ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចជ័រកៅស៊ូ​មួយគូ​ថឡានពេល​ដឹក​ចេញ​អស់លក្ខណ៍ត្រឹមនគរបាល​តាម​ផ្លូវ

4 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១ ខែ​វិឆ្ឆិ​កា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តក្រចេះ បាន…

ខេត្តក្រចេះ ៖ តាម​សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៩ និង​៣០នាទី​យប់​ ថ្ងៃ​ទី​១ ខែ​វិឆ្ឆិ​កា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តក្រចេះ បាន សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សំបូរ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ និង​បង្ក្រាប​ករណី​ចោរលួច​ជ​រ័​កៅស៊ូ​របស់​ក្រុមហ៊ុន​ដុ​ង​ណាយ នៅ​ចំណុច​ភ្នំ​ខៀវ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ​ខេត្ត ក្រចេះ ។

ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វេី​ការ​ត្រួតពិនិត្យ​លើ​រថយន្ត​១គ្រឿង​ម៉ាក​កាម​រី​គូថ​ស្វិត ពាក់​ស្លាក​លេខ ង​.៦៦៨៣.​ភព​.២ ឃេី​ញ​មាន​ជ​រ័​កៅស៊ូ​នៅ​ពេញ​ក្នុង​គូថ​រថយន្ត​នោះ ដែល​ជន​ស​ង្ស័យ​ប្រុង​ដឹក​ចេញតាម​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម​របស់​ក្រុមហ៊ុន​ដុ​ង​ណាយ ។

ក្រោយ​ពិនិត្យ​រួចរាល់​សមត្ថកិច្ច​ក៏​បាន​ឃាត់​រថយន្ត​ខាងលើជាមួយ​អ្នក​បេី​កបរ​ម្នាក់ និង​មនុស្ស​២​នាក់​នៅ​ក្នុង​រថយន្ត​នោះ​ដែរ រួម​ទាំង​វត្ថុ​តាង​ជ​រ័​កៅស៊ូ​យក​មក​រក្សា​ទុក​នៅ​កា​រិ​យា​ល​យ័​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ដេី​ម្បី​ធ្វើការ​សាកសួរ​តាម​នីតិវិធី ។ ទោះជា​យ៉ាងណា​ជនសង្ស័យ​ទាំង​៣​នាក់ អាច​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​លួច ដែល​សមត្ថកិច្ច នឹង​ត្រូវ​ចាត់ការ​តាម​ផ្លូវច្បាប់​ផង​ដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ