ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនធម្មតា ! YouTuber អាយុ ៦​ឆ្នាំ​មាន​លុយ​ទិញ​ផ្ទះ​តម្លៃ ៨​លាន​ដុល្លារ

4 ឆ្នាំ មុន

កុមារី​ឈ្មោះ បូ​រ៉ា​ម (Boram) គឺជា YouTuber គួរ​ឲ្យ​ស្រលាញ់​មួយ​រូប​ដែល​ទើបតែ​ចំណាយ ៨​លាន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ ៥​ជាន់​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​។ ផ្ទះ​នេះ​ស្ថិត​ក្នុង​តំបន់…

កុមារី​ឈ្មោះ បូ​រ៉ា​ម (Boram) គឺជា YouTuber គួរ​ឲ្យ​ស្រលាញ់​មួយ​រូប​ដែល​ទើបតែ​ចំណាយ ៨​លាន​ដុល្លារ​ដើម្បី​ទិញ​ផ្ទះ ៥​ជាន់​មួយ​នៅ​ទីក្រុង​សេ​អ៊ូ​ល ប្រទេស​កូរ៉េ​ខាងត្បូង​។ ផ្ទះ​នេះ​ស្ថិត​ក្នុង​តំបន់ Gangnam ដែល​ជា​តំបន់​សម្រាប់​ជនជាតិ​កូរ៉េ​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ក្នុង​ប្រទេស​ដូច​ជាតា​រា K-pop ជាដើម​។

កុមារី​រូប​នេះ​មាន Subscriber ច្រើន​ជាង ៣០​លាន​នាក់​ទៅ​ទៀត​សម្រាប់ Channel ទាំង​ពីរ​របស់​ខ្លួន​គឺ Boram Tube ToysReview និង Boram Tube Vlog​។ Channel ទី​មួយ​ចែករំលែក​ពី​វិ​ឌី​អូ​បូ​រ៉ា​ម​លេង​របស់​លេង និង Channel ទី​ពីរ​ចែករំលែក​វី​ឌី​អូ​ទាក់ទិន​នឹង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​បូ​រ៉ា​ម​។ វី​ឌី​អូ​ដែល​ទទួល​បានការ​គាំទ្រ​ច្រើន​ជាងគេ​គឺ​វី​ឌី​អូ​ដែល​បង្ហាញ​កុមារី​រូប​នេះ​ទទួលទាន​មី ដែល​មាន​អ្នក​មើល​ដល់​ទៅ ៣៧៦​លាន​ដង​។

ក្នុង​មួយ​ខែ បូ​រ៉ា​ម​អាច​រក​ចំណូល​បាន​ប្រមាណ ៣.១​លាន​ដុល្លារ​ឯណោះ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Boram Family Company ជា​ក្រុមហ៊ុន​បង្កើត​ដោយ​ឪពុក​ម្តាយ​របស់​បូ​រ៉ា​ម​។
ប៉ុន្តែ​ភាព​ល្បីល្បាញ​របស់​បូ​រ៉ា​ម​បាន​ធ្វើ​ឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​ទទួល​បានការ​រិះគន់​យ៉ាង​ខ្លាំង​។ នៅ​ឆ្នាំ ២០១៧ អង្គការក្រៅរដ្ឋាភិបាល Save the Children បាន​ទទួល​បាន​ពាក្យបណ្តឹង​ពី​ពលរដ្ឋ​កូរ៉េ​ខាងត្បូង​ដទៃ​ដែល​ព្រួយបារម្ភ​ថា​វី​ឌី​អូ​របស់​បូ​រ៉ា​ម​កំពុង​តែ​លើកតម្កើង​តម្លៃ​ដែល​ខុសឆ្គង​ក្នុង​សង្គម​។ អង្គការ​នេះ​ក៏​បាន​លើក​ឡើង​ពី​កត្តា​ដែល​ឪពុក​ម្តាយ​ទាំង​ពីរ​រូប​កំពុង​តែ​រក​ប្រាក់​ចំណេញ​ពី​កូន​របស់​ខ្លួន​ដែរ​។

Save the Children បាន​រាយការណ៍​ពី​វី​ឌី​អូ​មួយ​ដែល​បង្ហាញ​ពី​បូ​រ៉ា​ម​លួច​កាបូប​លុយ​របស់​ឪពុក​ទៅ​កាន់​តុលាការ​គ្រួសារ​ប្រចាំ​សេ​អ៊ូ​ល​ដែល​បាន​សម្រេច​ឲ្យ​ឪពុក​ម្តាយ​ទាំង​ពីរ​ចូលរួម​និង​បញ្ចប់​ថ្នាក់​ប្រឹក្សា​ដែល​ការពារ​កុមារ​។

ទោះជា​បូ​រ៉ា​ម​មិន​ទាន់​ដឹង​ច្បាស់​ពី​តម្លៃ​លុយ​ដែល​ខ្លួន​កំពុង​តែ​រក​ឲ្យ​ឪពុក​ម្តាយ​របស់​ខ្លួន​ពិតមែន​ក្តី កុមារី​ខាងលើ​កំពុង​តែ​រស់នៅ​ក្នុងផ្ទះ​ដ៏​ធំ​ដោយ​គ្រាន់តែ​ថត និង​ចែករំលែក​វី​ឌី​អូ​បង្ហាញ​ពី​ការ​លេង​របស់​លេង និង​ជីវភាព​របស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ