ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ករណីអគ្គិភ័យឆាបឆេះហាងលក់សម្ភារសំណង់មួយកន្លែងនៅក្រុងព្រះសីហនុ គឺឆេះហាងអស់ទាំងស្រុង ប៉ុន្តែសំណាងល្អពុំបានរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ខណៈមានរថយន្តពន្លត់ជាច្រើនគ្រឿងបានចុះបាញ់ស្កាត់ទាន់ពេល ។
ហេតុការណ៍ឆេះ គឺកើតឡើងនៅវេលាម៉ោង២១យប់ថ្ងៃទី០១ វិច្ឆិកា ត្រង់ចំណុចតាមបណ្ដោយផ្លូវឯករាជ្យក្នុងភូមិ2 សង្កាត់លេខ4 ក្រុងនិងខេត្តព្រះសីហនុ បណ្ដាលឱ្យទីតាំងលក់គ្រឿងសំណង់មួយកន្លែងនេះ ត្រូវបានខូចខាតទាំងស្រុង។
យោងតាមព័ត៌មានបឋមពីបុគ្គលិកបំរើការក្នុងហាងលក់គ្រឿងសំណង់នេះបានឲ្យដឹងថា នៅមុនកើតហេតុពួកគាត់មានគ្នាពីរ-បីនាក់បានសម្រាកនៅជាន់ទីមួយ កំពុងលេងទូរស័ព្ទ ។
ស្រាប់តែដាច់ wifi ទើបចុះមកក្រោមមើល ក៏ឃើញអណ្ដាតភ្លើងឆាប់ឆេះ នៅផ្នែកខាងមុខហើយក៏បាននាំគ្នាយកពន្លត់អគ្គីភ័យមកបាញ់ប៉ុន្តែអណ្ដាតភ្លើងពុំបានថមថយនោះទេ ទើបដឹងសមត្ថកិច្ចឲ្យមកជួយអន្តរាគមន៍ភ្លាមនោះ រថយន្តពន្លត់អគ្គិភ័យចំនួនពីរគ្រឿង ក៏បានមកដល់នៅតែជួយពន្លត់មិនបានរហូតហាងទាំងមូលទៅបាន ។
ចែករំលែកព័តមាននេះ