ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​បឋម​សិក្សា​ជ័យ​ជំនះ​បើក​បវេសន​កាល​ឆ្នាំ​សិក្សា​ថ្មី​2019-2020

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដូច​គ្រឹះស្ថានសិក្សា​ឯទៀត​ៗ​ដែរ សាលា​បឋម​សិក្សា​ជ័យ​ជំនះ បាន​ធ្វើ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ ដោយ​មានការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក​ចៅសង្កាត់​បឹង​កេងកង​ទី​៣ និង​តំណាង​អង្គការ​ជា​ដៃគូ ព្រមទាំង​មាតា…

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា ដូច​គ្រឹះស្ថានសិក្សា​ឯទៀត​ៗ​ដែរ សាលា​បឋម​សិក្សា​ជ័យ​ជំនះ បាន​ធ្វើ​ពិធី​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​២០១៩-២០២០ ដោយ​មានការ​ចូលរួម​ជា​អធិបតីភាព​ពី​លោក​ចៅសង្កាត់​បឹង​កេងកង​ទី​៣ និង​តំណាង​អង្គការ​ជា​ដៃគូ ព្រមទាំង​មាតា បិតា​សិស្ស និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ ។

យោង​តាម​របាយការណ៍​របស់​លោកស្រី ទឹម សុខា នាយិកា​សាលា​បានឱ្យ​ដឹង​ថា នេះ​គឺជា​ឆ្នាំ ដំបូង​ហើយ​ដែល​ការ​ប្រារព្ធ​ពិធី​បើក​បវេសនកាល​ថ្មី ខណៈ​មានការ​បែងចែក​រដ្ឋបាល​គ្រប់គ្រង ដែល​មុន​នេះ​សាលា​បឋម​សិក្សា​ជ័យ​ជំនះ​ស្ថិត​ក្នុង​ខ​ណ្ខ​ចំការមន និង​បាន​ផ្ទេរ​មក​ខណ្ឌ​បឹង​​កេង​កង ដែល​ជា​ខណ្ឌ​បង្កើត​ថ្មី​ក្នុង​រាជធានី​ភ្នំពេញ ។ លោកស្រី​បន្ត​ថា ក្នុង​ឆ្នាំ​សិក្សា​កន្លង​មកនេះ សាលា​មាន​បុគ្គលិក​សិក្សា​៥១​នាក់ ក្នុង​នោះ​អ្នកគ្រូ​៤១​នាក់ មាន​សិស្ស​សរុប​៧៩៥​នាក់​(​ស្រី​៣៨០​នាក់​) ។ លទ្ធផល​សិក្សា​ឆ្នាំ​២០១៨-២០១៩ ពី​ថ្នាក់​ទី​១​ដល់ ទី​៦ សិស្ស​ជាប់​ជា​មធ្យមភាគ​បាន​៩២,៤៥%​។ ដោយឡែក សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​នេះ​ទទួល​ចុះ​ឈ្មោះ​សិស្ស​ថ្មី​បាន​១៥៨​នាក់​(​ស្រី​៨៣​នាក់​) ។

ក្នុង​ឱកាស​នោះ​ដែរ លោក ព្រំ សុ​ខឿន ចៅសង្កាត់​បឹង​កេង​ទី​៣ បាន​ឡើង​អាន​សារលិខិត សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ថ្ងៃបើក​បវេសនកាល​ថ្មី​នេះ ដែល​សម្តេច​បាន​ជំរុញ
ឲ្យ​លោកគ្រូ​-​អ្នកគ្រូ ត្រូវ​រួម​គ្នា​បន្ត​ដើរតួ​ជាបុគ្គល​គំរូ ជា​ឪពុក​ម្តាយ អ្នក​ស្រាវជ្រាវ ជាទី​ប្រឹក្សា និង​ជា​អ្នក​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត​តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍ​សមត្ថភាព ខ្លួន​ជា​ប្រចាំ ដើម្បី​យកចំណេះ​ដឹង​ថ្មី​ៗ​មក​បង្ហាត់ បង្រៀន​សិស្សានុសិស្ស​ឲ្យ​មានចំណេះ​ដឹង​ទូលំ ទូលាយ អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ពលរដ្ឋ​សកល និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត ។

សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្មួយ​ៗ​ជា​សិស្សានុសិស្ស និង​យុវជន​យុវនារី​ទាំងអស់ ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ បាន​ខ្ជាប់​ខ្លួន ត្រូវ​ចូលរួម​ឲ្យ​បាន​គ្រប់​សកម្មភាព ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍន៍​សាលារៀន និង​សង្គម​ជាតិ​យើង ។

ជាមួយ​គ្នា​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត រួម​ទាំង​ទី​វត្ត​អារាម ត្រូវ​ផ្តល់​លទ្ធភាព​ក្នុង​ការ​អប់រំ​ពេញលេញ​និង​មានគុណ​ភាព តាម​រយៈ​ការ​បង្កើន​ការ​ផ្សព្វផ្សាយ ការ​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូល​រៀន និង​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព ដូច​ជា​អាកាសធាតុ​ក្តៅ​ហួតហែង ទឹកជំនន់ ខ្យល់​កន្ត្រាក់​ជាដើម ។

ក្នុង​ពិធី​នេះ ក៏​មានការ​ប្រគល់​រង្វាន់​ដល់​សិស្ស​ពូកែ​ប្រចាំឆ្នាំ​ពី​លេខ​១​ដល់​លេខ​៣ និង​មាន ការ​ផ្តល់​ប័ណ្ណសរសើរ​អម​ដោយ​ថវិកា​ដល់​លោក​គ្រូ​អ្នកគ្រូ ដែល​បាន​ទទួល​ជ័យ​លា​ភី​ក្នុង​ឆ្នាំ​សិក្សា
២០១៨-២០១៩ កន្លង​មក​ចំនួន​៦​រូប ។ សាលា​បាន​ទទួល ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ស្មារតី​និង
សម្ភារ ពី​អាជ្ញាធរ និង​អង្គការ​ជា​ដៃគូ​ផង​ដែរ​សម្រាប់​ធ្វើ​ជា​វិភាគទាន​ជួយ​ដល់​សិស្ស​ក្រីក្រ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ