ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្ត​កែប​គ្រោង​បង្កើត​ឆ្នេរ​ថ្មី​នៅ​ទល់មុខ​សាលាខេត្ត​កែប​តែ​រលក​ខ្ពស់​ៗ​ពេក

4 ឆ្នាំ មុន
  • កែប

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​កែប​គ្រោង និង​បង្កើត​ឆ្នេរ​ថ្មី​បន្ថែម​មួយទៀត នៅ​ទល់មុខ​តូប​យាយ​ម៉ៅ​ទល់មុខ​សាលាខេត្ត​កែប ។ ប៉ុន្តែ​ការ​រៀបចំ​ដាក់​លូ​ក្រ​វ៉ា​ត់​ចូល​ទៅ​ក្នុង​សមុទ្រ​ប្រវែង​១០០​ម៉ែត្រ និង​ទទឹង​ប្រ​វែ​៦០​ម៉ែត្រ​នោះ ជា​ការ​រំពឹង​ទុក​របស់​រដ្ឋបាល​ខេត្ត​កែប​នោះ…

ខេត្ត​កែប ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត​កែប​គ្រោង និង​បង្កើត​ឆ្នេរ​ថ្មី​បន្ថែម​មួយទៀត នៅ​ទល់មុខ​តូប​យាយ​ម៉ៅ​ទល់មុខ​សាលាខេត្ត​កែប ។ ប៉ុន្តែ​ការ​រៀបចំ​ដាក់​លូ​ក្រ​វ៉ា​ត់​ចូល​ទៅ​ក្នុង​សមុទ្រ​ប្រវែង​១០០​ម៉ែត្រ និង​ទទឹង​ប្រ​វែ​៦០​ម៉ែត្រ​នោះ ជា​ការ​រំពឹង​ទុក​របស់​រដ្ឋបាល​ខេត្ត​កែប​នោះ មានការ​រាំង​ស្ទាក់​ខ្លះ​ៗ ដោយសា​តែ​មាន​រលក​ខ្ពស់​ៗ​ធ្វើ​ឲ្យ​អ្នក​ទទួល​ការងារ​ក្នុង​សមុទ្រ​មិន​អាច​ធ្វើការ​បាន ។

តាម​ការ​អះអាង​របស់​អ្នក​ទទួលខុស​ត្រូវការ​ពង្រីក​ឆ្នេរ​បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌មាន​ឲ្យ​ដឹង កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ​ថា កម្មក​ជាង​២០​នាក់ បាន​មក​រៀប​លូ​ដាក់​ពង្រាយ​ធ្វើ​ក្រ​វ៉ា​ត់​នៅ​ក្នុង​សមុទ្រ ដើម្បី​ចាក់​ដី​បំពេញ ប៉ុន្តែ​ការ​ធ្វើ​នោះ​អាច​ជួប​ឧបសគ្គ​ច្រើន​ដូច​ជា រលក​ខ្ពស់​ៗ​ធ្វើ​ឲ្យ​បោកបក់​លូ​រសាត់​រាយ​ប៉ាយ និង​ខ្លះ​ត្រូវ​បែក និង​កម្មក​អូស​ក្បូន​ដាក់​សម្ភារ​គ្រឿងសំណង់​៣ ត្រូវ​បាន​ទឹក​រលក​លិច ។

អ្នក​មើល​ការងារ​នៅ​ទីនោះ​និយាយ​ប្រាប់​ថា ឥឡូវនេះ​កម្មក​ជាង​២០​នាក់​បាន​ដេកចាំ​ជាង​១០​ថ្ងៃ​ហើយ រង​ចាំ​ស្ងប់​រលក និង​ចុះ​បន្តការងា​របស់​ខ្លួន​ទៀត ។

ដោយឡែក​ពាក់​ព​ន្ធ័​រឿង​ការ​ពង្រីក​ឆ្នេរ​កន្លែង​ថ្មី​មួយទៀត​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​ទំនងជា​ក្រុមហ៊ុន​ឯកជន​មិនមែន​ជា​របស់​រដ្ឋ​ជា​ធ្វើ​ទៅ​វិញ ។ តែ​លោក​អ៊ុ​កថា អភិបាលរង​ខេត្ត​កែប​បាន​ប្រាប់​ឲ្យ​ដឹង​តាម​ទូរស័ព្ទ កាលពី​ព្រឹក​ថ្ងៃ​ទី​១ ខែវិច្ឆិកា​ថា ការ​រៀប​ដាក់​លូ​ពង្រាយ​ក្នុង​សមុទ្រ​នេះ មិនមែន​ក្រុមហ៊ុន​ឯកជន​ជា​អ្នក​ធ្វើ​ទេ គឺ​រដ្ឋបាល​ខេត្ត​កែប​ជា​អ្នក​ចាត់ចែង​ពង្រីក​ឆ្នេរ​នេះ​បន្ថែម ។

លោក​អ៊ុ​កថា និយាយ​ថា ការ​ពង្រីក​ឆ្នេរ​បន្ថែម​នៅ​មុខ​តូប​លោកយាយ​ម៉ៅ​នេះ ពេល​ធ្វើ​ពិធីបុណ្យ​ម្ដង​ៗ​មានការ​ចង្អៀត ដូច្នេះ​ហើយ​ខាង​រដ្ឋបាល​ខេត្ត​កែប​បាន​ឯកភាព​ជា​ផ្លូវការ​ប​ង្កី​ត​ឆ្នេរ​ថ្មី​មួយ​បន្ថែម​ទៀត​ឲ្យ​មាន​សោ​ភ័​ណ្ឌ​ភាព​កាន់តែ​ស្រស់​ត្រកាល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ