ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ឡើង​មិន​ចេះ​តិច​ដែល​ឥណ្ឌូ​នេ​ស៊ី​ម្នាក់​នេះ​ប្រុង​យក​ចូល​ដី​ខ្មែរ​តាម​ខេត្តស្ទឹងត្រែង

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ ត្រពាំង​ក្រៀល ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ…

ខេត្តស្ទឹងត្រែង ៖ សេចក្តី​រាយ​ការ​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែ​វិ​ច្ឆិកា ឆ្នាំ​២០១៩ កម្លាំង​សមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍ប្រចាំ​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ ត្រពាំង​ក្រៀល ស្ថិត​ក្នុងភូមិ​អូរ​ស្វាយ ឃុំ​អូរ​ស្វាយ ស្រុក​បូ​រី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បាន​ធ្វើការ​ឃាត់ខ្លួន​ឈ្មួញ​គ្រឿងញៀន​ម្នាក់ ជា​ជនជាតិ​ឥណ្ឌូ​នេ​ស៊ី និង​ចាប់​យក​វត្ថុ​តាង​ថ្នាំញៀន​ជិត​១​គីឡូក្រាមដែល​បម្រុង​នាំ​ចូល​មក​កម្ពុជា ។ជនសង្ស័យ​មានឈ្មោះ AGUN ROHMAN ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ។

បើ​តាម​សមត្ត​កិច្ច​ឲ្យ​ដឹង​ថា ជនសង្ស័យ​បាន​ធ្វើ​ដំណើរ​មក​ពី​ក្រុង​ហុងកុង ប្រទេស​ចិន ឆ្លងកាត់​ប្រទេស​ឡាវ និង​មាន​បំណង​នាំ​យក​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) ចំនួន៤​កញ្ចប់​ធំ ស្មើ នឹង​ទម្ងន់​សរុប ៩៥៥.៣ ក្រាម ចូល​មក​កម្ពុជាតាម​ច្រកព្រំដែន​អន្តរជាតិក្នុង​ខេត្តស្ទឹងត្រែងនោះ ។ ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ នឹង​វត្ថុ​តាង​ត្រូវ​បាន​សមត្ត​កិច្ច​កសាង​សំណុំរឿង បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ