ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាច់ញាតិ​យំ​ឡើង​ភ្លាត់​សំឡេង​ក្រោយ​បុរស​ម្នាក់​ដែក​ប៉ា​រ៉ា​ស់​ធ្លាក់​ត្រូវ​ស្លា.ប់​ក្នុង​ថ្លុកឈាម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបែកក្បាលស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មដោយសារតែរថយន្តដឹកទំនិញមួយគ្រឿងបើកប៉ះប៉ារ៉ាស់ដែក៤ជ្រុងមួយដែលគេដាក់ហាមឃាត់រថយន្តធំមិនឱ្យចូលបណ្តាលឱ្យទ្រេត ហើយខាងក្រុមហ៊ុនហៅជាងដែកមួយក្រុមឱ្យមកធ្វើការជួសជុលតែដោយខ្វះការប្រុងប្រយ័ត្នក៏ធ្លាក់ត្រូវបុរសរងគ្រោះជិះម៉ូតូឆ្លងកាត់ខាងក្រោមនោះស្លាប់ ។ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២០៩…

រាជធានីភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់បានបែកក្បាលស្លាប់បាត់បង់ជីវិតក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មដោយសារតែរថយន្តដឹកទំនិញមួយគ្រឿងបើកប៉ះប៉ារ៉ាស់ដែក៤ជ្រុងមួយដែលគេដាក់ហាមឃាត់រថយន្តធំមិនឱ្យចូលបណ្តាលឱ្យទ្រេត ហើយខាងក្រុមហ៊ុនហៅជាងដែកមួយក្រុមឱ្យមកធ្វើការជួសជុលតែដោយខ្វះការប្រុងប្រយ័ត្នក៏ធ្លាក់ត្រូវបុរសរងគ្រោះជិះម៉ូតូឆ្លងកាត់ខាងក្រោមនោះស្លាប់ ។ ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចផ្លូវលេខ២០៩ កែងផ្លូវ៤៣០ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង ។

បុរសរងគ្រោះមានឈ្មោះ ឡឹម វិសុទ្ធ អាយុ៧៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា ដោយមុនពេលកើតហេតុបុរសរងគ្រោះជិះម៉ូតូម៉ាក Today ពណ៌ទឹកប្រាក់ មួយគ្រឿងតាមផ្លូវ២០៩ លុះមកដល់ចំណុចខាងលើក៏ស្រាប់តែដែកប៉ារ៉ាស់ដែលជាងមួយក្រុមកំពុងផ្សារជួសជុលធ្លាក់ត្រូវបែកក្បាលស្លាប់ក្នុងថ្លុកឈាមភ្លាមៗតែម្តង ។

ពាក់ព័ន្ធទៅនឹងករណីធ្លាក់ដែកប៉ារ៉ាស់៤ជ្រុងត្រូវបុរសវ័យចំណាស់ម្នាក់បណ្តាលឱ្យស្លាប់នេះដែរ បានប្រាប់ឱ្យដឹងថា កាលពីព្រឹកមិញមានរថយន្តទ្រង់ដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនមួយនៅក្បែរកន្លែងកើតហេតុខាងលើបានបើកមកប៉ះបារ៉ាស់ខាងលើបណ្តាលឱ្យទ្រេតរួចហើយរថយន្តបន្តដំណើរទៅបាត់ ។

ភ្លាមនោះម្ចាស់ក្រុមហ៊ុនរថយន្តដឹកទំនិញខាងលើក៏បានហៅជាងមួយក្រុមមកផ្សារជួសជុលឡើងវិញ ក៏ស្រាប់តែបុរសរងគ្រោះជិះម៉ូតូឆ្លងកាត់ខាងក្រោមត្រូវដែកបារ៉ាស់ធ្លាក់ត្រូវស្លាប់បាត់បង់ជីវិត ចំណែកឯក្រុមជាងដែកនាំគ្នារត់បាត់ស្រមោលអស់ ។ ក្រោយពេលកើតហេតុ កម្លាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងតហេតុ និងធ្វើការស្រាវជ្រាវរកសាច់ញាតិក៏បានដឹង និងមកដល់ផងដែរ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ