ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​និស្សិត និង​សង្គម​ស៊ី​វិល​បើ​កិច្ច​ពិភាក្សា​លើក​វិស័យ​ថាមពល​ស្អាត​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​សង្គម​ស៊ី​វិល​បាន​បើ​កិច្ច​ពិភាក្សា​លើ​វិស័យ​ថាមពល​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពួក​គេ​ស្វែង​យល់​ពី​អាជីព និង​អនាគត​ក្នុង​វិស័យ​ថាមពល​នេះ ។ ការ​ពិភាក្សា​ធ្វើ​ឡើង​ក្នុង​កម្មវិធី «​ស​ប្ដា​ហ៍​ថាមពល​ស្អាត​២០១៩» ដែល​ទទួល​បាន​សមិទ្ធផល​វិស័យ​ថាមពល​ស្អាត​នៅ​កម្ពុជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​កាលពី​ពេល​កន្លង​មកនេះ…

រាជធានី​ភ្នំពេញ ៖ ក្រុម​និស្សិត​មក​ពី​សាកលវិទ្យាល័យ​នានា​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​បណ្តា​សង្គម​ស៊ី​វិល​បាន​បើ​កិច្ច​ពិភាក្សា​លើ​វិស័យ​ថាមពល​ស្អាត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ពួក​គេ​ស្វែង​យល់​ពី​អាជីព និង​អនាគត​ក្នុង​វិស័យ​ថាមពល​នេះ ។ ការ​ពិភាក្សា​ធ្វើ​ឡើង​ក្នុង​កម្មវិធី «​ស​ប្ដា​ហ៍​ថាមពល​ស្អាត​២០១៩» ដែល​ទទួល​បាន​សមិទ្ធផល​វិស័យ​ថាមពល​ស្អាត​នៅ​កម្ពុជា​ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​កាលពី​ពេល​កន្លង​មកនេះ ។

តំណាង​អ្នក​រៀបចំ​កម្មវិធី​បាន​លើក​ឡើង​ថា កម្មវិធី​នេះ​ចូលរួម​អបអរ និង​ផ្ដល់​ឱកាស​ក្នុង​ការ​បង្ហាញ​អំពី​សក្ដានុពល​នៃ​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា ។ ក្នុង​នាម​ជា​ការ​ជួបជុំ​ផ្នែក​ថាមពល​ស្អាត​ធំ​ជាងគេ​នៅ​កម្ពុជា កម្មវិធី​នេះ​មាន​ព្រឹត្តិការណ៍​ចំណុះ​ជាង​៣០​នៅ​ទូ​ទាំង​រាជធានី​ភ្នំពេញ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ។

សកម្មភាព​ទាំងនេះ​នឹង​បិទ​បញ្ចប់​ដោយ​រាត្រី ព្រឹត្តិការណ៍​ពិព័រណ៍ និង​កម្សាន្ត​ស​ប្ដា​ហ៍​ថាមពល ស្អាត​ដែល​នឹង​មានការ​ចូលរួម​ពី​ក្រុមហ៊ុន​ថាមពល​ចំនួន​១៥ ។ យើង​សូម​អំពាវនាវ​ដល់​សា​ធារ ណ​ជន មេត្តា​ចូលរួម​គាំទ្រ​សមិទ្ធផល​ក្នុង​ការ​ប្រើប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា ។ ការងា​កមក​ប្រើ​ថាមពល​ស្អាត និង​មិន​អាច​សម្រេច​បាន​ឡើយ ប្រសិនបើ​គ្មាន​ការ​ចូលរួម​ចំណែក​ពី​ទាំងអស់​គ្នា ដូច្នេះ​យើង​ម្នាក់​ៗ​គួរ​ចូលរួម​ឲ្យ​បាន​គ្រប់​ៗ​គ្នា ។

គួរ​កត់​សម្គាល់ថា ក្នុង​រយៈពេល​មួយ​ឆ្នាំ​កន្លង​ទៅ​នេះ កម្ពុជា​បាន​ងាក​ទៅ​រក​ប្រភព​ថាមពល​ស្អាត ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវការ​អគ្គិសនី​របស់​ខ្លួន ។ បច្ចុប្បន្ន​កម្ពុជា​បាន​អនុម័ត​គម្រោង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ​ធំ​ៗ​ចំនួន​ពីរ គម្រោង​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺ​ព្រះ​អា​ទ្យិ​ដែល​មាន​អានុភាព​ផ្គត់ផ្គង់​សរុប​ជាង ៤១០​មេ​ហ្កា​វ៉ា​ត់ និង​គម្រោង​ថាមពលខ្យល់​ដែល​មាន​អានុភាព​ផ្គត់ផ្គង់​សរុប​ជាង​៨០​មេ​ហ្កា​វ៉ា​ត់ ។

អាជ្ញាធរ​អគ្គិសនី​កម្ពុជា​ក៏​បាន​ចេញ​សេចក្ដី​ព្រាង​អត្រា​ថ្លៃ​អគ្គិសនី​ថ្មី​ដែល​នឹង​ជំរុញ​ឲ្យ​មានការ​កាត់​បន្ថយថ្លៃ​ថាមពល​តាម​រយៈ​ការ​គ្រប់គ្រង​តម្រូវការ និង​រយៈពេល​មាន​តម្រូវការ​គំហុក និង​តាម​រយៈ​ការ​បើកផ្លូវ​ប្រសើរ​ជាង​មុន​ឱ្យ​ថាមពល​ពន្លឺព្រះអាទិត្យ​ចូលរួម​បង្កើន​សមាមាត្រ​ថាមពលបៃតង​ក្នុង​វិស័យ​ថាមពល​របស់​នៅ​កម្ពុជា ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ