ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋសភា​កំពុង​ពិភាក្សា និង​អនុម័ត​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន​កម្ពុជា និង​វៀតណាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ​បាន​កំពុង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ចំណោម​របៀបវារៈ​ចំនួន​៥ ។ សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦…

រាជធានី​ភ្នំពេញ ៖ រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​០៤ ខែវិច្ឆិកា​នេះ​បាន​កំពុង​បើក​សម័យប្រជុំ​ពេញអង្គ ដើម្បី​ពិភាក្សា​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​ព្រំដែន​កម្ពុជា​-​វៀតណាម ក្នុង​ចំណោម​របៀបវារៈ​ចំនួន​៥ ។

សម័យប្រជុំ​លើក​ទី​៣ នីតិកាល​ទី​៦ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ដោយ​មានការ​ចូលរួម​ពី​សមាជិក​សមាជិការ​រដ្ឋសភា​ចំនួន​១១០​រូប ។

លោក ហ៊ុន​ណេ​ង ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា​បាន​លើក​ឡើង​ថា ក្នុង​សម័យប្រជុំ​ថា សេចក្តី​ដែល​រដ្ឋសភា​យមក​ពិភាក្សា​នេះ គឺជា​ឯកសារ​ដែល​មាន​សារៈសំខាន់​ក្នុង​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា និង​វៀតណាម ។

សូម​ជម្រាប​ថា របៀបវារៈ​ដែល​នឹង​ត្រូវ​ពិភាក្សា និង​អនុម័ត​នៅ​ក្នុង​សម័យប្រជុំ​មាន​ដូច​តទៅ ៖ ១-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​បំពេញបន្ថែម​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥ និង​សន្ធិសញ្ញា​បំពេញបន្ថែម​ឆ្នាំ​២០០៥ រវាង​ព្រះ រាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។ ២- ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ស្តី​ពី​ការ​ចៀសវាង​ការ​យកពន្ធ​ត្រួត​គ្នា និង​ការ​បង្ការ​ការ​កិបកេង​បន្លំ​ពន្ធ​ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល ។ ៣-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​២ ស្តី​ពី​ការ​កំណត់ ច្រក​ទ្វារ​ព្រំដែន​ឆ្លងកាត់​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តី​ពី​កិច្ច​សម្រប​សម្រួលការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់ ។

៤-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​អាស៊ាន​ស្តី​ពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ។ ៥-​ការ​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​ឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ចូល​ជា​សមាជិក​នៃ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តី​ពី​ការ​បង្កើត​សម្ព័ន្ធភាព​ថាមពលព្រះអាទិត្យ​អន្តរជាតិ ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ