ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំផ្ទុះ​រថយន្ត​១​គ្រឿង មនុស្ស​​ស្លា.ប់​យ៉ាង​តិច​១៣​នាក់

4 ឆ្នាំ មុន

ប្រទេស​ស៊ីរី ៖ មនុស្ស​យ៉ាងតិច​១៣​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា ក្នុង​ការ​ផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​១​គ្រឿង ក្នុង​ទីក្រុង​តា​ល់​អាប់​យ៉ា​ត​ជាទី​ក្រុង​មួយ​នៅ​ភាគ​ខាងជើង​ស៊ី​រី ត្រួតត្រា​ដោយ​កងទ័ព​តួ​ក​គី​។ ចំណែក​មនុស្ស​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម ក្នុង​ទីក្រុង​មាន​ពួក​ឃើ​ត​ភាគច្រើន​នេះ​ប្រឆាំង​តួ​ក​គី​។ ស្ថិត​នៅ​ព្រំដែន​ជាមួយ​តួ​ក​គី ក្រុង​តា​ល់​អាប់​យ៉ា…

ប្រទេស​ស៊ីរី ៖ មនុស្ស​យ៉ាងតិច​១៣​នាក់​បាន​ត្រូវ​ស្លាប់​កាលពី​ថ្ងៃ​ទី​២​វិច្ឆិកា ក្នុង​ការ​ផ្ទុះ​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​១​គ្រឿង ក្នុង​ទីក្រុង​តា​ល់​អាប់​យ៉ា​ត​ជាទី​ក្រុង​មួយ​នៅ​ភាគ​ខាងជើង​ស៊ី​រី ត្រួតត្រា​ដោយ​កងទ័ព​តួ​ក​គី​។ ចំណែក​មនុស្ស​ច្រើន​ពាន់​នាក់​បាន​លើកគ្នា​ធ្វើ​បាតុកម្ម ក្នុង​ទីក្រុង​មាន​ពួក​ឃើ​ត​ភាគច្រើន​នេះ​ប្រឆាំង​តួ​ក​គី​។

ស្ថិត​នៅ​ព្រំដែន​ជាមួយ​តួ​ក​គី ក្រុង​តា​ល់​អាប់​យ៉ា ត្រូវ​បាន​កងទ័ព​តួ​ក​គី​និង​ពួក​ឧទ្ទាម​ស៊ីរី​ជា​សម្ព័ន្ធ​មិត្ត វាយ​ដណ្ដើម​យក​បាន​ក្នុង​ការ​វាយលុក​មួយ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​៩​តុលា​មក ប្រឆាំង​ពួក​ជីវពល​ឃើ​ត​។ យោង​តាម​ក្រសួង​ការពារ​ប្រទេស​តួ​ក​គី​ថា ការ​ផ្ទុះ​កើត​មាន​ក្នុង​ផ្សារ​មួយ​បណ្ដាល​ឲ្យ​ជន​សី​ុ​វិល​ស្លាប់​១៣​នាក់​ហើយ​មនុស្ស​២០​នាក់​រង​របួស​។

ចំណែក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី​OSDH​មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ប្រកាស​ថា មនុស្ស​ដល់​១៤​នាក់​បាន​ត្រូវ​ស្លាប់​ដែល​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​ជន​ស៊ីវិល​និង​ពួក​ឧទ្ទាម​គាំទ្រ​ដោយ​តួ​ក​គី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ