ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! ដុល្លារ​អា​មេ​រិ​ក​ធៀប​នឹង​លុយ​ខ្មែរ​ប្រែប្រួល​មិន​ឈប់​ឈរ

4 ឆ្នាំ មុន

ពិតជា​មិនធម្មតា​មែន គឺ​ពេញ​មួ​យស​ប្តា​ហ៍​តែ​ម្តង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ គឺ​ប្រែប្រួល​មិន​ឈប់​ឈរ​ទាល់តែ​សោះ​។ អ៊ីចឹង​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ទី ២​ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ​យើង​សូម​បង្ហាញ​លោក​អ្នក​ឱ្យ​បានដឹង​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នេះ​ថា​តើ​វា​ប្រែប្រួល​យ៉ាងដូចម្តេច​។ ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី…

ពិតជា​មិនធម្មតា​មែន គឺ​ពេញ​មួ​យស​ប្តា​ហ៍​តែ​ម្តង​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ គឺ​ប្រែប្រួល​មិន​ឈប់​ឈរ​ទាល់តែ​សោះ​។ អ៊ីចឹង​សម្រាប់​ថ្ងៃ​ចុង​ស​ប្តា​ហ៍​ទី ២​ខែវិច្ឆិកា ឆ្នាំ ២០១៩​នេះ​យើង​សូម​បង្ហាញ​លោក​អ្នក​ឱ្យ​បានដឹង​អំពី​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​នេះ​ថា​តើ​វា​ប្រែប្រួល​យ៉ាងដូចម្តេច​។

អេ​ស៊ី​លី​ដា​ទាន់ចិត្ត
ជា​សេវា​ហិរញ្ញវត្ថុ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​លោក​អ្នក អាច​ធ្វើ​ប្រតិបត្តិការ​សេវា​ធនាគារ តាម​រយៈ​ទូរស័ព្ទ​ចល័ត​ដែល​ដំណើរការ​ដោយ Android និង ios

ធនាគារ អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ឱ្យ​ដឹង​ថា​កាលពី​ថ្ងៃ​ទី ១​ខែវិច្ឆិកា គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៦៥,០០ រៀល អត្រា​លក់ ៤.០៨៣,០០ រៀល ហើយ​កាលពី​ថ្ងៃ​ទី ៣១​ខែតុលា ១​ដុល្លារ​មាន​អត្រា​ទិញ ៤.០៦៤,០០ រៀល និង​អត្រា​លក់ ៤.០៧៩,០០ រៀល​។

ដោយឡែក​កាលពី​ថ្ងៃ​ទី ៣០​ខែតុលា កន្លង​មក គឺ ១​ដុល្លារ​អា​មេ​រិ​ក​មាន​អត្រា​ទិញ ៤.០៥៧,០០ រៀល អត្រា​លក់ ៤.០៧០,០០ រៀល និង​កាលពី​ថ្ងៃ​ទី ២៨​ខែតុលា ១​ដុល្លារ​មាន​អត្រា​ទិញ ៤.០៥៥,០០ រៀល អត្រា​លក់ ៤.០៧០,០០ រៀល​៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ