រក​វិធី​យ៉ាងណា​ជំរុញ​ឲ្យ​ឆាប់​បាន​ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​អាស៊ាន​។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ ប្រមុខ​ដឹកនាំ​រដ្ឋ​/​រដ្ឋាភិបាល នឹង​ពិភាក្សារ​ដើម្បី​សម្រេច​លើឯកសារ​សរុប​ចំនួន​៤៤ ក្នុង​នោះ​មាន​ឯកសារ​ចំនួន​១៥ ដែល​ត្រូវ​អនុម័ត​ជា​ឯកច្ឆន្ទ ឯកសារ​ចំនួន​១៣​មិនបាច់​ឲ្យ​ចេញផ្សាយ ហើយ​និង​ឯកសារ​ចំនួន​១៦ ដែល​មេដឹកនាំ​ត្រូវ​ធ្វើការ​ដោយ​ផ្ទាល់ ។ ឯកសារ​ដែល​នឹង​អនុម័ត​នោះ​ពាក់ព័ន្ធ​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ក្នុង​នោះ​ក៏​មាន​សេចក្តីថ្លែងការណ៍ សេចក្តី​ប្រកាស​ទាក់ទង​នឹង​កិច្ច​ការពារ​កុមារ ការ​កេងប្រវ័ញ្ច និង​ការ​លួច​តាម​ប្រព័ន្ធ​អុ​ី​ន​ធើ​រ​ណេ​ត សិទ្ធិ​កុមារ​ក្នុងបរិបទ​នៃ​ការ​ធ្វើ​ចំណាកស្រុក ការ​ពង្រឹង​ភាព​ជា​ដៃគូ​ក្នុង​វិស័យ​អប់រំ អភិវឌ្ឍន៍​ដោយ​ចីរភាព​ឆ្នាំ​២០៣០ បញ្ហា​សន្តិសុខ​ខាង​ថ្នាំ​វ៉ាក់សាំង ។
មាន​សេចក្តីថ្លែងការណ៍​ស្ដី​ពី​ការ​ពង្រឹង​ប្រព័ន្ធ ផ្សព្វផ្សាយ​តាម​រយៈ​ការ​ផ្លាស់​ប្ដូរ កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ​រវាង​អាស៊ាន​និង​ចិន សេចក្តីថ្លែងការណ៍​ស្ដី​ពី​កិច្ច​សហប្រតិបត្តិការ​សេចក្តី​ផ្តួចផ្ដើម​លើ​ការ​កសាង​ទីក្រុង​ឆ្លាត សេចក្តីថ្លែងការណ៍​អាស៊ាន​-​ចិន​ស្ដី​ពី​ការ​រួម​បញ្ចូល​ផែនការមេ​ស្ដី​ពី​ការ​ភ្ជាប់​អាស៊ាន​ជាមួយនឹង​គំនិត​ផ្ដួចផ្ដើម​ខ្សែក្រវាត់​និង​ផ្លូវ ។

ក្រៅពី​នេះ ក៏​មាន​សេចក្តីថ្លែងការណ៍​រវាងអាស៊ាន​និង​សហរដ្ឋអាមេរិក ស្តី​ពី​សន្តិសុខ​ថា​ម ពល សេចក្តីថ្លែង​ការណ៍​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌​៌ា ស្តី​ពី​ការ​រីក​រាលដាល​គ្រឿងញៀន​ខុសច្បាប់​សេចក្តីថ្លែងការណ៍​របស់​មេ​ដឹកនាំ​អាស៊ី​បូព៌​៌ា​ស្តី​ពី​កិច្ច​សហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន និង​សេចក្តីថ្លែងការណ៍​រវាង​អាស៊ាន​និង​ជប៉ុន ស្តី​ពី​កា​រត​ភ្ជាប់​ជា​ពិសេស​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកបដោយ​គុណភាព ។មុន​នឹង​បិទ​កិច្ចប្រជុំ​នៅ​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ជា​ចុង​ក្រោយ​គឺ​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ជប៉ុន ដែល​ជា​កម្មវិធី​ចុង​ក្រោយ ។
តាម​ការ​គ្រោងទុក សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​និង​គណៈប្រតិភូ នឹង​ធ្វើ​មាតុភូមិនិវត្តន៍​មក​ដល់​រាជធានី​ភ្នំពេញ​វិញ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែវិច្ឆិកា ឆ្នាំ​២០១៩ ៕​

អត្ថបទសរសេរ ដោយ