ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រកាសលេខទូរស័ព្ទ24/24ម៉ោង…ដើម្បីទាក់ទងផ្តល់ព័ត៌មាន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ត្រី អុិ​ន សុង នាយករង​មន្ទីរ…

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​លោក​ឧត្តមសេនីយ៍ត្រី អុិ​ន សុង នាយករង​មន្ទីរ នា​ថ្ងៃ​ទី​៣ វិច្ឆិកា បាន​ប្រកាស​នឹង​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​ស្គាល់​លេខ​ទូរស័ព្ទ តាម​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook ឲ្យ​សាធារណជន និង​អ្នក​សារព័ត៌មាន ដែល​មាន​ច​ម្ង​ល់ និង​ចង់​ដឹង​ព័ត៌មាន​ផ្សេង​ៗ អាច​បាន​ទាក់ទង​២៤​ម៉ោង​លើ​២៤ម៉ោង ។

ការ​ចេញ​ប្រកាស​យ៉ាង​ដូច្នេះ​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន ធ្វើ​ឡើង​បន្ទាប់​ពី​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន មានការ​សោកស្ដាយ​ដោយ​ឃើញ​ថា​មាន អ្នក​សារព័ត៌មាន​មួយ​ចំនួន​មានការ​ភ័ន្ត​ច្រឡំ ហើយ​បាន​ចុះ​ផ្សាយ​តាម​បណ្ដាញ Facebook និង​តាម​ប្រ​ម៉ា​ញ់​ថតរូប អំពី​សកម្មភាព​ពេល​ដែល​សមត្ថកិច្ច​កំពុង​ចុះ​បង្ក្រាប​គ្រឿងញៀន និង​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ឈ្លេចសួរ ធ្វើ​ប៉ះពាល់​ដល់​ការងារ​ស្រាវជ្រាវ​ដោយ​សម្ងាត់ ដើម្បី​បន្ត​ស្រាវជ្រាវ បង្ក្រាប មេ​ក្លោ​ង​ថែម​ទៀត ។

ក្នុង​ករណី​មាន​ច​ម្ង​ល់​ឬ​ចង់​ដឹង ព័ត៌មាន​ផ្សេង​ៗ សូមអ្នក​សារព័ត៌មាន នឹង​មហាជន​សហការ​ទាក់ទង​មក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ដើម្បី​កុំ​ឲ្យ​មានការ​យល់​ច្រឡំ​គ្នា ។ សេចក្តីជូនដំណឹង​របស់​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​យើងខ្ញុំ​រីករាយ​រង់ចាំ​ទទួល​ស្វាគមន៍​រាល់​ព័ត៌មាន និង​មាន​មតិ​រិះគន់​ដោយ​ស្ថាបនា​២៤/២៤​ម៉ោង តាម​រយៈ Facebook Page : Anti-Drug​Depart ment ឬ តាម​ទូរស័ព្ទ​ដូច​ខាងក្រោម​៖

១-​លោក​ឧត្តមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (012 526911) និង​២-​លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ន សុង នាយករង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (Mobitel: 0112 48888, Smart: 015222226)»​។ ជាមួយ​គ្នា​នេះ មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏​បាន​ថ្លែងអំណរគុណ ចំពោះ​មហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការ សិស្ស និស្សិត ក៏​ដូច​ជា​សារព័ត៌មាន​បណ្តាញ​សង្គម​ផ្សេង​ៗ ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុ​ចងការ​បង្ការ ទប់ស្កាត់ ប្រយុទ្ធ​ប្រឆាំង​នឹង​បទល្មើស​គ្រឿងញៀន និង​បាន​អប់រំ​ណែនាំ​កូនចៅ សាច់​ញា តិ​ឲ្យ​ចៀស​ឆ្ងាយ​ពី​គ្រឿងញៀន និង​បោះបង់​ចោល​គ្រឿងញៀន ហើយ​ស្ម័គ្រចិត្ត​ចូល​ទៅ​ព្យាបាល បន្សាប​គ្រឿងញៀន ស្ដារ​នីតិ សម្បទា​ឡើង​វិញ ។

លើស​ពី​នេះ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក៏​បាន​សំណូមពរ​ដល់​សារ​ធារ​ណ​ជនជាតិ អន្តរជាតិ អ្នក​សារព័ត៌មាន​បណ្តាញ​សង្គម មេត្តា​បន្ត​ចូលរួម​អនុវត្តន៍​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុ​វត្តិភាព និង​ផែនការ​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ខុសច្បាប់ របស់​រាជរដ្ឋាភិបាល និង​សូម​បន្ត​សហការ​ផ្ដល់​ព័ត៌មាន រាល់​សកម្មភាព​បទល្មើស​គ្រឿងញៀន ឬ​ភាព​អសកម្ម​របស់​មន្ត្រី​អនុវត្តន៍​ច្បាប់ ។

សូម​ជម្រាប​ថា អនុវត្តន៍​តាម​ផែនការ​យុទ្ធនាការ ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់ របស់​រាជរដ្ឋាភិ​បាល ដែល​ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ និង​មាន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ ជា​ប្រធាន​យុទ្ធនាការ និង នាយ​ឧត្តមសេនីយ៍ កែ គឹ​ម យ៉ា​ន ឧបនាយករដ្ឋមន្ត្រី ជា​អនុប្រធាន​យុទ្ធនាការ ក្នុង​ឆន្ទៈ «​រូ​ម​គិត រួម​ធ្វើ រួម​ទទួលខុសត្រូវ​» នាយ​ឧត្តម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ នឹង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន នាយ​ឧត្តមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង នឹង​ជា​អនុប្រធាន​អចិ​ន្ត្រៃ នៃ​គណៈកម្មការ​ទី​៣ ទប់ស្កាត់​គ្រឿងញៀន​តាម​បន្ទាត់​ព្រំដែន ព្រមទាំង​មហាជន​គ្រប់​ជាន់ថ្នាក់ រួម​នឹង​មន្ត្រី​អនុវត្តន៍​ច្បាប់ បាន​ខិតខំ​ធ្វើ​សកម្មភាព​ទទួល​បាន​លទ្ធផល​ជាទី​ពេញចិត្ត ។

ស្រប​ពេល​នោះ​ដែរ​លោក​ឧត្តមសេនីយ៍ត្រី អ៊ិ​ន សុង នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន បាន​បង្ហាញ​ពី​លទ្ធផល​ចំពោះ​ការ​អនុវត្ត​ច្បាប់ នៃ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ខុសច្បាប់​លើក​ទី​១,​ទី​២,​ទី​៣ និង​ទី​៤ (​នឹង ៩​ខែ​ដើមឆ្នាំ ២០១៩) បង្ក្រាប​បាន ២៣.៤៦៣ ករណី ឃាត់ខ្លួន ៤៩.៤៩៤ នាក់ (​ស្រី​៣,៩៦៧​នាក់​) រឹបអូស​គ្រឿងញៀន​ជាង ១.១២១ គីឡូក្រាម បទល្មើស​ជួញដូរ​-​រក្សា​ទុក​-​ដឹក​ជញ្ជូន​បង្ក្រាប​បាន ១៤.៦៥៦​ករណី ឃាត់ខ្លួន ២៦.៩១៥​នាក់ (​ស្រី​២.៧១៧​នាក់​) ជោគជ័យ​ដ៍​ធំធេង​នេះ​ធ្វើ​ឲ្យ​សន្តិសុខ សុវត្ថិភាព សង្គម​ល្អ​ប្រសើរ កាត់​បន្ថយ​បាន​រាល់​បទល្មើស ៕

អត្ថបទសរសេរ ដោយ