ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆៃ​លី ដា​ឡែ​ន បញ្ចេញ​រូបថត​ស្វី​ត​ៗ​ជា​មួយ​ប្រុស​ក្មេង មិន​ខ្វល់​ពី​ពាក្យ​រិះគន់

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ និង​ទៅ​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ខេត្ត​សុរិន្ទ អ្នក​នាង ឆៃ​លី ដា​ឡែ​ន បាន​បង្ហាញ​រូបថត​កៀកកើយ​ជាមួយ​តារា​សម្ដែង​វ័យក្មេង​គឺ​លោក រុន ណា​កូ ដែល​រូបថត​របស់​អ្នក​ទាំង​ពីរ​គ្រាន់តែ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ភ្លាម​ក៏​មាន​រិះគន់​ជា​ច្រើន​លើ​អ្នកចម្រៀង​ស្រី​រូប​នេះ ។…

ក្នុង​ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ និង​ទៅ​ផ្សព្វផ្សាយ​វប្បធម៌​នៅ​ខេត្ត​សុរិន្ទ អ្នក​នាង ឆៃ​លី ដា​ឡែ​ន បាន​បង្ហាញ​រូបថត​កៀកកើយ​ជាមួយ​តារា​សម្ដែង​វ័យក្មេង​គឺ​លោក រុន ណា​កូ ដែល​រូបថត​របស់​អ្នក​ទាំង​ពីរ​គ្រាន់តែ​បង្ហោះ​នៅ​ក្នុង​បណ្តាញ​សង្គម​ភ្លាម​ក៏​មាន​រិះគន់​ជា​ច្រើន​លើ​អ្នកចម្រៀង​ស្រី​រូប​នេះ ។

បើ​ទោះជា​មានការ​លើក​ឡើង​មិន​ល្អជា​ច្រើន​គ្រប់​សកម្មភាព​ក្រោយ​ពី​បែកបាក់​ពី​ស្វាមី​របស់​អ្នក​នាង​ក៏​ដោយ ប៉ុន្តែ​សម្រាប់ ឆៃ​លី ដា​ឡែ​ន បាន​លើក​ឡើង​យ៉ាង​ខ្លី​ថា មិន​ខ្វល់ ហើយ អ្នក​នាង​ក៏​ឈប់​បិទ​សេរីភាព​របស់​ខ្លួន ដោយសារ​ពាក្យ​ថា មេម៉ាយ​ចំណាយ​មាត់ ញាតិ​ទាំង​អស់នោះ​ដែរ ។

អ្នក​នាង​ពោល​ថា ទោះជា​សកម្មភាព​របស់​អ្នក​នាង​មើលទៅ​មិន​សម​ភ្នែក​ជាមួយ​បុរស​វ័យក្មេង​ណាមួយ ក៏​សកម្មភាព​ទាំងនោះ​គឺជា​រឿង​ផ្ទាល់ខ្លួន ។ អ្នក​នាង​អះអាង​យ៉ាង​ខ្លី​ថា សំខាន់​កុំ​ឲ្យ​តែ​អ្នក​នាង​ទៅ​ធ្វើ​អ្វី​ដែល​ផ្ទុយ​នឹង​ច្បាប់ នោះ​ទើប​អ្នក​នាង​បារម្ភ ។

ឮយ៉ាងណាមិញ​អ្នក​នាង​បញ្ជាក់​ថា រូបភាព​ស្វី​ត​ៗ​ជាមួយ​តារា​រះ​ថ្មី​លោក រុន ណា​កូ គ្រាន់តែ​ជា​រូបភាព​សិល្ប​:​ក្នុង​ក្រុម​គ្រួសារ​តារា កម្ពុជា ក្នុង​ពេល​ដែល​នាង និង​លោក មានឱកាស​ចេញ​ទៅ​ប្រទេស​ថៃ រួម​គ្នា​ប៉ុណ្ណោះ មិនមែន​មាន​ន័យ​ថា ឲ្យ​តែ​អ្នក​នាង​មាន​រូប​កៀកកើយ ជាមួយ​បុរស​ណា សុទ្ធតែ​ស្រលាញ់​ប្រុស​នោះ នោះ​ឡើយ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ