ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ពន្ធនាគារ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​បទល្មើស​លួច​បង្កប់​នាំ​ចូល​ក្នុង​ពន្ធនាគារ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​ពន្ធនាគារ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​បទល្មើស​ដែល​លួច​បង្កប់​នាំ​ចូល​ក្នុង​ពន្ធនាគារ​មិន​ត្រូវ​ឲ្យ​កើត​មាន​ឡើយ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អនុប្រធាន​ពន្ធនាគា​ខេត្ត នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ។ លោក អ៊ុ​ង…

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​ពន្ធនាគារ​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​ចំពោះ​បទល្មើស​ដែល​លួច​បង្កប់​នាំ​ចូល​ក្នុង​ពន្ធនាគារ​មិន​ត្រូវ​ឲ្យ​កើត​មាន​ឡើយ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​លើក​ឡើង​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​តំណែង​អនុប្រធាន​ពន្ធនាគា​ខេត្ត នៅ​ថ្ងៃ​ទី​០១ ខែវិច្ឆិកា​នេះ នៅ​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ ។

លោក អ៊ុ​ង ស៊ី​ផា​ន ប្រធាន​ពន្ធនាគារ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ការងារ​គ្រប់គ្រង​ជន​ជាប់​ឃុំ​ជាក់ស្តែង​មាន​ចំនួន​១,៥៤៥​នាក់ ស្រី​៨៥​នាក់ ជន​ត្រូវ​ចោទ​៣៤៦​នាក់ ស្រី​២៤​នាក់ ជនជាប់ចោទ​៣៥១​នាក់ ស្រី​១៥​នាក់ ពិរុទ្ធជន ៣៣៥​នាក់ ស្រី​១៣​នាក់ ទណ្ឌិត​៥១៣​នាក់ ស្រី​៣៣​នាក់ អនីតិជន​១១៩​នាក់ ស្រី​០៦​នាក់ មាន​ជនជាតិ​បរទេស​៥៥​នាក់ ស្រី​០៣​នាក់ មាន​ជនជាតិ​ថៃ​២២​នាក់​ស្រី​១​នាក់ ជនជាតិ​វៀតណាម​៤​នាក់​ស្រី​១​នាក់ ជនជាតិ​ឥណ្ឌូ​នេ​ស៊ី​៤​នាក់ ជនជាតិ​ចិន​២១​នាក់ ជាន​ជាតិ​AURDUN២​នាក់ ជាន​ជាតិ​JORDANIAN០២​នាក់ ជនជាតិ​ឡាវ​០១​នាក់ កុមារ​តាម​ម្តាយ​៦​នាក់ ស្រី​៤​នាក់ មាន​បទល្មើស​គ្រឿងញៀន​ចំនួន​៩៦៧​នាក់ ស្រី​៧០​នាក់ ។

លោក គឹ​ម វណ្ណៈ អភិបាលរង​ខេត្តបន្ទាយមានជ័យ​មាន​ប្រសាសន៍​កោតសរសើរ​ចំពោះ​មន្ត្រី​ពន្ធនាគារ​ដែល​បាន​យកចិត្តទុកដាក់​ការពារ​សុវត្ថិភាព​ក្នុង​ពន្ធនាគារ​បាន​ល្អ​ប្រសើរ​គ្មាន​បទល្មើស​កើតឡើង​ក្នុង​ពន្ធនាគារ ។

លោក សែ​ម ស៊ី​ណ​ង់ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​មាន​ប្រសាសន៍​ថា​ក្រោយ​ពេល​ប្រកាស​តែងតាំង​មុខ​តំណែង​អនុប្រធាន​ពន្ធនាគារ ប្រធាន​ការិយាល័យ ប្រធាន​ផ្នែក និង​អនុប្រធាន​ផ្នែក បន្ទាប់​ពី​ទទួល​ភារកិច្ច​ហើយ ត្រូវ​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​ត្រូវ​ទប់ស្កាត់​ឲ្យ​បាន​នៅ​ល្មើស​ដែល​លួច​បង្កប់​នាំ​ចូល​ក្នុង​ពន្ធនាគារ​ធ្វើ​យ៉ាងណា​មិន​ឲ្យ​កើត​មាន​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ