ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​កីឡាករ Man Utd យល់​ថា Zlatan គួរតែ​មក Man Utd វិញ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​កុងត្រា​របស់ Zlatan Ibrahimovic នៅ​ឯ LA Galaxy…

តាម​ប្រភព​ព័ត៌មាន Soccer Laduma បានឱ្យ​ដឹង​ថា ខណៈ​ដែល​កុងត្រា​របស់ Zlatan Ibrahimovic នៅ​ឯ LA Galaxy នឹង​ផុតកំណត់​នៅ​ចុងឆ្នាំ​នេះ អតីត​តារា​ឆ្នើម​របស់​ក្រុម​បិសាច​ក្រហម Manchester United ជឿជាក់​ថា​ខ្សែប្រយុទ្ធ​រូប​នេះ​គួរតែ​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Old Trafford វិញ ។

កីឡាករ​វ័យ ៣៨ ឆ្នាំ​រូប​នេះ​ស្ថិត​ក្នុង​ទម្រង់​លេង​យ៉ាង​ល្អ​សម្រាប់ Galaxy ក្នុង​កម្មវិធី Major League Soccer រដូវ​កាល​នេះ បន្ទាប់​ពី​រកបាន ៣០​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន ២៩​ប្រកួត​។

ទោះ​យ៉ាងណា​រដូវ​កាល​របស់​ខ្សែប្រយុទ្ធ​ស៊ុ​យ​អែ​ត​រូប​នេះ​បាន​ឈាន​ដល់ទី​បញ្ចប់ កាលពី​ស​ប្តា​ហ៍​មុន​ក្រោម​ការ​ចាប់ដៃ​របស់​ក្រុម​ប្រជែង​ទីក្រុង Los Angeles FC ក្នុង​ការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ។

Ibrahimovic ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​វិល​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ និង​អ៊ី​តា​លី ប៉ុន្តែ​អតីត​ខ្សែបម្រើ​របស់​ក្រុម Man United លោក Paul Ince ការ​វិល​ត្រឡប់​ទៅ​កាន់​ក្រុម Manchester វិញ​អាច​ល្អ​សម្រាប់​ភាគី​ទាំង​ពីរ ។

លោក Ince បាន​ប្រាប់​សារព័ត៌មាន Paddy Power ថា​៖«Zlatan Ibrahimovic ហាក់ដូចជា​ចង់​ត្រឡប់​ទៅ​កាន់​ប្រទេស​អេ​ស្ប៉ា​ញ បន្ទាប់​មក​គាត់​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ការ​ស្នាក់​នៅ​ក្នុង MLS និង​សូ​ម្បី​តែ Perth Glory ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ប្រសិនបើ​គាត់​ចង់​វិល​ត្រឡប់​ទៅ​កាន់​ទឹកដី Old Trafford វិញ​វា​នឹង​ក្លាយជា​ផ្លូវ​ដែល​ត្រូវ​ទៅ​ដ៏​ល្អ​»​។

អតីត​កីឡាករ​រូប​នេះ​បាន​ប្រាប់​ទៀត​ថា​៖ «​គាត់​គឺជា​កីឡាករ​ដែល​អាច​បង្រៀន​កីឡាករ​ក្មេង​ៗ​នៅ Man Utd ដែល​ជា​កីឡាករ​លោក Ole កំពុង​ចង់បាន​។ ពួក​គេ​ត្រូវការ​អ្នក​ដែល​អាច​គ្រប់គ្រង​បន្ទប់​ប្តូរ​ខោអាវ និង​ក្លាយជា​អ្នកដឹកនាំ​ពិត ហើយ​គាត់​សម​នឹង​តួនាទី​នោះ​»៕

ប្រភព ៖ soccerladuma , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ