ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ ! មក​ដឹង​ពីមុខ​មាត់​មហាសេដ្ឋី​នៅ​កូរ៉េ​ខាងត្បូង​ទាំងអស់​គ្នា

4 ឆ្នាំ មុន

ប្រសិនបើ​អ្នក​បូក​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ៥០ របស់​កូរ៉េ​ខាងត្បូង អ្នក​នឹង​ទទួល​បាន ១១០​ប៊ី​លាន​ដុល្លារ​។ ចំនួន​នេះ​អាច​នឹង​ច្រើន​សម្រាប់​អ្នក តែបើ​ធៀប​នឹង​ឆ្នាំ ២០១៨ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ១៧%…

ប្រសិនបើ​អ្នក​បូក​ទ្រព្យសម្បត្តិ​របស់​មនុស្ស​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ទាំង ៥០ របស់​កូរ៉េ​ខាងត្បូង អ្នក​នឹង​ទទួល​បាន ១១០​ប៊ី​លាន​ដុល្លារ​។ ចំនួន​នេះ​អាច​នឹង​ច្រើន​សម្រាប់​អ្នក តែបើ​ធៀប​នឹង​ឆ្នាំ ២០១៨ ចំនួន​នេះ​បាន​ធ្លាក់​ចុះ​ដល់​ទៅ ១៧% ព្រោះតែ​ឥទ្ធិពល​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​ចិន ដែល​បង្ក​ឲ្យ​មហាសេដ្ឋី​ធំ​ៗ​មើលឃើញ​ទ្រព្យសម្បត្តិ​ខ្លួន​ធ្លាក់​ចុះ​។​ប៉ុន្តែ​តើនរ​ណាខ្លះ​ជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​ក្នុង​កូរ៉េ​ខាងត្បូង?

១. លោក លី គុន​ហ៊ី
លោក លី គុន​ហ៊ី (Lee Kun-hee) គឺជា​បុរស​ដែល​ល្បីឈ្មោះ និង​មាន​ឥទ្ធិពល​ច្រើន​ជាងគេ​ក្នុង​កូរ៉េ​ខាងត្បូង​ដែល​មានទ្រព្យ​សម្បត្តិ​ប្រមាណ​១៦.៨​ប៊ី​លាន​ដុល្លារ​។ លោក​ជា​អគ្គនាយក​ជំនាន់​ទី​៣​របស់​ក្រុមហ៊ុន Samsung Group ដែល​តំណាង ២០%​នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំងមូល​។ នៅ​ឆ្នាំ ២០១៨ ក្រុមហ៊ុន​នេះ​រក​ប្រាក់​ចំណូល​បាន ២១៨​ប៊ី​លាន​ដុល្លារ និង​ប្រាក់​ចំណេញ​ប្រមាណ​៥០​ប៊ី​លាន​ដុល្លារ​ផង​ដែរ​។ ពាក្យ​ចចាមអារ៉ាម​ទាក់ទិន​នឹង​មូលនិធិ​សម្ងាត់​បាន​ធ្វើ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ក្នុង​កំឡុង​ឆ្នាំ ២០០៨ ទៅ ២០១០ ហើយ​នៅ​ឆ្នាំ ២០១៤ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​និង​បន្ត​ការ​ស្នាក់​នៅ​ទីនោះ​បន្ទាប់​ពី​មាន​ជម្ងឺ​គាំងបេះដូង​។

២. លោក សូ ជុង​ជី​ន
លោក លោក សូ ជុង​ជី​ន (Seo Jung-jin) មើលឃើញ​ទ្រព្យសម្បត្តិ​ធ្លាក់​ចុះ​ពី​១១​ប៊ី​លាន​ដុល្លារ​មក ៧.៤​ប៊ី​លាន​ដុល្លារ​ក្នុងឆ្នាំនេះ​។ លោក​ជា​ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Celltrion គ្រប់គ្រង Celltrion Healthcare ដែល​ផលិត​ឱសថ​សម្រាប់​ជម្ងឺ​សាច់​ដុះ មហារីក​សុដន់ និង​មេរោគ​គ្រុន​ផ្តាសាយធំ​ជាដើម ។

៣. លោក គី​ម ជុង​ជូ
លោក​គី​ម ជុង​ជូ (Kim Jung-ju) ជា​សហគ្រិន វិនិយោគិន និង​ស្ថាបនិក​ក្រុមហ៊ុន​បង្កើត​ហ្គេ​ម Nexon​។ សព្វថ្ងៃ​លោក​មាន​តំណែង​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន NXC Corporation និង​មានទ្រព្យ​សម្បត្តិ​ប្រមាណ ៦.៣​ប៊ី​លាន​ដុល្លារ​។

៤. លោក ជេ​យ លី
លោក​ជេ​យ លី (Jay Y. Lee) ជា​កូនប្រុស​តែ​មួយ​គត់​របស់​លោក​លី គុន​ហ៊ី ដែល​បកស្រាយ​ពី​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ​៦.១​ប៊ី​លាន​ដុល្លារ​របស់​លោក​។ លោក​ត្រូវ​បាន​ហ្វឹកហាត់​តាំងពី​តូច​ដើម្បី​បន្ត​តំណែង​ជា​អគ្គនាយក​ក្រុមហ៊ុន Samsung ហើយ​លោក​បាន​កាន់​តំណែង​ជា​អនុប្រធាន​ក្រុមហ៊ុន Samsung Electronics តាំងពី​ឆ្នាំ ២០១៣​។ នៅ​ឆ្នាំ ២០១៧ លោក​ត្រូវ​ជាប់​ពន្ធនាគារ​ព្រោះតែ​ការ​សូកប៉ាន់ តែ​ត្រូវ​បាន​ចេញពី​ពន្ធនាគារ​វិញ​នៅ​ខែកុម្ភៈ​ឆ្នាំ ២០១៨ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ