ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ស្អាត​មិន​ចាញ់កូន​ស្រី សឿ​ន ផា​ភួង ថ្ងូរ​ពិបាក​យកប្តី

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ពេល​រាត្រី​យប់​ថ្ងៃ​សៅរ៍​កន្ល​ង​ទៅ​នោះ តារា​សម្តែង ផា​ភួង និង​កូនស្រី បាន​តុបតែង​កាយ​ប្រដេញ​គ្នា​ក្នុង​ឈុត​សម្លៀក​បំពាក់​ស្អាត​ក្នុង​ថ្ងៃ​ខួបកំណើត​ទាំង​ម្តាយ ទាំង​កូន ធ្វើ​ឲ្យ​គេ​ច្រឡំ​ថា ទាំង​២​នាក់​ដូច​បងប្អូន​។…

រាជធានី​ភ្នំពេញ ៖ នា​ពេល​រាត្រី​យប់​ថ្ងៃ​សៅរ៍​កន្ល​ង​ទៅ​នោះ តារា​សម្តែង ផា​ភួង និង​កូនស្រី បាន​តុបតែង​កាយ​ប្រដេញ​គ្នា​ក្នុង​ឈុត​សម្លៀក​បំពាក់​ស្អាត​ក្នុង​ថ្ងៃ​ខួបកំណើត​ទាំង​ម្តាយ ទាំង​កូន ធ្វើ​ឲ្យ​គេ​ច្រឡំ​ថា ទាំង​២​នាក់​ដូច​បងប្អូន​។ ស្រស់​ស្អាត​សាច់​ស ផា​ភួង នៅ​តែ​គិត​ថា ពិបាក​ក្នុង​ការ​សម្រេចចិត្ត​យក​គូ​ថ្មី ស្រប​ពេល​កូនស្រី​កម្ពស់​ក្បែរ​ម្តាយ​ទៅ​ហើយ​នោះ​។

អ្នក​នាង ផា​ភួង និង​កូនស្រី Ang Socheata ហៅ ឈូ​ឈូ បាន​បោះ​ជំ​ហ៊ាន​ក្នុង​សិល្បៈ​ដោយ​ជោគជ័យ ហើយ​អ្នក​នាង ផា​ភួង សម្តែង​រឿង​ទាំង​ដុំ និង​ភាគច្រើន​រឿង រហូត​ល្បីឈ្មោះ​ពេញ​សិល្បៈ​។ ចំណែក​កូនស្រី​នាង​វិញ ក៏​ជា​តារា​សម្តែង​រលក​ក្រោយ​កំពុង​វាយលុក​ទីផ្សារ​ខ្លាំង​ណាស់ ហើយ​ទទួល​បាន​ឱកាស​សម្តែង​ជា​ច្រើន​នៅ​លើ​សិល្បៈ​មិន​អន់​ជាង​ម្តាយ​នោះ​ទេ​។

ឈូ ឈូ ក្តោប​បាន​រឿង​ភាគច្រើន​ជាងគេ​ដូច​ជា នៅ​ទូរទស្សន៍​ហង្ស​មាស បាយ័ន ភី​អិន​អិន​និង​រឿង​ដុំ​របស់​ផលិតកម្ម​ផ្សេង​ៗ​។ មនុស្ស​ជា​ច្រើន​ច្រឡំ​ថា ឈូ​ឈូ ជា​ប្អូនស្រី​ផា​ភួង ព្រោះ​គេ​អត់​ដឹង​ថា កូន​នោះ​ជា​របស់​ផា​ភួង ដោយ​ស្អាត​ក៏​ស្អាត ហើយ​ផា​ភួង​ទើបតែ​ទម្លាយ​ឲ្យ​ដឹង​មួយ​រយៈ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ​។

ផា​ភួង ដែល​ធ្វើ​ខួបកំណើត​វ័យ​ជាង​៣០​ឆ្នាំ​ជាមួយ​កូនស្រី​ក្នុង​ពេល​តែ​មួយ​បាន​ឲ្យ​ដឹង​ថា កូនស្រី​នាង​ឈូ​ឈូ ចេះ​សម្តែង​ពេញ​ប្រៀប​តាំងពី​វ័យ​៥​ទៅ​៦​ឆ្នាំ មាន​ដុ​ង​ខាង​សិល្បៈ​ណាស់​។ ដោយ​សារ​តែ​គាត់​មាន​ហ្វេ​ន​ស្គាល់​ច្រើន អ្នកសិល្បៈ​ក៏​ស្គាល់ ទើប​សម្រេចចិត្ត​រៀបចំ​ខួបកំណើត​វ័យ​១០​ឆ្នាំ​ជាង ហើយ​នាង​ជា​ម្តាយ ត្រូវ​ខែ​ថ្ងៃ​កៀក​គ្នា​ក៏​រួម​គ្នា​តែ​ម្តង​ទៅ​។

ផា​ភួង និយាយ​ថា នាង​សម្រេចចិត្ត​នៅ​ម្នាក់ឯង​ជា​ច្រើន​ឆ្នាំ មើលថែ​កូន​គ្រប់​កាលៈទេសៈ ដោយ​មិន​មាន​មនុស្ស​ប្រុស​ជា​ជំហរ​។ ម៉្លោះហើយ​នាង​ពិបាក​ក្នុង​ការ​សម្រេចចិត្ត​យក​បុរស​ណា​ទៀត​ណាស់ ឆ្លងកាត់​មេរៀន​បែក​ស្នេហ៍​១​ដងនោះ​។ នាង​មាន​តែ​ការ​ត្រិះ​រិះ​ពិចារណា​ឲ្យ​ល្អិតល្អន​រឿង​អនាគត ព្រោះ​មិន​ចង់​ចំណាយ​មាត់​គេ​និយាយ​ពី​តារា​ស្រី​ក្នុង​សិល្បៈ​នោះ​ទេ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ